ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 07/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 07/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 07/12 12h00 GMT
អឺរ៉ុប

ទិវាសមុទ្រពិភពលោកឆ្នាំ ២០១៩ ផ្តោតលើយុទ្ធនាការប្រឆាំងនឹងសំរាមប្លាស្ទិក

media  
ទិវាសមុទ្រពិភពលោកឆ្នាំ ២០១៩ ផ្តោតលើយុទ្ធនាការប្រឆាំងនឹងសំរាមប្លាស្ទិក Brendan Smialowski / AFP

ថ្ងៃ​សៅរ៍ ទី៨ មិថុនា​ជា​ទិវា​សមុទ្រ​ពិភពលោក​ដែល​ប្រធានបទ​ឆ្នាំ ២០១៩ ផ្តោត​សំខាន់​លើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​កំពុល​ដោយ​សំរាម​ប្លាស្ទិក។ តាម​តួលេខ​ផ្តល់​ដោយ​អង្គការ​សហប្រជាជាតិ មាន​សំរាម​ប្លាស្ទិក​ជាង ៣០០លានតោន​ត្រូវ​បាន​គេ​បោះ​ចោល​រៀងរាល់​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក ហើយ​បរិមាណ​ដ៏​ច្រើន​សម្បើម​នេះ​កំពុង​បង្ក​ឲ្យ​មាន​មហន្តរាយ​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ។ បច្ចុប្បន្ន​នេះ មាន​សំរាម​ប្លាស្ទិក​ប្រមាណ​ជា ១៥០លានតោន​កំពុង​ស្ថិត​ក្នុង​សមុទ្រ ហើយ​បើ​គ្មាន​វិធានការ​ទប់ស្កាត់​អ្វី​ទេ នោះ​ចំនួន​សំរាម​ប្លាស្ទិក​ក្នុង​សមុទ្រ​នឹង​មាន​ច្រើន​ជាង​ចំនួន​ត្រី​នៅ​ឆ្នាំ ២០៥០។ ចូរ​កុំ​ភ្លេច​ថា សំរាម​ប្លាស្ទិក​ក្នុង​សមុទ្រ​នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​មនុស្ស ព្រោះ​មនុស្ស​បរិភោគ​ត្រីសមុទ្រ​ដែល​បាន​ស្រូប​យក​កម្ទេច​ជា​ធូលី​ប្លាស្ទិក។ លោក​ប៊្រុយណូ ដាវីដ ប្រធាន​សារមន្ទីរជាតិ​នៃ​ប្រវត្តិសាស្រ្ត​ធម្មជាតិ​ក្នុង​ទីក្រុង​ប៉ារីស​បាន​ចាប់​អារម្មណ៍​ពី​ទំនាក់ទំនង​រវាង​មនុស្ស​លោក និង​សមុទ្រ។ តាម​លោក​ដាវីដ ទោះ​បី​ជា​សមុទ្រ​មាន​ផ្ទៃ​ធំ​ល្វឹងល្វើយ​ជាង​ផ្ទៃដី​គោក មាន​ត្រី​ច្រើន និង​មាន​ការ​បង្កាត់ពូជ​ត្រី​គ្មាន​ទីបញ្ចប់​ក៏​ដោយ ក៏​សមុទ្រ​មាន​កម្រិត​របស់​វា​ដែរ។

« វា​ពិត​ជា​គួរ​ឲ្យ​ឆ្ងល់ និង​ចង់​ដឹង​ខ្លាំង​ណាស់​នៅ​ពេល​ដែល​គេ​និយាយ​ពី​ទំនាក់ទំនង​រវាង​មនុស្ស និង​សមុទ្រ។ គេ​បាន​ដឹង​ពី​ផ្ទៃសមុទ្រ​ដែល​ធំ​ល្វឹងល្វើយ​គ្មាន​កោះ គ្មាន​ត្រើយ តែ​គេ​មិន​ស្គាល់​ស្ថានភាព​នៅ​បាតសមុទ្រ​ពិត​ប្រាកដ ព្រោះ​វា​ពិបាក​ចុះ​ទៅ​ណាស់។ គេ​តែង​តែ​បាន​គិត​តាំង​ពី​ដំបូង​ថា សមុទ្រ​គឺ​គ្មាន​ទីបញ្ចប់ និង​គ្មាន​ដែនកំណត់។

អស់​រយៈ​ពេល​ជា​យូរ រហូត​ដល់​សម័យកាល​ថ្មី​ចុង​ក្រោយ គេ​តែង​នាំ​គ្នា​និយាយ​ថា សមុទ្រ​គ្មាន​បញ្ហា​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ ព្រោះ​សមុទ្រ​មាន​ផ្ទៃ​ធំធេង​ណាស់ មាន​ត្រីច្រើន​សម្បើម ហើយ​ការ​បង្កាត់​ពូជ​របស់​ពពួក​ត្រី រួម​ទាំង​រុក្ខជាតិ​ផ្សេង​ទៀត​នឹង​បន្ត​មាន​គ្មាន​ទី​បញ្ចប់​ដែល​មិន​គួរ​ខ្វាយខ្វល់​អ្វី​ឡើយ។

តែ​បន្តិច​ម្តងៗ​នា​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ ស្រាប់​គេ​ផ្តើម​ភ្ញាក់ខ្លួន និង​បាន​យល់​ដឹង​ថា ទោះ​បី​ជា​មាន​ផ្ទៃ​ធំ​ល្វឹងល្វើយ​យ៉ាង​ណា​ក៏​ដោយ សមុទ្រ​ក៏​មាន​កម្រិត​របស់​វា​ដែរ។ យើង​បាន​ចាប់​ផ្តើម​ដឹង​ថា សំរាម​ដែល​យើង​បាន​បញ្ជូន​ទៅ​កាន់​សមុទ្រ​តាម​រយៈ​ទន្លេ និង​ស្ទឹង​កំពុង​កើន​ឡើង​កាន់​តែ​ច្រើន និង​គេ​បាន​ឃើញ​នៅ​គ្រប់​កន្លែង​ទាំង​អស់។ ឥឡូវ​នេះ សមុទ្រ​ហាក់​កំពុង​ក្លាយ​ជា​ទ្វីប​សំរាម​ប្លាស្ទិក​ដែល​មនុស្សលោក​មិន​បាន​នឹក​ស្មាន​ដល់​សោះ​ឡើយ​កាល​ពី ១៥ឆ្នាំ​មុន។

ដូច្នេះ​គេ​បាន​ឃើញ​កាន់​តែ​ច្បាស់​ក្រឡែត​ពី​កម្រិត​ដែល​សមុទ្រ​អាច​ទទួល​យក​បាន។ នេះ​អាច​ជា​ការ​ទាញ​សញ្ញាអាសន្ន​ចំពោះ​យើង​ម្នាក់ៗ ព្រោះ​វា​ក៏​បាន​បង្ហាញ​ពី​កម្រិត​ផែនដី​របស់​យើង​ដែរ។ យើង​បាន​ស្គាល់​ផែនដី​របស់​យើង យើង​បាន​ឃើញ​វា​ដោយ​មើល​ពី​ឋានព្រះចន្ទ វា​ជា​ប៊ូលព័ណ៌ខៀវ​មួយ​ស្ថិត​ក្នុង​អាកាស។ តែ​សមុទ្រ​ដែល​ហាក់​មាន​ផ្ទៃ​យ៉ាង​ធំ​សម្បើម​ក៏​មាន​កម្រិត​របស់​វា​ដែរ »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ