ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
អឺរ៉ុប

ប្រមុខការទូតបារាំងចង់ឃើញតំបន់ឈូងសមុទ្រវិលត្រឡប់ទៅរកភាពធូរស្រាលឡើងវិញ

media  
ប្រមុខការទូតបារាំងលោកហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ Youtube

សប្តាហ៍​នេះ​ជា​សប្តាហ៍​បរិស្ថាន និង​ការទូត​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក។ បន្ទាប់​ពី​ជំនួបកំពូល​ស្តីពី​អាកាសធាតុ​ក្នុង​ថ្ងៃ​ចន្ទ ទី២៣ កញ្ញា មហាសន្និបាត​អង្គការសហប្រជាជាតិ​នឹង​បើក​ធ្វើ​នៅ​ថ្ងៃ​អង្គារ ទី២៤ កញ្ញា។ មាន​សំណុំរឿង​អន្តរជាតិ​ជា​ច្រើន​ដែល​នឹង​លើក​យក​ទៅ​និយាយ​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឆ្នាំ​នេះ។ ស្ថានការណ៍​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​ជា​ប្រធានបទ​ក្តៅ និង​ចម្រូងចម្រាស​មួយ​ដែល​គ្រប់​គ្នា​កំពុង​ចាប់​អារម្មណ៍ ពិសេស​សង្រ្គាមពាក្យសម្តី​រវាង​អាមេរិក និង​អ៊ីរ៉ង់។ នៅ​ក្នុង​ជំនួបកំពូល G៧ ដែល​រៀបចំ​ក្នុង​ប្រទេស​បារាំង​ថ្មីៗ​នេះ ទីក្រុង​ប៉ារីស​បាន​ព្យាយាម​សម្រុះសម្រួល​រវាង​ភាគី​ជម្លោះ​ទាំអ​ពីរ​អាមេរិក និង​អ៊ីរ៉ង់​ដោយ​សង្ឃឹម​មាន​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ និង​សមភាគី​លោក​រ៉ូហានី។ តែ​នៅ​ថ្ងៃ​ចន្ទ ទី២៣ កញ្ញា​នេះ ប្រមុខ​ការទូត​បារាំង​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​បាន​ទទួល​ស្គាល់​ពី​បរិបទ​កាន់​តែ​ធ្ងន់ធ្ងរ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​លើ​ស្ថានីយ៍ប្រេង​របស់​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃទី១៤ កញ្ញា។ តាម​លោក​ឡឺឌ្រីយ៉ង់ អាទិភាព​ទី១ ពេល​នេះ​មិនមែន​រឿង​មាន ឬ​គ្មាន​ជំនួប​រវាង​លោក​ត្រាំ និង​លោក​រ៉ូហានី​ទេ តែ​គឺ​ការ​បញ្ជៀស​សង្រ្គាម​នៅ​តំបន់​ឈូងសមុទ្រ​ពែក្ស។

« មាន​ការ​វាយប្រហារ​ប្រឆាំង​នឹង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ ការ​វាយប្រហារ​នេះ​បាន​រុញ​ច្រាន​ស្ថានការណ៍​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​ឲ្យ​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ថែម​ទៀត។ នៅ​ចំពោះ​មុខ​រឿងរ៉ាវ​នេះ ខ្ញុំ​បាន​ត្រឹម​តែ​កត់សម្គាល់​នូវ​អ្វី​ដែល​បាន​និយាយ​កន្លង​មក។ ការ​ស៊ើបអង្កេត​មួយ​កំពុង​ដំណើរការ ហើយ​គេ​ត្រូវ​រក​ការ​ពិត​នូវ​អ្វី​ដែល​បាន​កើត​ឡើង។ គឺ​ជាមួយ​នឹង​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ទើប​គេ​អាច​ទាញ​បាន​សេចក្តីសន្និដ្ឋាន​បាន​យ៉ាង​នោះ។

តែ​អ្វី​ដែល​គេ​អាច​និយាយ​បាន​នៅ​ពេល​នេះ​គឺ​ថា លក្ខខណ្ឌ និង​អំណោយផល​នៃ​កិច្ចចរចា​ត្រូវ​បាន​កាត់​បន្ថយ​រួញ​តូច។ ខ្ញុំ​គិត​ថា ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ និង​សមភាគី​អ៊ីរ៉ង់​លោក​រ៉ូហានី​នា​ឱកាស​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក​មិនមែន​ជា​ប្រធានបទ​អាទិភាព​ទី១ ទេ។ ប្រធានបទ​អាទិភាព​ទី១ នោះ​គឺ​ថា តើ​គេ​អាច​វិល​ត្រឡប់​មក​រក​ផ្លូវ​ធូរស្រាល ស្ងប់ស្ងាត់​ជាមួយ​គ្រប់​ភាគី​ជម្លោះ​បាន​ដែរ ឬ​អត់។ គឺ​សារ​មួយ​នេះ​ហើយ​ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ភាគី​ពាក់ព័ន្ធ។

ប្រធានាធិបតី​សាធារណរដ្ឋ និង​ខ្លួន​ខ្ញុំ​ផ្ទាល់​នឹង​មាន​ឱកាស​ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ