អានតួអត្ថបទ

លោកដូណាល់ ត្រាំ ផ្ទុះកំហឹង ដាក់នាយក​រដ្ឋមន្ត្រី​អង់គ្លេស

មិត្តភាព​ដ៏​ចំណាស់​ កំពុង​រង​ភាព​អាប់អួរ ! ជា​ពិសេស​គឺ​រវាង​លោក​ប្រធានាធិបតី​អាមេរិក និង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​អង់គ្លេស តែម្តង។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ផ្ទុះ​កំហឹង​ដាក់​លោកស្រី​នាយករដ្ឋមន្ត្រី ​អង់គ្លេស ហៀប​ផុត​តំណែង តេរ៉េហ្សា មេ យ៉ាង​ខ្លាំង​ និង​ដោយ​ចំៗ​តែ​ម្តង។ ជម្លោះ​ការទូត បាន​ឆេះ​រោល​ឡើង ក្រោយ​ពី​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​​សម្តី​ បែប​បណ្តុះ​បង្អាប់របស់​ឯកអគ្គរាជទូត​អង់គ្លេស លើ​រូប​​លោក​ប្រធានាធិបតី​អាមេរិក។

លោក ដូណាល់ ត្រាំ និង​លោកស្រី មេ នៅ​ Downing Street
លោក ដូណាល់ ត្រាំ និង​លោកស្រី មេ នៅ​ Downing Street REUTERS/Hannah McKay/File Photo
ផ្សាយពាណិជ្ជកម្ម

លោក​ ដូណាល់ ត្រាំ បានបញ្ចេញ​ប្រតិកម្ម​​រិះគន់​លោកស្រីនាយករដ្ឋមន្ត្រី ហៀប​ផុត​អំណាច យ៉ាង​ចាស់​ដៃ ដោយ​ប្រើ​ពាក្យ​ធ្ងន់ៗ​បំផុត បន្ទាប់​ពី​លោកស្រី​មេ បាន​ផ្តល់​ការគាំទ្រ​ដល់​ឯកអគ្គរដ្ឋ​ទូត​អង់គ្លេស​ប្រចាំ​វ៉ាស៊ីនតោន ដែល​បាន​ចាត់​ទុក​រដ្ឋបាល​លោក​ត្រាំ ថា អសមត្ថភាព គ្មាន​សណ្តាប់ធ្នាប់ គ្មាន​ទិសដៅ​​ត្រឡប់​ត្រឡិន។

“ខ្ញុំ​សូម​រិះគន់​ចំណាត់ការ​របស់​លោកស្រី មេ ក្នុង​សំណុំ​រឿង​Brexit ដែល​បាន​បង្ក​ឱ្យ​មាន​ភាព​រញ៉េរញ៉ៃ។ នេះ​ជា​សំណេរ​របស់​លោកត្រាំ ដោយ​បន្ថែម​ទៀត ថា “តែ​ដំណឹង​ល្អ​គឺ​អង់គ្លេស​នឹង​មាន​នាយករដ្ឋមន្ត្រី​ក្នុង​ពេល​ឆាប់ៗ”។ លោកដូណាល់ ត្រាំ ក៏​បាន​វាយប្រហារ​ឯកអគ្គរដ្ឋ​ទូត​អង់គ្លេសប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​​ដែរ ថា “ខ្ញុំ​មិនស្គាល់​ទូត​នេះ​ទេ តែ​គ្មាន​នរណា​ស្រលាញ់ គ្មាន​នរណា​ចូលចិត្ត​ទេ​នៅ​សហរដ្ឋ​អាមេរិក ! យើង​គ្មាន​ទំនាក់ទំនង​ជាមួយ​ឡើយ!”។

តើដើម​ហេតុកើត​ឡើង​យ៉ាង​ដូចម្តេច បាន​ជា​​ជំរុញ​ឱ្យ​ប្រធានាធិបតី​អាមេរិក​ខឹង​សម្បារ​នឹង​អង់គ្លេស​ខ្លាំង​យ៉ាង​ដូច្នេះ ?

តាមការ​ពិត​ ប្រធានាធិបតី​ត្រាំ បាន​ជួប​សន្ទនា​ជាមួយ​លោក​ គីម ដារ៉ូច Kim Darroch ជា​ច្រើន​លើក។ បើ​តាម​សារព័ត៌មា​ន​អាមេរិក​ ឯកអគ្គរាជ​ទូត​រូប​នេះ ក៏​បាន​ជួប​លោក ចន ប៊ុលតុន ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេតវិមាន ជា​ញឹកញាប់​ដែរ។ តែ​តាម​ប្រព័ន្ធ​សារ​ទ្វីត លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថា​ជំនួប​ទាំង​នោះ​ត្រូវ​បាន​លុប​ចោល​។ លោក​សង្ឃឹម​លើ​ការ​តែង​តាំង​ឯកអគ្គរដ្ឋ​ទូត​ថ្មី ក្រោយ​ពេល​អង់គ្លេស​មាន​នាយករដ្ឋ​មន្ត្រី។

សូម​បញ្ជាក់​ថា ក្រោយ​ជាប់​ឆ្នោត នៅ​ឆ្នាំ​២០១៦​ភ្លាម ប្រធានាធិបតី​អាមេរិក បាន​ប៉ុនប៉ង​ ដាក់​សម្ពាធ​លើ​ក្រុង​ឡុងដ៍​ក្នុង​ជម្រើស​តែង​តាំង​ឯកអគ្គរដ្ឋ​ទូត ដោយ​ចង់​ឃើញ​លោក មក​កាត់​តំណែង​នៅ​វ៉ាស៊ីនតោន តែ​មិន​បាន​សម្រេច។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ