ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/10 12h00 GMT
អឺរ៉ុប

រុស្ស៊ី អំពាវនាវ​ទាំង​ព្រួយបារម្ភ ឲ្យ​បន្ត​កិច្ចសន្ទនា ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់

media ទង់ជាតិ​អ៊ីរ៉ង់​នៅ​ទីស្នាក់ការ​AIEA​ក្រុង​វីយ៉ែន REUTERS/Leonhard Foeger

ថ្ងៃចន្ទ ៨ កក្កដា វិមានក្រេមឡាំង បាន​សំដែងនូវ “ក្តីព្រួយបារម្ភ” ចំពោះការសម្រេចចិត្តរបស់ក្រុង តេហេរ៉ង់ ​ចាប់ផ្តើមចម្រើនធាតុអ៊ុយរ៉ាញ៉ូម ឲ្យឡើងដល់កម្រិតដែលហាមឃាត់ដោយ កិច្ចព្រមព្រៀងអន្តរជាតិ ស្តីអំពី កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្តែ ទន្ទឹមនេះ ម៉ូស្គូ អំពាវនាវឲ្យ “ បន្តកិច្ចសន្ទនា” ជាមួយអ៊ីរ៉ង់។

រុស្ស៊ីប្រាថ្នាជាបឋម ឲ្យមានការបន្តកិច្ចសន្ទនា និង ការខំប្រឹងប្រែង តាមផ្លូវការទូត - នេះ​ជា​សេចក្តីនេះ​ថ្លែងរបស់​អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ទៅកាន់​អ្នកកាសែត ដោយ​ ចោទ សរអា ថាជា មេនាំអាទិ៍ បង្កឲ្យមានភាពតានតឹងបច្ចុប្បន្ន។

សម្រាប់​លោក ពេស្កូវ ប្រទេសរុស្ស៊ី និង លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន តែងបានព្រមានអំពី ផលវិបាកដែលនឹងកើតឡើង ដោយចៀសមិនផុត បើប្រទេសហត្ថលេខីណាមួយ នៃកិច្ចព្រមព្រៀង ឈប់បំពេញតាមកាតព្វកិច្ច តាមវិធីដកខ្លួនចេញពី ឯកសារនេះ។

ថ្ងៃអាទិត្យកន្លងទៅ អ៊ីរ៉ង់ បានបញ្ជាក់ថា ខ្លួនចាប់ផ្តើមមែនចម្រើនធាតុអ៊ុយរ៉ាញ៉ូម ឡើងដល់កម្រិត ដែល ហាមឃាត់ដោយ កិច្ចព្រមព្រៀងអន្តរជាតិ ស្តីអំពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ហេតុដែលនាំឲ្យរឹតតែ ផុយស្រួយ ទៅ កិច្ចព្រមព្រៀងនេះចុះក្នុងឆ្នាំ ២០១៥ ។ អ៊ីរ៉ងសម្រេចចម្រើនធាតុអ៊ុយរ៉ាញ៉ូមនេះ គឺដើម្បីសងសឹកក្រុង វ៉ាស៊ីនតោន ដែលកាលពីខែឧសភាឆ្នាំ ២០១៨ បានដកខ្លួនចេញជាឯកតោភាគីពីកិច្ចព្រមព្រៀង ព្រមទាំង សងសឹកចំពោះទណ្ឌកម្មដែល សរអា ដាក់តមកទៀត ទល់នឹងអ៊ីរ៉ង់។

ក្រុង តេហេរ៉ង់ ដូចដែលតម្រូវដោយអត្ថបទកិច្ចព្រមព្រៀង បានសន្យាថាមិនប្រាថ្នាមានគ្រាប់បែកបរមាណូ ឡើយ ហើយយល់ព្រមបង្ខើចកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឲ្យធ្លាក់ចុះយ៉ាងខ្លាំង ជាថ្នូរនឹង ការលុបទៅវិញទៅ ទណ្ឌកម្មអន្តរជាតិដែលច្របាច់ក សេដ្ឋកិច្ចខ្លួន។

ប៉ុន្តែ ការដែល សរអា ស្តារឡើងវិញទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ បានបង្ខាំងប្រទេសនេះ ឲ្យស្ថិតនៅសឹង ឯកោ ដាច់ពី ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងបណ្តាលឲ្យអ៊ីរ៉ង់ បាត់បង់សឹងអស់រលីង ប្រទេសដែលទិញប្រេងពីខ្លួន។

ការវិវឌ្ឍន៍ថ្មីនេះ ប្រព្រឹត្តទៅ ក្នុងផ្ទៃនៃភាពតានតឹងកាន់តែធ្ងន់ធ្ងរ រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងតេហេរ៉ង់ លុះទាល់តែគេខ្លាចក្រែង ស្ហានការណ៍នៅតំបន់ឈូងសមុទ្រពែរស្ស៏ ធ្លាក់ក្នុងចលាចល។ ចំណែក ប្រធានាធិបតីអាមេរិកាំង លោក ដូណាល់ ត្រាំ ម្សិលម៉្ងៃ បានអំពាវនាវ អ៊ីរ៉ង់ ឲ្យ” ប្រយ័ត្នប្រយែង”ទៅ។

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ