អានតួអត្ថបទ

បារាំង ចាប់​បាន​ជនសង្ស័យ​បីនាក់​ពាក់ព័ន្ធ​នឹង​ការបំផ្ទុះ​គ្រាប់បែក​នៅ​លីយ៉ុង

បីថ្ងៃក្រោយហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​ច្នៃ​ នៅ​ក្រុង​លីយ៉ុង ប្រទេស​បារាំងនិង​ដែល​បង្ក​ឱ្យមនុស្ស​១៣នាក់​រង​របួល​ស្រាល​មក នៅ​ថ្ងៃចន្ទ​នេះ ប៉ូលិស​បានចាប់​បាន និង​ឃាត់​ខ្លួន​ជន​សង្ស័យ​បី​នាក់​ ៖ បុរស​ពី​រ​នាក់​និង​ស្ត្រី​មា្នក់។ បុរសអាយុ​២៤​ឆ្នាំ ​ដែល​ចាប់​ខ្លួន​បាន​មុន​គេ​ទំនង​ជា​ជន​ល្មើស​ផ្ទាល់អ្នក​ដាក់​បង្កៃនិង​បំផ្ទុះ​​គ្រាប់បែក។

រូបថត​ជន​សង្ស័យជាប់​​ក្នុង​កាមេរ៉ាសុវត្ថិភាព
រូបថត​ជន​សង្ស័យជាប់​​ក្នុង​កាមេរ៉ាសុវត្ថិភាព Handout / FRENCH POLICE / AFP
ផ្សាយពាណិជ្ជកម្ម

មាន​សញ្ជាតិ​អាល់ហ្សេរី គ្មាន​ប្រវត្តិ​អាក្រក់​ជាប់​ក្នុង​បញ្ជី​ប៉ូលិស ជន​សង្ស័យ​ទី​មួយ ​ អាយុ​២៤​ឆ្នាំ​ ព្រម​ឱ្យ​ប៉ូលិស​ចាប់​ខ្លួន​តាម​សម្រួល នៅតាមផ្លូវ​សាធារណៈ ​ពេល​ចុះ​ពី​រថយន្ត​ក្រុង នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី ២៧​ឧសភានេះ។ បើ​តាម​លោក​អភិបាលក្រុង ជន​សង្ស័យ​រូប​នេះ​ ​ជា​និស្សិត​ផ្នែក​ព័ត៌មានវិទ្យា ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ចេះ​ច្នៃ​ធ្វើ​គ្រាប់បែក​ ដែល​មាន​ប្រព័ន្ធ​ផ្ទុះ​យ៉ាង​ស្មុគស្មាញ។ ជា​គ្រាប់​បែក​ច្នៃ​ដែលមាន​ប្រើ​បន្សំ​ជាតិ​ផ្ទុះ​​ដូច​គ្រាប់​បែក​ផ្ទុះ​ប្រើ​ក្នុង​ភេរវកម្ម​ថ្ងៃទី ១៣​វិច្ឆកា​ឆ្នាំ​២០១៥​យ៉ាង​ដូច្នោះ និង​ខ្ចប់​ជាមួយ​ដោយ​ខ្ចៅ​វីសដែកគោល គ្រាប់​ឃ្លី​ធ្វើ​ពី​លោហៈ និង​ថ្មពិល ភ្ជាប់​ដោយ​ខ្សែ​បញ្ជា​ពី​ចំងាយ ។ ជន​សង្ស័យ​នេះ​ ទំនង​ជា​ជន​ល្មើស​ផ្ទាល់​ដែលរៀប​ចំ​​ធ្វើ​សកម្មភាព​បំផ្ទុះ​គ្រាប់​បែក​ បង្កៃ​នៅ​មុខ​ហាង​នំប៉័ង​កាលពី​ថ្ងៃ​សុក្រ និង​ដែល​បង្ក​ឱ្យមាន​ជន​រងគ្រោះ​របួស​ស្រាល​ចំនួន​១៣​នាក់។

ចំណែក​ជន​សង្ស័យទី​ពីរ មាន​សញ្ជាតិ​អាល់ហ្សេរី​ដែរ គឺ​ជាក្មេង​ពេញ​វ័យ​ រៀន​​នៅ​វិទ្យាល័យ និង​ត្រូវ​ជា​សាច់ញាតិ​ក្នុង​គ្រួសារ​តែ​មួយ​របស់​ជន​សង្ស័យ​ទី​មួយផង។ គេ​មិន​ស្គាល់​ប្រវត្តិ​​របស់​ជន​សង្ស័យ​ទី​បី ភេទ​ស្រី​ទេ ប៉ុន្តែ​ស្ត្រី​នេះ​ទំនង​ជា​ម្តាយ​របស់​ជន​សង្ស័យ​ទី​មួយ។

ប៉ូលិស​អាច​ស្រាវ​ជ្រាវ​រក​ឃើញដាន​ជន​សង្ស័យ​ទាំង​បី​នេះ​បាន​ ដោយ​សារ​មាន​ជំនួយ​រូបថត​វីដេអូ​​ក្នុង​កាមេរ៉ា​សុវត្ថិភាព និង​ដោយ​បាន​ទទួល​ជំនួយ​ពី​សាក្សី​ចំនួន ២៥០នាក់ ទូរស័ព្ទ​មក​ផ្តល់​ព័ត៌មាន​ជូន​អាជ្ញាធរ ដែល​បាន​ពង្រាយ​ និង​ប្រមូល​កម្លាំង​តាម​ស្វែង​ចាប់​ តាំង​ពី​ល្ងាច​ថ្ងៃ​កើត​ហេតុ ថ្ងៃទី ២៤​ឧសភាមក​ភ្លាម។

អត្តសញ្ញាណ​របស់​ជន​សង្ស័យ​ត្រូវ​បាន​រក​ឃើញ​តាំង​ពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​ក្រុម​អ្នក​សង្កេត​ សុខ​ចិត្ត​រង់ចាំ​ដល់​ថ្ងៃ​ចន្ទ​ព្រឹក រហូត​ដល់​ជន​សង្ស័យ​បាន​ចាក​ចេញ​ពី​ផ្ទះ​សិន ទើប​ផ្តើម​ប្រតិបត្តិការ​ចាប់​ខ្លួន​ និង​ឆែក​ឆេរ​ផ្ទះ។ ការ​ប្រុង​ប្រយ័ត្នខ្លាំង​​បែប​នេះ មក​ពី​ប៉ូលិស​សង្ស័យ​ថា​ជន​ល្មើស​មាន​ផ្ទុក​ជាតិ​ផ្ទុះ​នៅ​ក្នុង​ផ្ទះ​របស់​គេ។ ពុំ​មាន​ក្រុម​ឬ​បក្ស​ពួក​ណា​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​បំផ្ទុះ​គ្រាប់​បែក​នេះ​ទេ ហើយ​​​ពុំ​ទាន់មាន​ព័ត៌មាន​អ្វី​លេច​ធ្លាយ​ចេញ​ទាក់ទង​នឹង​​មូលហេតុ​ដែល​ជំរុញ​ឱ្យ​​ជនសង្ស័យ​ទាំង​បី​នេះ​ធ្វើ​សកម្មភាព​ទេ។ គិត​ចាប់​តាំ​ងពី​ឆ្នាំ​​២០១៥​មក បារាំង​បាន​រង​ការ​វាយប្រហារ​ភេរវកម្ម​ជីហាត​ យ៉ាង​ធ្ងន់​ធ្ងរ​ជា​បន្ត​បន្ទាប់ និង​ចុក្រោយ​គេ កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៨ នៅ​ទីផ្សារ​ណូអែល ក្រុង​ស្ត្រាស្បួរ ស្លាប់​៥​នាក់​និង​របួស​១០​នាក់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ