ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT
អឺរ៉ុប

ប្រធានក្រុមជម្រើសជាតិ​បាល់ទាត់​អាមេរិកាំង​រិះគន់​Fifa​ថា មិនយុត្តិធម៌

media ប្រធាន​ក្រុមបាល់ទាត់អាមេរិកាំង Megan Rapinoe ទទួល​រង្វាន់ស្បែកជើង​មាស Golden Boot និង រង្វាន់​កីឡាករ​ឆ្នើមGolden Ball នៅក្រោយ​អាមេរិក​ប្រកួត​ឈ្នះ​ក្រុមហូឡង់ ក្លាយ​ជា​ជើងឯក​បាល់ទាត់​លើកទី​៤ នៅថ្ងៃអាទិត្យ​ទី ៧​កក្កដា ២០១៩ ©FRANCK FIFE / AFP

ក្រុម​បាល់ទាត់​ស្រ្តី​អាមេរិកាំង នៅ​ថ្ងៃ​អាទិត្យ​ទី ៧ កក្កដា បាន​ក្លាយ​ជា​ជើងឯក​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១៩ បន្ទាប់​ពី​យក​ប្រកួតយក​ឈ្នះ លើ​ក្រុម​ជម្រើស​ជាតិ​ហូឡង់ ជាមួយ​ពិន្ទុ ២ ទល់​នឹង​សូន្យ នៅក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក នៅ​ប្រទេស​បារាំង។ ក្រុមបាល់ទាត់​ស្រ្តី អាមេរិក​ដណ្តើម​ពានរង្វាន់​បាល់ទាត់​ពិភពលោក ជាលើកទី ៤ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក៏​កំពុង​កើតមាន​ផងដែរ បញ្ហា​ចម្រូងចម្រាស ជុំវិញ ភាពមិនស្មើគ្នា រវាង​ការបាល់ទាត់ ​ស្រី ហើយ​និង​បាល់ទាត់ បុរស។

នៅ​ថ្ងៃសៅរ៍ នៅមួយ ថ្ងៃ​មុន​ការប្រកួតផ្តាច់ព័ត្រ ជាមួយ​ក្រុមជម្រើសជាតិ​ហូឡង់ ប្រធានក្រុម​បាល់ទាត់ ស្រ្តី​អាមេរិកាំង លោកស្រី Megane Rapinoe  នៅក្នុង​សន្និសីទ​កាសែត បាន​រិះគន់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA ថា​លំអៀង មិនយុត្តិធម៌ ទាំង​ក្នុង​រឿងចំណាយ ប្រាក់ ហើយនិង​ការគោរព​ដល់​ក្រុមបាល់ទាត់​ស្ត្រី។

សម្រាប់​ការប្រកួតបាល់ទាត់​ស្រ្តី​ពិភពលោកឆ្នាំ​២០១៩ Fifa បាន​បង្កើន​ការ​ចំណាយ​ប្រាក់ ពី ១៥ ទៅ ៦០​លាន​ដុល្លារ សម្រាប់​រង្វាន់ បាល់ទាត់​ស្រ្តី នៅក្នុង​ពេល​ការចំណាយ​សម្រាប់​ការបាល់ទាត់​ពិភពលោក​ផ្នែក​បុរស មាន​ដល់​ទៅ ៤០០​លាន​ដុល្លារ។ ប្រធាន​ក្រុមបាល់ទាត់​អាមេរិកាំង លោកស្រី Megane Rapinoe ដែល​បានទទួល​ពានរង្វាន់​ស្បែកជើង​មាស សម្រាប់​ការទាត់បញ្ចូល​ទី ច្រើនគ្រាប់ (៦គ្រាប់) ក្នុង​រយៈពេល​ខ្លី បាន​សំដែង​ការខកចិត្ត​ ដែល​Fifa រៀបចំ​ការប្រកួត​ពីរផ្សេងទៀត នៅ​ចំថ្ងៃ​តែមួយ ដែល​មាន​ការប្រកួត​ផ្តាច់ព្រ័ត្រ​កីឡា​បាល់ទាត់​ពិភពលោក ស្រ្តី នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃ​អាទិត្យ។

ប្រសាសន៍​របស់លោកស្រី Megane Rapinoe ប្រធាន​ក្រុមបាល់ទាត់​អាមេរិក ប្រែសម្រួល​ដោយ​ឈាង បុប្ផា 08/07/2019 ស្តាប់

វា​ជា​គំនិត​មិន​ល្អ ដែល​ដាក់​អ្វីគ្រប់យ៉ាង នៅក្នុងថ្ងៃ​តែមួយ។

ច្បាស់ណាស់ថា មានការប្រកួត​ផ្តាច់ព្រ័ត ២ផ្សេងទៀត នៅថ្ងៃ​អាទិត្យ ប៉ុន្តែ នេះ​គឺ​ជា​ការប្រកួត​បាល់ទាត់​ពិភពលោក ផ្តាច់ព្រ័ត្រ គឺ​ជាថ្ងៃ​ដែល​គេ​ត្រូវ​លុបចោល​អ្វីទាំងអស់​ផ្សេងទៀត។ ខ្ញុំ​មិនដឹងថា តើ​វាអាច​កើត​ឡើង​បានយ៉ាងម៉េច។

ខ្ញុំ​លឺ​នៅ​កន្លែងផ្សេង​ថា គេ​គ្រាន់តែ​មិន​បាន​គិតនឹកដល់។

អីចឹង តើ​អ្នកគិត​យ៉ាងម៉េច? វា​មាន​បញ្ហា ដែល​អ្នក​មិន​បាន​គិតនឹក​ដល់​រឿងនេះ ជាពិសេស នៅពេល​ការប្រកួត​បាល់ទាត់ ត្រូវ​បាន​រៀបចំ​ទុក តាំងតែ​ពីយូរមកហើយ។

វាជារឿង​មិន​គួរ​ឲ្យ​ជឿ​ទាល់តែសោះ។ អីចឹង ឥលូវនេះ ខ្ញុំ​មិន​គិត​ថា យើង​ហ្នឹង មាន​អារម្មណ៍ ទទួល​បាន​ការគោរព ស្មើ​ពី​Fifa ដូចដែល​Fifa មាន​សម្រាប់​កីឡាបាល់ទាត់​បុរស ឬ​ជាទូទៅ​នោះទេ។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ