ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
អឺរ៉ុប

សហភាពអឺរ៉ុបបានបង្កើតបញ្ជីខ្មៅមួយដើម្បីដាក់ទណ្ឌកម្មលើអ្នកវាយប្រហារតាមអ៊ីនធ័រនែត

media  
ប្រធានគណៈកម្មការ​អឺរ៉ុប​លោក Jean-Claude Juncker Eric Vidal / AFP

នៅ​ថ្ងៃ​សុក្រ ទី១៧ ឧសភា សហភាព​អឺរ៉ុប​បាន​សម្រេច​បង្កើត​ឲ្យ​មាន​បញ្ជី​ខ្មៅ​មួយ​សំដៅ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុម​អ្នកវាយប្រហារ​តាម​អ៊ីនធ័រនែត​លើ​អឺរ៉ុប​ពី​បរទេស។ សេចក្តីសម្រេច​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​នៃ​សហភាព​អឺរ៉ុប។ វិធានការ​ទណ្ឌកម្ម​មួយ​នេះ​មាន​ចាប់​តាំង​ពី​ការ​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​ទឹកដី​អឹរ៉ុប​រហូត​ដល់​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល និង​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​ពី​បរទេស​លើ​សហភាព​អឺរ៉ុប។

កម្មវត្ថុ​នៃ​ការ​បង្កើត​ឲ្យ​មាន​បញ្ជីខ្មៅ​អម​ដោយ​ទណ្ឌកម្ម​ពេល​នេះ គឺ​សហភាព​អឺរ៉ុប​ចង់​ព្រមាន​ប្រាប់​ក្រុម​មនុស្ស ឬ​អង្គការ​នានា​ដែល​ទទួល​ខុស​ត្រូវ និង​ប៉ុនប៉ង​វាយប្រហារ​តាម​អ៊ីនធ័រនែត​លើ​អឺរ៉ុប​ថា ទង្វើ​របស់​ពួក​គេ​មិន​អាច​បន្ត​រួច​ខ្លួន​បាន​ទៀត​ឡើយ។ សហភាព​អឺរ៉ុប​បាន​មើល​ឃើញ​ថា ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​បាន​ជះឥទ្ធិពល​អាក្រក់​លើ​វិស័យ​សេដ្ឋកិច្ច​ដែល​ពេល​ខ្លះ​មាន​លក្ខណៈ​ធ្ងន់ធ្ងន់ ព្រម​ទាំង​បង្ក​ឲ្យ​មាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​ក្នុងសហភាព​អឺរ៉ុប​ទៀត​ផង។ វិធានការ​ទណ្ឌកម្ម​មាន​ចាប់​តាំង​ពី​ការ​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​ទឹកដី​អឺរ៉ុប​រហូត​ដល់​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល និង​ស្ថាប័ន​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​លើ​សហភាព​អឺរ៉ុប​ពី​បរទេស។

ក្រៅ​ពី​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល និង​ស្ថាប័ន ឬ​អង្គការ​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ផ្ទាល់ វិធានការ​ទណ្ឌកម្ម​ក៏​មាន​លើ​បុគ្គល និង​ស្ថាប័ន ឬ​អង្គការ​ដែល​បាន​គាំទ្រ​ពី​ក្រោយ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស ឬ​សម្ភារៈ។ បន្ទាប់​មក វិធានការ​ទណ្ឌកម្ម​ដដែល​នេះ​ក៏​សំដៅ​លើ​ក្រុម​មនុស្ស ឬ​អង្គការ ស្ថាប័ន​ដែល​បាន​រួម​ចំណែក​ជាមួយ។ គួរ​បញ្ជាក់​ថា​កន្លង​មក សហភាព​អឺរ៉ុប​ធ្លាប់​បាន​បង្កើត​បញ្ជីខ្មៅ​ក្នុង​ផ្នែក​មួយ​ចំនួន​ទៀត​សម្រាប់​ធ្វើ​ជា​ឧបករណ៍​នយោបាយ​ការបរទេស​របស់​ខ្លួន។ នៅ​ពេល​ដែល​ប្រទេស​រុស្ស៊ី​បាន​ក្តោប​យក​ទឹកដី​គ្រីមេ​របស់​ប្រទេស​អ៊ុយក្រែន សហភាព​អឺរ៉ុប​បាន​បង្កើត​បញ្ជី​ខ្មៅ​ដាក់​មនុស្សជំនិត​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​ចំនួន ១៦៤នាក់ រួម​ទាំង​ឥស្សរជន​ជាតិអ៊ុយក្រែន​ដែល​បាន​ស៊ុមគ្រលំ​ជាមួយ​លោក​ពូទីន។

នៅ​ក្នុង​បញ្ជីខ្មៅ​ទាក់ទង​នឹង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត សហភាព​អឺរ៉ុប​មិន​បាន​ចង្អុល​ចំ​ប្រទេស​ណា​មួយ​ទេ តែ​កន្លង​មក អឺរ៉ុប​ធ្លាប់​បាន​បរិហារ​លើ​ការ​វាយប្រហារ​ដែល​បាន​ធ្វើ​ឡើង​ពី​ប្រទេស​រុស្ស៊ី ចិន កូរ៉េខាងជើង និង​ប្រទេស​អ៊ីរ៉ង់។ ក្នុង​ខែ​មេសា ឆ្នាំ ២០១៨ ក្រសួង​ស៊ើបការណ៍​សម្ងាត់​ហូឡង់​បាន​ប្រកាស​ពី​ការ​បណ្តេញ​ភ្នាក់ងារ​ជាតិ​រុស្ស៊ី​ចំនួន ៤នាក់​ដែល​បាន​រៀបចំ​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​ប្រឆាំង​អង្គការ​ដើម្បី​ហាមឃាត់​អាវុធគីមី​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡាអេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ