ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT
អឺរ៉ុប

Sorry We Missed You នៅ​មហោស្រព​ភាពយន្ត​កាន

media រឿង Sorry We Missed You ដឹកនាំ​ដោយ​សមិទ្ធិករ​អង់គ្លេស លោក​ Ken Loach ©festival de cannes

មហោស្រពភាពយន្ត​អន្តរជាតិ​កានបាន​ឈាន​ចូល​ដល់​ថ្ងៃទី​៥ហើយ​នៅថ្ងៃនេះ។ នៅថ្ងៃនេះ ឈាង បុប្ផា នឹង​សង្ខេប​រឿង​អង់គ្លេសមួយដែល​មាន​ចំណងជើងថា Sorry we miss you។ រឿង សុំទោស​ដែល​យើង​ខកខាន​​  ជា​ស្នាដៃ​របស់​សមិទ្ធិករអង់គ្លេស​លោក Ken Loch ដែល​ធ្លាប់​បាន​ទទួល​តាល់ប័ត្រ​មាស​របស់​មហោស្រពភាពយន្តកាន​ម្តងហើយ កាលពី២​ឆ្នាំសម្រាប់រឿង I, Daniel Blake ។

 

តើ​សមិទ្ធិករ​អង់គ្លេស លោក​ Ken Loch​នឹង​​មក​ដណ្តើម​យក​​តាល់ប័ត្រ​មាស​សាជាថ្មី​ឬ​យ៉ាងណា? នៅ​២​ឆ្នាំ​ក្រោយ​ទទួល​បាន​តាល់ប័ត្រ​សម្រាប់​រឿង I, Daniel Blake ឬ ខ្ញុំ​ Daniel Blake សមិទ្ធិករ វ័យ​៨២​ឆ្នាំ​រូបនេះ​បាន​នាំយក​រឿងថ្មី មក​ដាក់​ប្រកួត​សម្រាប់​រង្វាន់​តាល់ប័ត្រ​មាស​របស់​មហោស្រព​អន្តរជាតិ​លើកនេះ។ ដូចជា​រឿង​មុនដែរ លោកKen Loch​ផ្តោត​ទៅ​ជីវភាព​រស់នៅ​របស់​ប្រជាជន​អង់គ្លេស ដែលប្រឈម​នឹង​បញ្ហា​សុខភាព និង​ការអត់ការងារ​ធ្វើ។

Sorry we miss you ​និយាយ​ពី​ប្តីប្រពន្ធ មាន​​កូនប្រុសស្រី​២នាក់​នៅទីក្រុង​Newcastle ប្រទេស​អង់គ្លេស។ ការបិទ​ក្រុមហ៊ុនដោយសារ​ក្ស័យធុន ​បាន​ធ្វើ​ឲ្យ​Jacky បានបាត់បង់​ការងារ។ គ្មានការងារ​ធ្វើ ហើយ​និង​ប្រាក់បំណុល​ ​បាន​សម្លាប់​ក្តីស្រមៃ​របស់​ប្តីប្រពន្ធ​ទាំងពីរ​ដែល​ចង់​ទិញផ្ទះ​ខ្លួន​ឯង និង​លែងចង់​​នៅ​ផ្ទះជួលតទៅទៀត។ ដើម្បី​សង​ប្រាក់​បំណុល​ដែលកាន់តែ​ធ្ងន់ និង​ទប់ទល់​ជីវភាព ​Jacky​បាន​បង្ខំ​ឲ្យ​ប្រពន្​ធលក់ឡានដែល​ជាទ្រព្យសម្បត្តិ​​ចុងក្រោយ ដើម្បី​​ទិញឡានមីនីប៊ើស​មួយ ទុក​រត់​ដឹក​ កញ្ចប់ឥវ៉ាន់​ឲ្យ​​ក្រុមហ៊ុនឯកជន។

ជាមួយនឹង​បំណុល​កើន​មួយ​កម្រិតទៀត  ប្តីប្រពន្ធ Jacky និង​Abby​បាន​ខំប្រឹង​ធ្វើការ​ទាំងពីរ១៤ម៉ោង​ក្នុងមួយថ្ងៃ ៦ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ការប្រើប្រាស់​ប្រចាំថ្ងៃ។ ប៉ុន្តែ ការដាក់សម្ពាធ​របស់​ថៅកែ ការនឿយហត់​របស់​ឪពុកម្តាយ ជាប្រភព​នៃ​រឿង​អពមង្គល​ក្នុង​គ្រួសារ។

កូនប្រុស​ច្បង គេចមិនចូល​សាលារៀន និង​រពិសដៃ​ទៅលួច​ថ្មពិល​ក្នុង​ហាងទំនិញ។ Jacky ដែល​មិន​ចង់​ឲ្យ​កូនជាប់​ក្នុង​បញ្ជីថ្កោលទោស​របស់​តុលាការ​សុខចិត្ត​ផ្អាក​ការងារ ទៅ​ប៉ុស្ត​ប៉ូលិស នោះបើទោះបី​ជា​ថៅកែ​ព្រមាន​ពីប្រាក់ពិន័យ​ដោយសារ​តែ​មិនព្រមទៅ​ចុះចែក​កញ្ចប់​ឥវ៉ាន់តាម​កំណត់។ ក្រោយពី​ឈ្លោះ​ជាមួយ​កូន​ដែល​ប្រកែក​មិន​ព្រមស្តាប់ Jacky នៅថ្ងៃមួយ ​ត្រូវ​ចោរប្លន់​និង​វាយ​ឲ្យ​របួសនៅពេលឈប់ឡាននៅតាមផ្លូវ។ ព្រឹត្តិការណ៍​​អាក្រក់​ផ្ទួនៗ​ធ្វើ​ឲ្យ​ Jacky ដែល​ខកខាន​មិន​បាន​ធ្វើការ ប៉ុន្មាន​ថ្ងៃមកហើយ ត្រូវជាប់វណ្ឌក​បំណុល និង​ប្រាក់ពិន័យ បន្ថែមទៀត​ពី​ថៅកែដឹកទំនិញ។ Sorry we miss you ​បិទបញ្ចប់​ជាមួយនឹងឆាក​ដែលJacky ដែល​កំពុង​នៅ​ហើមភ្នែក​នៅឡើយ និង​របួស​បាក់​ដៃម្ខាង សរសេរ​ផ្តាំ​ប្រពន្ធ​កុំ​ឲ្យ​ខឹង ព្រោះ​គេ​ត្រូវ​តែ​ត្រលប់​ទៅធ្វើការវិញ។ ​ទោះជា​កូនប្រុស ដែលធ្លាប់តែ​ខឹង​មិនចូល​ចិត្ត​ឪពុក មកហាមឃាត់ ប៉ុន្តែ Jacky នៅតែ​ជំនះ ព្រោះថា បើ​គេ​មិន​ទៅធ្វើការ​វិញទេ បំណុល​កាន់តែច្រើន ហើយ​នៅថ្ងៃមួយ គ្រួសារ​ទាំងមូល​នឹងគ្មាន​សមត្ថភាព​បង់ថ្លៃផ្ទះ និង​ត្រូវ​ទៅនៅតាមផ្លូវ​មិនខាន។ នេះហើយ​ ​ភាពក្រីក្រ​ដែល​លាក់បាំង​ពីក្រោយ​ផ្ទះថ្ម គ្រួសារ​អង់គ្លេស ដែលសមិទ្ធិករ​អង់គ្លេស​ចង់បង្ហាញ​ទស្សនិកជន និង​គណៈមេប្រយោគ​នៅក្នុង​មហោស្រពកាន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ