ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/08 12h00 GMT
អឺរ៉ុប

បារាំងអំពាវនាវឲ្យអឺរ៉ុបរួមកម្លាំងគ្នាដើម្បីឯករាជភាពក្នុងផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងអធិបតេយ្យ

media  
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំងលោកប៊្រុយណូ ឡឺមែរ ERIC PIERMONT / AFP

ប្រទេស​បារាំង​តាម​រយៈ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​ប៊្រុយណូ ឡឺមែរ​បាន​ថ្លែង​ថា មាន​តែ​ការ​រួមកម្លាំង​គ្នា​ជា​ធ្លុង​មួយ​រវាង​ប្រទេស​សមាជិក​អឺរ៉ុប​ទេ​ទើប​សហភាពអឺរ៉ុប​អាច​កសាង​បាន​នូវ​ឯករាជភាព​ក្នុង​ផ្នែក​បច្ចេកវិទ្យា ពាណិជ្ជកម្ម និង​អធិបតេយ្យ។ ការ​អំពាវនាវ​របស់​លោក​ប្រ៊ុយណូ ឡឺមែរ​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​ចិន និង​សហរដ្ឋអាមេរិក​កំពុង​បន្ត​សង្រ្គាមពាណិជ្ជកម្ម និង​សង្រ្គាមបច្ចេកវិទ្យា​យ៉ាង​ផុសផុល​រវាង​គ្នា។ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បារាំង​រូប​នេះ​ដដែល​បាន​ព្រមាន​ថា បើ​ប្រទេស​អឺរ៉ុប​នីមួយៗ​ធ្វើ​ការ​តែ​ម្នាក់​ឯង​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ប្រទេស​អឺរ៉ុប​នោះ​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​ពឹង​លើ​អ្នក​ដទៃ​ទេ។

« គេ​ត្រូវ​ពិនិត្យ​មើល​ថា​តើ​មាន​បច្ចេកវិទ្យា​របស់​អឺរ៉ុប​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ទូរស័ព្ទ​ជំនាន់​ថ្មី ៥G ឬ​អត់?។ គេ​អាច​សម្លឹង​មើល​ខាង​ក្រុមហ៊ុន Ericsson ឬ​មួយ​ឧស្សាហកម្ម​គ្រាក់ៗ​ផ្សេង​ទៀត​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍។ ត្រូវ​មើល​ថា តើ​អាច​មាន​ជម្រើស​អ្វី​ផ្សេង និង​ផ្អែក​លើ​មូលដដ្ឋាន​អ្វី​ខ្លះ​ដែល​យើង​អាច​ធ្វើ​ការងារ​ទាក់ទង​នឹង​ប្រព័ន្ធ​ទូរស័ព្ទ​ជំនាន់​ថ្មី ៥G នេះ​បាន។

យើង​បាន​ចាប់​ផ្តើម​ធ្វើ​ការងារ​មួយ​នេះ ហើយ​ខ្ញុំ​យល់​ឃើញ​ថា ប្រធានរឿង​ទាំង​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ដើម្បី​ធានា​ឯករាជភាព​របស់​យើង។ ប្រសិន​បើ​អឺរ៉ុប​មិន​ចង់​ក្លាយ​ជា​ជន​រងគ្រោះ​នៅ​ក្នុង​ជម្លោះ​រវាង​មហាអំណាច​ទាំង​ពីរ ចិន និង​អាមេរិក​ទេ អឺរ៉ុប​ត្រូវ​តែ​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​កសាង​ឯករាជភាព​របស់​ខ្លួន។

ឯករាជភាព​ផ្នែក​បច្ចេកវិទ្យា​ស្តីពី​ការ​ដាក់​ពង្រាយប្រព័ន្ធ​ទូរស័ព្ទ​ជំនាន់​ថ្មី ៥G ឯករាជភាព​ផ្នែក​បច្ចេកវិទ្យា​ស្តីពី​ការ​ផលិត​អាគុយ​សម្រាប់​រថយន្ត​ដើរ​ដោយ​អគ្គិសនី​ដោយ​មិន​បាច់​ពឹង​លើ​ប្រទេស​ចិន ឬ​កូរ៉េខាងត្បូង ឯករាជភាព​ផ្នែក​បច្ចេកវិទ្យា​ស្តីពី​បញ្ញាសិប្បនិមិត្ម ឬ​មួយ​ក៏​ឯករាជភាព​ផ្នែក​បច្ចេកវិទ្យា​ស្តីពី​ការ​ស្តុក​ទិន្នន័យ។

ដើម្បី​អាច​សម្រេច​ការងារ​ទាំង​អស់​នេះ​បាន គឺ​មាន​ការ​រួម​កម្លាំង​គ្នា​រវាង​ប្រទេស​អឺរ៉ុប​ទាំង​អស់​ទេ។ បើ​ប្រទេស​អឺរ៉ុប​នីមួយៗ​ធ្វើ​ការ​តែ​ម្នាក់​ឯង​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ប្រទេស​អឺរ៉ុប​នោះ​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​ពី​ពឹង​លើ​អ្នក​ដទៃ​ឡើយ។ គឺ​មាន​តែ​ការ​សាមគ្គី​រវាង​រដ្ឋ​អឺរ៉ុប​ទាំង​អស់​ទេ​ទើប​យើង​អាច​កសាង​អធិបតេយ្យ​ផ្នែក​បច្ចេកវិទ្យា​បាន គឺ ៥G គឺ​បញ្ញាសិប្បនិមិត្ម។

អធិបតេយ្យ​ផ្នែក​ហិរញ្ញវត្ថុ​របស់​យើង គឺ​ប្រាក់អឺរ៉ូ ហើយ​អធិបតេយ្យ​ផ្នែក​ពាណិជ្ជកម្ម​របស់​យើង គឺ​វិធានការ​ការពារ​ព្រំដែន​របស់​យើង »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ