ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
អឺរ៉ុប

ក្រុមហ៊ុន​Apple ប្តឹង​គណៈកម្មការ​អឺរ៉ុប ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បង់ពន្ធ ១៣ពាន់​លាន​អឺរ៉ូ

media ប្រធាន​ក្រុមហ៊ុន​Appleលោក Tim Cook នៅ​ថ្ងៃ​បង្ហាញ​ទូរស័ព្ទ​លេខ​11 នៅខែ​កញ្ញា ឆ្នាំ ២០១៩ © REUTERS/Stephen Lam

ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកាំង Apple បាន​ចេញមុខ​ប្តឹង គណៈកម្មការ​អឺរ៉ុប ដែល​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Iphone បង់ប្រាក់ពន្ធ ១៣ពាន់​លាន​អឺរ៉ូ ទៅ​ឲ្យ​ប្រទេស​អៀរឡង់។ នៅ ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​តុលាការ​សហភាពអឺរ៉ុប ក្នុង​ប្រទេស​លុចសំបួរ ជាទី​ដែល​មាន​បើក​សវនការ តទល់​រវាង​ភាគី​ជម្លោះទាំងពីរ ក្រុមហ៊ុន​Apple បាន​ដំឡើង​សំឡេង​រិះគន់​ខ្លាំងៗ ការសម្រេចចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប ដែល​មេធាវី របស់​ក្រុមហ៊ុន វាយតម្លៃថា ធ្វើ​ឡើង​ដោយ​ជំនះ​នឹង​ការពិត ហើយ​និង​រំលោភច្បាប់​ពន្ធ​អន្តរជាតិ។

 

ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកាំង​Google Apple Facebook កំពុង​ប្រឈម​នឹង​ការប្តឹងផ្តល់​ពី​បទ​លួច​គេច​ មិន​បង់ពន្ធ នៅ​ទឹកដី​អឺរ៉ុប។ ប៉ុន្តែ ខុសពី​ក្រុមហ៊ុន​Google ដែល​បាន​សុខចិត្ត ចរចា និង​បង់ប្រាក់ពិន័យ រួមទាំង​បង់ពន្ធ សរុប ជិត ១ពាន់​លាន​ដុល្លារ ជូន​រដ្ឋបារាំង ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​Iphone ឯណោះវិញ មិនព្រមចុះចាញ់ ធ្វើតាម​ការទាមទារ​របស់​ភាគី​អឺរ៉ុប​នោះទេ។

នៅថ្ងៃ អង្គារ​ម្សិលមិញ តុលាការ​របស់​សហភាពអឺរ៉ុប នៅ​ប្រទេស​លុចសំបួ បាន​បើក​សវនការ​លើកទី១ ដែលមាន​ក្រុមហ៊ុន​Apple ជា​ម្ចាស់​ដើម​បណ្តឹង ប្តឹង​គណៈកម្មការ​អឺរ៉ុប​ខាង​ផ្នែក​ប្រកួតប្រជែង ដែល​កាល​ពី​៣​ឆ្នាំ មុន បានសម្រេចចិត្ត ទាមទារ​ឲ្យ ក្រុមហ៊ុន​ផលិតទូរស័ព្ទ Iphone បង់ពន្ធ ១៣ពាន់​លាន​អឺរ៉ូ​ទៅ​ឲ្យ​ប្រទេស​អៀរឡង់។

នៅក្នុង​សំបុត្រ​ចំហរ​ឆ្លើយតប​ទៅ​គណៈកម្មការអឺរ៉ុប ប្រធានា​ក្រុមហ៊ុន​Apple លោក Thomas Cook បាន​និយាយ​ថា គណៈកម្មការ​អឺរ៉ុប​បានព្យាយាម មិន​ទទួល​ស្គាល់ ច្បាប់​ពន្ធ​របស់​ប្រទេស​អៀរឡង់ និង​ថា ដោយ​ធ្វើដូច្នេះ គណៈកម្មការអឺរ៉ុប​កំពុង​រំលោភ​ច្បាប់​ពន្ធ​អន្តរជាតិ។ នៅក្នុង​សវនការ នៅថ្ងៃ​អង្គារ មេធាវីតំណាង​ក្រុមហ៊ុន​Apple បាន​ទាមទារ​ឲ្យ​គណៈកម្មការ​លុបចោល​ការសម្រេចចិត្ត​របស់ខ្លួនវិញ។

នៅក្រោយ ស៊ើបអង្កេត អស់​២ឆ្នាំ គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​ខាង​ការប្រកួតប្រជែង កាលពី​ឆ្នាំ ២០១៦ បាន​សន្និដ្ឋានថា ក្រុមហ៊ុន​Apple បាន​ប្រមូលផ្តុំ ប្រាក់ចំណូល​ដែល​ក្រុមហ៊ុន​រក​បាន​ពី​ការលក់ នៅ​អឺរ៉ុប អាហ្វ្រិក និង​ឥណ្ឌា  យក​ទៅ​ដាក់​នៅ​ប្រទេស​អៀរឡង់។ នៅ​អៀរឡង់ ដែល​ជា​ឋានសួគ៌​គេចពន្ធ ក្រុមហ៊ុន​Apple បាន​គេច​មិន​បង់ពន្ធ ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១៤ ដែល​គិត​ជា​ទឹកប្រាក់​មាន​តម្លៃ ១៣ពាន់​លាន​អឺរ៉ូ។ តាម​គណៈកម្មការ​អឺរ៉ុប ក្រុមហ៊ុន​Apple អាច​លួចបន្លំ​មិនបង់ នៅ​អៀរឡង់ បាន ដោយសារ​មាន​ការជួយជ្រោមជ្រែង​ដោយ​ខុសច្បាប់ ពី​រដ្ឋអៀរឡង់។

នៅ​សវនការ កាលពី​ថ្ងៃ​អង្គារ អៀរឡង់ ជាទី​ដែល​ក្រុមហ៊ុន​របស់​លោក​Steve Jobs បាន​បង្កើត​ការងារ​ចំនួន​៦ពាន់ បាន​ចេញមុខ ក្នុង​នាមជា​ដើម​បណ្តឹង ដូច ក្រុមហ៊ុន Apple ដើម្បី ប្រឆាំង​នឹង​ការចោទប្រកាន់​របស់​គណៈកម្មការ​អឺរ៉ុប ដែល​បាន​ចាត់ទុក​អៀរឡង់​ជាឋានសួគ៌​គេចពន្ធ។ សម្រាប់​មេធាវី​របស់​រដ្ឋាភិបាល​អៀរឡង់ គណៈកម្មការ​អឺរ៉ុប​បាន​យល់ច្រលំ​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​មិនទទួល​ស្គាល់​ច្បាប់​ពន្ធ​របស់​អៀរឡង់។

សវនការលើ​សំណុំរឿង ប្តឹងផ្តល់​របស់​ក្រុមហ៊ុន​Apple មាន​លក្ខណៈ​ស្មុគស្មាញ សម្រាប់​ចៅក្រម​ដែល​ត្រូវ​ការពេលវេលា​រាប់ខែ មុន​នឹង​ចេញសេចក្តី​សម្រេចណាមួយ នៅឆ្នាំ ២០២០។ ប៉ុន្តែ នៅក្នុង​ពេល​រង់ចាំ​ការសម្រេច​ចុងក្រោយ​របស់​តុលាការ​កំពូល នៅ​ឆ្នាំ ២០២១ ក្រុមហ៊ុន​Apple បាន​អះអាងថា ក្រុមហ៊ុន​បាន​រក្សា មូលនិធិ​ប្រមាណ ១៤,៣ពាន់លាន​អឺរ៉ូ ដើម្បីទុក​បង់សង ទៅតាម​ការទាមទារ​របស់​គណៈកម្មការអឺរ៉ុប៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ