ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT
អឺរ៉ុប

ភ្លើងឆេះព្រៃ ដ៏លាតសន្ធឹង មិនធ្លាប់​មាន​នៅ​តំបន់​អាកទិក

media  
ភ្លើងឆេះព្រៃ នៅ​ប្រទេស​ស៊ុយអែត ដែលស្ថិតនៅក្នុង​រង្វង់​តំបន់ទឹកកកអាកទិក ©Jonathan NACKSTRAND / AFP

២០១៩ អាច​ជា​ឆ្នាំ​ដែល​ក្តៅបំផុត​ដែល​ភពផែនដី មិនធ្លាប់ជួបប្រទះ។ រលកកំដៅ ខ្លាំង​នៅអឺរ៉ុប ជា​ពិសេស​នៅប្រទេស​បារាំង ដែល​លាតសន្ធឹង​ទៅ​ដល់​មាន​ភ្លើងឆេះ ព្រៃ នៅ​តំបន់​អាកទិក ​ភាគខាងជើង​នៃ​ផែនដី ជា​ភស្តុតាង​ស្រាប់។ យោង​តាម​អង្គការ​ឧតុនិយម​ពិភពលោក​របស់​អង្គការ​សហប្រជាជាតិ ភ្លើង​ឆេះព្រៃ​ក្នុងទ្រង់ទ្រាយ​ធំ នៅ​តំបន់​អាកទិក ជា​រឿង​ដែល​មិនធ្លាប់មានទេ ពីមុនមក។

តំបន់​អាកទិក តែង​ជួប​ប្រទះ​ភ្លើងឆេះព្រៃ ពី​ខែ​ឧសភា រហូត​ដល់​ខែ​តុលា។ សម្រាប់​អ្នកជំនាញ ភ្លើងឆេះព្រៃ​ជា​ផ្នែក​មួយ​នៃ​ធម្មជាតិ​ជីវចម្រុះ ដែល​ផ្តល់​ប្រយោជន៍​ដល់​បរិស្ថាន។ ប៉ុន្តែ អាកាសធាតុ ក្តៅស្ងួត​ហួតហែង​ខ្លាំង នៅខែ មិថុនា​កន្លងទៅ បាន​ចាប់​បណ្តាល​ឲ្យ​មាន​ភ្លើងឆេះព្រៃ ដ៏សន្ធោសន្ធៅ ខ្លាំង និង​រយៈពេល​យូរ នៅ​តំបន់​អាកទិក។

ការប្រែប្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​ដីស្ងួតខ្លាំង និង​អាកាសធាតុ​ក្តៅខ្លាំង មិនធ្លាប់​មាន នៅ​អំឡុង​ខែ មិថុនា។ បាតុភូត​ទាំងនេះ បូកផ្សំ​នឹង​រន្ទះ ខ្យល់បក់​ខ្លាំង បាន​បណ្តាល​ឲ្យ​ភ្លើងឆេះព្រៃ រីករាលដាល នៅពេញ​តំបន់​អាកទិក តាំង​ពី​ខាងជើង តំបន់​ស៊ីបេរី ប្រទេស​អឺរ៉ុប​ខាងជើង ដូចជា​ស៊ុយអែត រហូត​ដល់​អាឡាស្កា  ឬ Greenland ជាដើម។

នៅ​Greenland អ្នកជំនាញ​រកឃើញថា អាកាសធាតុ ក្តៅ ស្ងួត មិនធម្មតា បាន​ធ្វើ​ឲ្យ​ទឹកកក​រលាយ​មុន កាលកំណត់។ តាំង​ពី​ថ្ងៃ​ទី​១០​កក្កដា ផ្កាយរណប​បាន​ចាប់បាន​សញ្ញា​ភ្លើងឆេះព្រៃ នៅ​Greenland ចំណែក​នៅ​តំបន់​ទឹកកក​អាឡាស្កា​របស់​អាមេរិក គេរាប់ឃើញ​មាន​ភ្លើងឆេះព្រៃ ដល់ទៅ​៤០០​កន្លែង។ អ្នកឧតុនិយម​អាមេរិកាំង​វាយតម្លៃថា គិត​រហូតមកដល់​ថ្ងៃ​ពុធ សប្តាហ៍នេះ ភ្លើងឆេះព្រៃ បាន​លេបត្របាក់ ផ្ទៃដី​ព្រៃ អាឡាស្កា ជាង ៨ពាន់​គីឡូម៉ែត្រ​ក្រឡា។

សម្រាប់អ្នកវិទ្យាស្រ្ត ផ្សែង​ដែល​បណ្តាល​មកពី​ភ្លើងឆេះព្រៃ រាប់រយ​កន្លែង នៅ​តំបន់ អាកទិក​បាន​បង្ក​ឲ្យ​មាន​ឧស្ម័ន​កាបូនិក ដ៏ក្រាសក្រែល នៅក្នុង​បរិយាកាស។ គេ​វាយតម្លៃថា ភ្លើងឆេះព្រៃ កាលពី​រលកកំដៅ​ខ្លាំង នៅ​ខែ​មិថុនា​កន្លងទៅ បាន​បញ្ចេញ​ឧស្ម័ន​កាបូនិក ៥០ ​Megatonnes ដែល​ស្មើ​នឹង​ការបញ្ចេញ​ឧស្ម័នកាបូនិក របស់​ប្រទេស​ស៊ុយអែត ក្នុង​រយៈពេល​១ឆ្នាំ។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ