ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អឺរ៉ុប

Opep បន្តបន្ថយ​ការផលិត​ប្រេង តាម​សំណើ​របស់​ដៃគូ រុស្ស៊ី​-​អារ៉ាប៊ីសាអូឌីត

media  
រដ្ឋមន្ត្រី​ក្រសួងថាមពល​រុស្ស៊ី​ Alexander Novak និង​សមភាគីអារ៉ាប៊ីសាអូឌីត Khalid al-Falih REUTERS/Heinz-Peter Bader

ក្រុមប្រទេស​អ្នក​នាំ​​ប្រេងចេញ និង សម្ព័ន្ធ​មិត្ត បាន​ព្រមព្រៀងគ្នា​ នៅ​ថ្ងៃចន្ទទី ១ កក្កដា ២០១៩​នេះ តាម​សំណើ​របស់​រស្ស៊ី បន្ត​បន្ថយ​ការ​ផលិត​ប្រេង រយៈ​ពេល​៩​ខែ​ទៅ​មុខ​ទៀត ដើម្បី​ទ្រទ្រង់​​តម្លៃប្រេង។ ​ក្រុម​សម្ព័ន្ធមិត្ត​បាន​សម្រេច​​ក្នុង​សំឡេង​តែ​មួយ ក្រោម​ឥទ្ធិពល​រុស្ស៊ី​និង​អារ៉ាប៊ីសាអូឌីត ដោយ​មិន​ខ្វល់​នឹង​ប្រតិកម្ម​របស់​អ៊ីរ៉ង់​ឡើយ។

ដូច​អ្វី​ដែលរុស្ស៊ី​បាន​ព្រលយ​ឱ្យ​ដឹង​នៅក្នុង​ជំនួប​កំពូលហ្សេ ២០ នៅ​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន ១៤​ប្រទេស​ជា​សមាជិកអង្គការ​ប្រទេស​អ្នក​នាំ​ប្រេង​ចេញ​ ហៅ​កាត់​ថា OPEP និង​សម្ព័ន្ធមិត្ត​១០​ប្រទេស​ដឹកនាំ​ដោយ​រុស្ស៊ី ដែល​កំពុង​ជួប​ប្រជុំ​គ្នា​នៅទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស បាន​ព្រមព្រៀង​គ្នា​ជាធ្លុង​មួយ​ គាំទ្រ​ទិសដៅ​នយោបាយ​កាត់បន្ថយ​ការ​ផលិតប្រេង​របស់​រុស្ស៊ី រយៈ​ពេល​៩​ខែ​បន្ត​ទៀត។

២៤​ប្រទេស​នៃ​សម្ព័ន្ធ​OPEP+ ដែល​ជា​អ្នក​បូមប្រេង​និង​នាំ​ប្រេង​ចេញ​ពាក់​កណ្តាល នៃ​សេចក្តី​ត្រូវការ​ពិភពលោក បាន​សម្រេច​​បញ្ចុះ​ការ​ផលិត​ប្រេង ម្តង​ហើយ​ កាលពី​ខែ​ធ្នូ ឱ្យ​មក​នៅ​ត្រឹម ១,២​លាន​ធុង​បារីល ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ទ្រងទ្រង់​​តម្លៃ​​ប្រេង​ឆៅ​លើ​ទីផ្សារ។ តម្លៃ​ប្រេង​ ដែល​កាលណោះ​បាន​ធ្លាក់​​ចុះ យ៉ាង​ខ្លាំង ដោយ​មូលហេតុ​មាន​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​ដើមបូព៌ា។ វិបត្តិ​ភូមិសាស្ត្រ​​​នយោបាយ ក្នុង​ផ្ទៃ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន ​​​បាន​ធ្វើ​សេចក្តី​ត្រូវ​ការ​ផ្នែក​​ថាមពលលែង​ស្វាហាប់។ ​ភាព​តាន​តឹង​រវាង​អាមេរិក​-​អ៊ីរ៉ង់ដ៏​​ធ្ងន់ធ្ងរក្តី​ ក៏​​មិន​បាន​រុញ​ច្រាន​តម្លៃ​ប្រេង​មិន​ស្ទុះ​ឡើងទៀត។ ទាំង​នេះ​សុទ្ធ​សឹង​ជា​​កត្តា​ ​ដែល​ជំរុញឱ្យ​បន្ត​កាត់​បន្ថយ​ការ​ផលិត​ប្រេង​របស់​ខ្លួន។

គ្រាន់​តែ​Opep សម្រេច​កិច្ចព្រមព្រៀង​នេះ​ភ្លាម តម្លៃ​ប្រេង​ឆៅ​បាន​ឡើ​ង​ថ្លៃ​បន្តិច ដល់​៦០​ដុល្លារ​ក្នុង​មួយ​ធុង តែ​ជា​តម្លៃ​ខ្ពស់​បំផុត​ដំបូង​គេ​ គិត​ចាប់​តាំង​ពី​ខែ​ឧសភា​មក។ រុស្ស៊ី​ពេញ​ចិត្ត​នឹង​តម្លៃ​៦០-៦៥​ដុល្លារ​ក្នុង​ធុង តែ​សម្រាប់​អារ៉ាប៊ីសាអូឌីត តម្លៃមួយ​ធុង​៨៥​ដុល្លារ​ទើប​បំពេញ​គម្រោង​ថវិកា​បាន។

ប៉ុន្តែ​សំណើ​បន្ថយ​ការ​ផលិតរបស់​រុស្ស៊ី ដែល​ប្រទេស​ផលិត​ប្រេង​លំដាប់​ទីពីរ​ពិភពលោក និង​អារ៉ាប៊ីសាអូឌតី មេក្រុម​ប្រទេស​បូមប្រេង​ជា​សម្ព័ន្ធមិត្ត បាន​ធ្វើ​ប្រទេស​ផលិត​ប្រេង​ជា​ច្រើន​ផ្សេង​ទៀត​រំខាន​ចិត្ត​យ៉ាង​ខ្លាំង ជាពិសេស​​អ៊ីរ៉ង់។

រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ពល​ប្រេង​អ៊ីរ៉ង់ បាន​​បរិហារ​ ភាព​ត្រូវ​រ៉ូវ​គ្នា​រវាង​រុស្ស៊ី​និង​អារ៉ាប៊ីសាអូឌីត ក្នុង​សម្រេច​ជា​ឯកតោ​ភាគី​បង្ខំ​ឱ្យ​សមាជិក​ដទៃ​គោរព​តាម​តាំង​ពី​មុន​បើក​ប្រជុំ។ សម្រាប់​អ៊ីរ៉ង់ បើ​Opep មាន​នយោបាយ​បែប​ឯកភាគី​បែប​នេះ អង្គការ​នឹង​ត្រូវ​ស្លាប់។ អ៊ីរ៉ង់​ថែម​ទាំង​អះអាង​ថា​ប្រឆាំងរាល់​គ្រប់​​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​​រយៈ​ពេល​វែង​រវាង​អង្គការ​និង​សម្ព័ន្ធមិត្ត Opep+​ទៀត​ផង។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ