ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
អឺរ៉ុប

អនុសញ្ញា CITES ហាម​មិន​ឲ្យ​មាន​ការលក់ នាំចេញ​សត្វដំរី ពីតំបន់​អាហ្វ្រិក

media សត្វដំរីអាហ្វ្រិកឈ្មោះDaelaនៅ​សួនសត្វ Skopje ប៉ែកខាងជើង​ប្រទេស​ម៉ាសេដ័នថ្ងៃទី ៩​សីហា ២០១៩ ©REUTERS/Ognen Teofilovski

សត្វដំរី អាហ្រ្វិក​នឹង​លែង​អាច​ត្រូវ​គេ​លក់ជួញដូរ​ទៅ​បរទេស។ ជាមួយ​នឹង​ការបោះឆ្នោត គាំទ្រ​របស់​ប្រទេស​ចំនួន ៨៧ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ អនុសញ្ញា ស្តីពី​ពាណិជ្ជកម្ម អន្តរជាតិ​លើ​ប្រភេទសត្វ និង​រុក្ខជាតិ ប្រឈម​នឹង​ការគំរាមផុតពូជ ដែល​បាន​បើកកិច្ចប្រជុំ​កំពូល​នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស បាន​សម្រេច ជាផ្លូវការ ហាម មិនឲ្យ​មាន​ការចាប់ និង​លក់​បញ្ជូន​សត្វដំរី​អាហ្វ្រិក ទៅបរទេស ឬ សូម្បី ទៅ​កាន់​សួនសត្វ។

 

អនុសញ្ញា​ថ្មី ស្តី​ពី​ការជួញដូរ​សត្វព្រៃ​ក្នុង​ពិភពលោក បាន​ដាក់​បំរាម ហាម​មិន​ឲ្យ​មាន​ការលក់ដូរ បញ្ចេញ​សត្វដំរី ពី​តំបន់​អាហ្វ្រិក។ បោះឆ្នោត គាំទ្រ​ដោយ​ប្រទេស ចំនួន ៨៧ កាលពី​ថ្ងៃ​អង្គារ នៅទីក្រុង​ហ្សឺណែវ អនុសញ្ញា​ស្តីពី​ពាណិជ្ជកម្ម អន្តរជាតិ​លើ​ប្រភេទសត្វ និង​រុក្ខជាតិ​ព្រៃ ដែល​ប្រឈម​នឹង​ការជិត​ផុតពូជ ហៅកាត់ថា CITES បាន​ចែង ហាម​មិន​ឲ្យ​គេ​ចាប់​សត្វដំរីព្រៃ អាហ្វ្រិក ដើម្បី​យក​ទៅ​ចិញ្ចឹម នៅ​តាម​សួនសត្វ ឬ​យក​ទៅ​បង្វឹក​ជា​សត្វសម្រាប់​សំដែង​នៅ​រោងសៀក នៅក្នុង​ពិភពលោក។

តាម​អត្ថបទ​របស់​អនុសញ្ញា សត្វដំរី អាហ្វ្រិក​ត្រូវ​រស់នៅ​ក្នុង​ជំរក​ព្រៃ​របស់​វា នៅ​អាហ្វ្រិក។ យ៉ាងណាក៏ដោយ សហភាព​អឺរ៉ុប​បាន​ចូលរួម​កែប្រែ​បន្តិច ដោយ​បាន​បង្កើត​ករណី លើកលែង​ដែលថា សត្វដំរី អាហ្វ្រិក ត្រូវ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ ដែល​វាកើតធំដឹងក្តី ប៉ុន្តែ គេ​អាច​យក​វា​ចេញ​ពី​កន្លែង​កំណើត ក្នុង​ហេតុផល​ណា​ដែល​ជួយ ថែរក្សា អភិរក្ស​សត្វដំរី​អាហ្រ្វិក។ កំណែទម្រង់​របស់សហភាពអឺរ៉ុប​បាន​បញ្ជាក់​ច្បាស់ៗ​ផងដែរ​ថា គេនៅតែ​អាច​ដោះដូរ បញ្ជូន សត្វដំរី​អាហ្វ្រិក ដែល​កំពុង​រស់នៅ រួចហើយ នៅ​តាម​សួនសត្វ នៅ​ក្រៅទឹកដី​អាហ្រ្វិក។

ការសម្រេច​ហាម​មិនឲ្យ​លក់ បញ្ចេញ​សត្វដំរី​អាហ្វ្រិក ត្រូវបាន​ប្រទេស​ចំនួន ២៩​បោះ២ឆ្នោត​ប្រឆាំង ក្នុង​នោះ ស៊ីមបាវ៉េ​ដែល​ចេញមុខ ប្រឆាំងខ្លាំងជាងគេ។ ប្រឆាំង​ព្រោះថា ចាប់តាំង​ពី​ឆ្នាំ ២០១២ ស៊ីមបាវ៉េ បាន​ចាប់ និង​លក់​នាំចេញ កូនសត្វដំរី ជាង ១០០​ក្បាល​ទៅ​ឲ្យសួនសត្វ​នៅ​ប្រទេស​ចិន។ នេះ​បើតាម​អង្គការការពារ​សត្វព្រៃ Humane Society International។

នៅក្នុង​កិច្ចប្រជុំ រយៈពេល​១២​ថ្ងៃ អនុសញ្ញា​ស្តីពី​ពាណិជ្ជកម្ម អន្តរជាតិ​លើ​ប្រភេទសត្វ និង​រុក្ខជាតិ​ព្រៃ ដែល​ប្រឈម​នឹង​ការជិត​ផុតពូជ ហៅកាត់ថា CITES បាន​ចេញ​បម្រាម​ថ្មីៗ ជាច្រើន ដើម្បី ការពារ អភិរក្ស​សត្វព្រៃ ដែល​មាន​តាំង​ពី​សត្វកវែង ហ្សីរ៉ាវ ត្រី​ឆ្លាម និងសត្វភេ​ទឹកសាប​ជាដើម។

នៅ​ថ្ងៃ ចន្ទ ប្រទេស​ជិត ១០០ បាន​បោះឆ្នោត ហាមផ្តាច់​ទាំងស្រុង​មិន​ឲ្យ​មាន​ពាណិជ្ជកម្ម អន្តរជាតិ ទិញ លក់ សត្វភេ ដែល​កំពុង​ពេញនិយម​នៅប្រទេស​ជប៉ុន ជាទី ដែល​សត្វភេ​អាស៊ី ត្រូវ​បាន​ទិញ លក់ និង​ចិញ្ចឹមជា​សត្វ​មិត្ត​របស់​មនុស្ស៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ