ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT

អ៊ុយក្រែន​បារម្ភ​បាត់បង្អែក​អាមេរិក ដ្បិតជាប់​ក្នុង​ដង្កាប់​វិវាទ រវាង​លោកត្រាំ និង ពួកប្រឆាំង គាត់

អ៊ុយក្រែន​បារម្ភ​បាត់បង្អែក​អាមេរិក ដ្បិតជាប់​ក្នុង​ដង្កាប់​វិវាទ រវាង​លោកត្រាំ និង ពួកប្រឆាំង គាត់
 
ប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelenskiy ក្នុងជំនួបទ្វេភាគីជាមួយ​លោក​ប្រធានាធិបតី​ Donald Trump នៅទីក្រុង​ញូវយ៉កថ្ងៃទី ២៥​កញ្ញា ២០១៩ ©REUTERS/Jonathan Ernst

ក្នុងរង្វង់​នៃ​រលក​ជម្លោះថ្មីនៅ​សហរដ្ឋអាមេរិក រវាង​លោកប្រធានាធិបតី ដូណាល់ ត្រាំ និង បក្សប្រឆាំង ប្រជាធិបតេយ្យ រដ្ឋអ៊ុយក្រែន ខំប្រកាន់​ឥរិយាបថ​ឲ្យ​បាន​សមរម្យ ទាំង​បារម្ភ​ខ្លាច​បាត់​ការគាំទ្រពី សម្ព័ន្ធមិត្ត អាមេរិកាំង​របស់ខ្លួន ខណៈ​ដែលខ្លួន​កំពុង​ប្រឈមមុខ​ទល់​នឹង​រុស្ស៊ី។

 

នាពេលដែល​ក្រុងគៀវ ប្រកាន់​ឥរិយាបថ​ប្រយ័ត្នប្រយែង មុនដល់ជំនួប​ជាលើកដំបូង រវាង លោក ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី និង លោក​ប្រធានាធិបតី សរអា ដូណាល់ ត្រាំ នៅក្រុង ញីវ យ៉ក កាលពីថ្ងៃពុធកន្លងទៅ ពួកអ្នកជំនាញនាំគ្នា   ព្រួយកង្វល់ អំពី ការណាយចិត្តជាយថាហេតុ របស់ ប្រទេសនេះ ជាមួយក្រុងវ៉ាស៊ីនតោន កាលដែលខិតកាន់តែជិតមកដល់ ជំនួបកំពូលសែនសំខាន់ របស់ លោក ហ្សេឡេនស្គី ជាមួយ លោក វ៉្លាឌីមៀរ ពូទីន។

ប្រាកដជាមានមែន ហានិភ័យ”-ការនេះទទួលស្គាល់ដោយ ដោយអ្នកនយោបាយវិទូ អ៊ុយក្រែន លោក Volodymyr Fesenko ។ ចំណែក លោកស្រី Aliona Getmantchouk នាយិកានៃ មជ្ឈមណ្ឌល New Europe នៅក្រុងគៀវ សោកស្តាយថា ៖ រឿងអាស្រូវ នៅអាមេរិក បិទបាំង​ទៅហើយ ខ្លឹមសារ ជំនួបអាមេរិក-អ៊ុយក្រែន។ 

លោក ដូណាល់ ត្រាំ ជាប់ចោទថា បានដាក់គំនាប​លើលោក ហ្សេឡេនស្គី ពេលសន្ទនា​គ្នា​តាមទូរស័ព្ទ កាល ពីខែកក្កដា ក្នុងបំណងព្យាបាទ គូប្រជែងគាត់ លោក Joe Biden ដែលធ្លាប់ធ្វើជា អនុប្រធានាធិបតី សរអា ពីឆ្នាំ ២០០៩ ដល់ ២០១៦ ហើយបច្ចុប្បន្ន ជាបេក្ខជនមានប្រជាប្រិយភាពខ្ពស់ជាងគេ ខាង គណបក្ស ប្រជាធិបតេយ្យ ដើម្បីចូលប្រកួតជាមួយលោក ត្រាំ ខាងគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោត ប្រធានាធិបតី ឆ្នាំ ២០២០។

សំអាងលើ​រឿងសម្ងាត់​ទម្លាយឲ្យដឹង​ដោយ អ្នកប្រកាសអាសន្នម្នាក់​ក្នុងស្ថាប័ន​ឈ្លបការណ៍​អាមេរិកាំង  បក្សប្រឆាំង ប្រជាធិបតេយ្យ សង្ស័យថា លោកត្រាំ ពេលសន្ទនាតាមទូរសព្ទនោះ បានសុំក្រុងគៀវ ឲ្យធ្វើ អង្កេត លើ អំពើពុករលួយនៃ កូនប្រុសលោក Joe Biden ដែលរកស៊ីនៅអ៊ុយក្រែន ពុំនោះសោត លោកត្រាំ កំញើញ ព្យួរជំនួយយោធា​សម្រាប់​ផ្តល់​ទៅអ៊ុយក្រែន។ ប៉ុន្តែ លោកត្រាំ បានច្រានចោល ការចោទប្រកាន់ដែលថា គាត់ បានដាក់​គំនាបស្អីណា លើក្រុងគៀវ ឲ្យធ្វើអង្កេតទល់នឹង”អំពើពុករលួយ” នៃ កូនប្រុសលោក Biden។

លោកត្រាំ នាថ្ងៃអង្គារ ក៏បានចាត់ទុកការចោទប្រកាន់ទាំងនោះ ថា” គួរឲ្យអស់សំណើច”។

ការគ្មានសម្ពាធអ្វីណាពីខាងលោក ត្រាំ ត្រូវបានបញ្ជាក់ នៅពីមុខពួកអ្នកកាសែត ដោយ មេដឹកនាំអ៊ុយក្រែន លោក ហ្សេឡេនស្គីផ្ទាល់ ក្នុងជំនួបជាមួយ សមភាគីអាមេរិក កាលពីថ្ងៃពុធនោះ។

កូនប្រុស លោក Biden គឺលោក  Hunter Biden ពីឆ្នាំ ២០១៤ ដល់ ២០១៩ បានធ្វើការ ក្នុងបណ្តុំ ក្រុមហ៊ុនអ៊ុយក្រែន Burisma ផលិតករ​ឧស្ម័នដ៏ធំ ដែលជាកម្មសិទ្ធិ មហាសេដ្ឋីម្នាក់រុស្ស៊ីនិយម។

បណ្តុំក្រុមហ៊ុននេះ បានក្លាយជា ផ្ទាំងស៊ីបនៃការអង្កេត ពីខាងរដ្ឋអាជ្ញាអ៊ុយក្រែន - រដ្ឋអាជ្ញា ដែលត្រូវ លោក Joe Biden  ក្នុងឋានៈជា អាណាព្យាបាលនៃកំណែទម្រង់នៅអ៊ុយក្រែន ពេលគាត់មានអំណាចក្នុង សេតវិមាន បានទាមទារឲ្យ អាជ្ញាធរអ៊ុយក្រែនដកចេញពីមុខតំណែងទៅ ក្នុង​មូលហេតុថា រដ្ឋអាជ្ញា​អ៊ុយក្រែន ប្រយុទ្ធ ឥតបាន​ការសោះ ទល់ នឹង អំពើពុករលួយ។

ចោទសួរដោយ AFP អ្នកជំនាញអ៊ុយក្រែនពីរនាក់ ខាងថាមពល បានឆ្លើយថា គេមិនឃើញ​មានស្នាមអ្វី ណាមួយនៃ សកម្មភាព​គួរឲ្យសង្ស័យ ប្រព្រឹត្តដោយលោក Hunter Biden  នៅ អ៊ុយក្រែន​ឡើយ។ ប្រព័ន្ធ ផ្សព្វផ្សាយខ្លះ ប្រមាណថា វត្តមាន​បុគ្គលនេះ ក្នុង ក្រុមប្រឹក្សា​ត្រួតពិនិត្យ នៃបណ្តុំក្រុមហ៊ុន Burisma ត្រូវបានក្រុមហ៊ុន​នេះ​ការពារ​ពី​ការតាមដាន​ធ្វើទុក្ខ​បុកម្នេញ តាមផ្លូវតុលាការ។

ស្របនឹងវិបសៃត៍​របស់​កាសែត​អ៊ុយក្រែន Evropeiska Pravda លោកដូណាល់ ត្រាំ បាន”ទូន្មាន” លោកហ្សេឡេនស្គី ឲ្យ”សហការ” ទៅ ក្នុង​ការធ្វើអង្កេត លើ កូនប្រុសលោក  Biden ដោយគ្មាន​និយាយ​ចាប់បង្ខំ ត្រង់ៗ និង គ្មាន ការគំរាម ព្យួរ​ជំនួយ​យោធា នោះទេ។

តាមការអះអាងនៃ Site នោះ លោកប្រធានាធិបតីអ៊ុយក្រែន ហ្សេឡេនស្គី បានឆ្លើយ​ឲ្យដឹង​យ៉ាងជាក់ច្បាស់ ថា គាត់គ្មានសិទ្ធិ និង គ្មានអំណាច​ឥទ្ធិពល ទៅលើតុលាការឡើយ។

នៅពីមុខ រឿងអាស្រូវនេះ ខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន ដោយសង្កេតឃើញ ភាពស្ងាត់ឈឹង និង​បាន​ទុកឱកាស ឲ្យរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Vadym Prystaiko  បញ្ចេញ​ប្រតិកម្ម​ទាំងប្រុងប្រយ័ត្ន។

លោក Prystaiko ក្នុងសេចក្តីថ្លែងការណ៍ខ្លួន ដែលលើកយកទៅចុះផ្សាយដោយលោកត្រាំ លើ Twitter បានលើកឡើងជាអាទ៏ ៖ ខ្ញុំដឹង តើអ្វីដែលប្រមុខរដ្ឋទាំងពីរ បាននិយាយគ្នា ហើយ ខ្ញុំគិតថា គ្មានគំនាបអ្វី ណាឡើយ។

ដៃគូ ជា អាយុជីវិត

អ្នកនយោបាយវិទូ លោក Volodymyr Fesenko  បានស្វាគម” ប្រតិកម្មដ៏ល្អ" របស់ក្រុងគៀវ- គឺ “ មិនលូក ដៃជ្រៀតជ្រែក ហើយ ធ្វើអត្ថាធិប្បាយតិចបំផុត” ដើម្បីរក្សាទុក ការគាំទ្រ ពីខាង បក្សសាធារណរដ្ឋ និង

បក្សប្រជាធិបតេយ្យ។

ប៉ុន្តែ លោកស្រីអ្នកជំនាញ Aliona Getmantchouk  ថ្លែងដោយទប់ចិត្តជាង គឺថា  ៖ អ៊ុយក្រែន នឹងពុំ ឃើញអ្វីដែលល្អ ពីខាងរដ្ឋបាលលោកត្រាំជិតផុតអាណត្តិ ។ ហើយអ៊ុយក្រែន ក៏មិនប្រាកដ​ក្នុងចិត្ត​ឡើយ លើ​លោក Biden បើគាត់ឈ្នះឆ្នោត​ក្នុងឆ្នាំក្រោយ។

ក្រុងវ៉ាស៊ីនតោន ជាដៃគូ​សំខាន់ ជា​អាយុជីវិត សម្រាប់ក្រុងគៀវ តាំងពីមាន​វិបត្តិ​កើតឡើង ជាមួយរុស្ស៊ី ដែល បានភ្ជាប់​យក​ទៀបកោះគ្រីមេ របស់ប្រទេសនេះ ក្នុងឆ្នាំ ២០១៤ និង ដែល សព្វថ្ងៃគាំទ្រ​ពួកបះបោរ ផ្តាច់ទឹកដី​រុស្ស៊ី​និយម នៅប៉ែកខាងកើតអ៊ុយក្រែន។ សង្គ្រាមដែល​បាន​បណ្តាល​ឲ្យស្លាប់​អស់​មនុស្ស ជាង ១ ម៉ឺន ៣ ពាន់ ទៅហើយ។

សរអា បានដាក់ទណ្ឌកម្មទល់នឹងម៉ូស្គូ ដោយគាំទ្រ ក្រុងគៀវ ផ្នែកនយោបាយ និង ផ្នែកហិរញ្ញវត្ថុ មានតាម ផ្លូវផ្តល់ជំនួយយោធាជាដើម ក្នុងទឹកប្រាក់ជាង ១.០០០ លាន ដុល្លារ ទៅហើយ។

ក្នុងបរិបទនេះ លោក ហ្សេឡេនស្គី ត្រូវជួបក្នុងពេលចំពោះមុខ ជាលើកទី១ ជាមួយ​សមភាគី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ក្នុងក្របខ័ណ្ឌនៃ ជំនួបកំពូលចតុភាគី ចូលរួម ដោយមេដឹកនាំ បារាំង និង អាល្លឺម៉ង់ ដើម្បី  រំកិលឲ្យបានទៅមុខ ដំណោះស្រាយស្វែងរកសន្តិភាព ឲ្យ​អ៊ុយក្រែន។

ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលបានចាប់ផ្តើម​ដំណើរបង្ខិត​ចូលជិត​ក្រុងម៉ូស្គូ ញ៉ាំង ឲ្យពួកអ្នកវិភាគនៅអ៊ុយក្រែន ព្រួយបារម្ភខ្លាចក្រែង បស្ចិមលោក ជំរុញ ក្រុងគៀវ ឲ្យធ្វើសម្បទាន ទៅ ម៉ូស្គូ ក្នុងជំនួបថ្ងៃមុខនោះ។

ដោយមិនគាំទ្ររុស្ស៊ី ទាំងបង្ខំចិត្តឡើយ លោកត្រាំ អាចប្រកាន់គោលជំហរអព្យាក្រឹត”- ហេតុដែលនឹង បម្រើ ជាប្រយោជន៍ សម្រាប លោកពូទីន ទៅវិញ “- មតិនេះ សំដែងដោយ លោកស្រី Getmantchouk។

សម្រាប់អ្នកជំនាញផ្សេងទៀត រឿងអាស្រូវដែលកើតឡើង បែរទៅជា អាចការពារក្រុងគៀវ ឲ្យផុតពី រាល់ ”ទណ្ឌកម្ម” អាមេរិកាំង ណាក៏ដោយ។ លោកត្រាំ នឹងពុំប្រថុយដាក់ទណ្ឌកម្ម​បែបនេះឡើយ ពីព្រោះ មធ្យោបាយឃោសនាមហាជន នឹងបកស្រាយទង្វើនេះ ថាជា ការសងសឹក តែម្តង។ ចុះតើនរណា ត្រូវការ ឲ្យមានរឿងអាស្រូវថ្មី កាលដែល ការបោះឆ្នោត ខិតកាន់តែមកជិត”- សេចក្តីសន្និដ្ឋាននេះ ទាញយក ដោយ កាសែតអេឡេកត្រូនិកអ៊ុយក្រែន Evropeiska Pravda ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អ៊ុយក្រែន-អាមេរិក

    អាមេរិក​សន្យា​ជួយ​អ៊ុយក្រែន​ទប់​នឹង​ការ​លូកដៃ​ជា​យថាហេតុ​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​អ៊ុយក្រែន

    ស្វែងយល់បន្ថែម

  • រុស្ស៊ី-អាមេរិក-អ៊ុយក្រែន

    វិបត្តិអ៊ុយក្រែន៖​រុស្ស៊ី និង​អាមេរិក​បាន​ជួបគ្នា​ស្ងាត់ៗ​នៅ​ក្នុង​ប្រទេស​ស៊ែរប៊ី

    ស្វែងយល់បន្ថែម

  • អនុប្រធានាធិបតី​អាមេរិក​ទៅបំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​ជាប់ជម្លោះ​ជាមួយ​រុស្ស៊ី

    ស្វែងយល់បន្ថែម

  • អ៊ុយក្រែន-អាមេរិក-រុស្ស៊ី

    អង្គភាព​ទ័ព​ឆ័ត្រ​យោង​អាមេរិក នឹង​ចាប់​បង្ហាត់​ពួក​យោធា​អ៊ុយក្រែន

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ