ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
អឺរ៉ុប

អាកាសធាតុ៖កក្កដា ឆ្នាំ ២០១៩ ជាខែដែលមានសីតុណ្ហភាពក្តៅខ្លាំងមិនធ្លាប់មាន

media  
កក្កដា ឆ្នាំ ២០១៩ ជាខែដែលមានសីតុណ្ហភាពក្តៅខ្លាំងមិនធ្លាប់មាន Getty Images

នៅ​ថ្ងៃ​ចន្ទ ទី៥ សីហា អង្គការ​អឺរ៉ុប​មួយ​ឈ្មោះ Copernicus Climate Change Service បាន​ឲ្យ​ដឹង​ថា កក្កដា ឆ្នាំ ២០១៩ ជា​ខែ​ដែល​មាន​សីតុណ្ហភាព​ក្តៅខ្លាំង​មិន​ធ្លាប់​មាន​នៅ​ក្នុង​លោក។ លោក​ហ្សង់ ណូអែល តេប៉ូ ប្រធាន​កម្មវិធីឃ្លាំមើល​បម្រែបម្រួល​អាកាសធាតុ​បាន​យល់​ឃើញ​ថា នេះ​ជា​សញ្ញា​មួយ​គួរ​ឲ្យ​បារម្ភ​ដែល​បញ្ជាក់​ពី​ការ​ឡើង​កម្តៅ​នៅ​ក្នុង​ភពផែនដី​ដែល​បង្ក​ឡើង​ដោយ​សកម្មភាព​របស់​មនុស្សលោក។

« ខែ​កក្កដា ឆ្នាំ ២០១៩ ជា​ខែ​ដែល​មាន​លក្ខណៈពិសេស​ខុស​ប្លែក​ពី​ធម្មតា​ដោយ​មាន​សីតុណ្ហភាព​ស្មើ ឬ​លើស​តិចតួច បើ​ធៀប​នឹង​ខែ​កក្កដា ឆ្នាំ ២០១៦។ នេះ​ជា​ចំណុច​កត់សម្គាល់​ទី១ រីឯ​ចំណុច​កត់សម្គាល់​ទី២ ដែល​មាន​សារៈសំខាន់​ក្នុង​ផ្នែក​វិទ្យាសាស្រ្ត និង​ជា​ក្តីបារម្ភ​សម្រាប់​មនុស្សលោក​នោះ គឺ​គេ​ត្រូវ​សម្លឹងមើល​សម្រាប់​រយៈពេល​វែង។

ការ​លើក​ឡើង​ក្នុង​ខែ​មួយ​ពិត​ជា​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​ការ​វាយតម្លៃ​ជា​លក្ខណៈ​ទូទៅ​ស្តីពី​ការ​បម្រែបម្រួល​អាកាសធាតុ​លើ​ភពផែនដី។ ចំណាប់​អារម្មណ៍​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៩ តែ​មួយ​បាន​ផ្តោត​លើ​ឧតុនិយម​ច្រើន​ជាង​អាកាសធាតុ។ តែ​បើ​គេ​សម្លឹង​មើល ៤ឆ្នាំ​ចុង​ក្រោយ​ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០១៨ គឺ​ជា​រយៈពេល​ដែល​មាន​សីតុណ្ហភាព​ក្តៅខ្លាំង​មិន​ធ្លាប់​មាន។

បើ​គេ​ត្រឡប់​ក្រោយ​ឲ្យ​ឆ្ងាយ​ជាង​នេះ ពោល​ក្នុង​សម័យ​មុន​ឧស្សាហកម្ម សីតុណ្ហភាព​លើ​ភពផែនដី​បច្ចុប្បន្ន​បាន​ឡើង ១អង្សារ។ ក្រុម​អ្នកជំនាញ​អន្តររដ្ឋាភិបាល​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ទាញ​សញ្ញាអាសន្ន​ថា បើ​សីតុណ្ហភាព​កើន​លើស​ពី ១,៥អង្សារ ភពផែនដី​នឹង​រង​ផលវិបាក​ធ្ងន់ធ្ងរ​ដែល​គេ​មិន​អាច​វាស់វែង​បាន។ បន្ទាប់​មក សហគមន៍​ក្រុម​អ្នកជំនាញ​ក៏​បាន​យល់​ឃើញ​ដូច​គ្នា​ថា ឧស្ម័ន​ផ្ទះកញ្ចក់​ជា​ដើមចម​នៃ​ការ​ឡើង​កម្តៅ​ក្នុង​ភពផែនដី។ នេះ​ជា​ហេតុផល​ច្បាស់លាស់​មិន​អាច​ប្រកែក​បាន​ឡើយ »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ