ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
អឺរ៉ុប

សហភាព​អឺរ៉ុប​រារែក​ខ្លាំង​នឹង​សំណើ​កិច្ចព្រមព្រៀង Brexit ថ្មី​​របស់​អង់គ្លេស

media  
សហភាព​អឺរ៉ុប រារែក​ខ្លាំង​នឹង​សំណើ​កិច្ចព្រមព្រៀង​Brexit​ថ្មី​របស់​អង់គ្លេស Kenzo Tribouillard/Reuters via pool

សំណើ​កិច្ចព្រមព្រៀង​Brexitថ្មី ដែល​នាយករដ្ឋមន្តី​អង់គ្លេស បូរីស ចន​សុន បាន​បង្ហាញ​នៅ​ថ្ងៃពុធ​ម្សិលមិញ មិន​បាន​ផ្តល់​ភាព​ជឿជាក់​ឱ្យសហភាព​អឺរ៉ុប​ទេ ! សហភាព​អឺរ៉ុប នៅ​រារែក​ខ្លាំង ចំពោះ​បញ្ហា​ព្រំដែន​អៀរឡង់​ដ៏​រសើប​បំផុត​ដដែល។ ក្រុម​អ្នក​ចរចា​អឺរ៉ុប ត្រូវ​ជួប​ពិភាក្សា​គ្នា​នៅ​រសៀល​នេះ ថា​តើ​ព្រមទទួល​ចរចា​Brexit ដោយ​ផ្អែក​លើ​សំណើ​ថ្មី​របស់​លោក​ចនសុន​ដែរ​ឬអត់។ ចំណែក​នៅ​ខាង​អង់គ្លេស​វិញ សំណើ​កិច្ចព្រមព្រៀង​ថ្មី បាន​ទៅ​ដល់​សភា​ដែរ។ សំឡេង​ប្រឆាំង​និង​រិះគន់​បាន​លាន់​ឮ​ស្រេច​ទៅ​ហើយ។

សហភាព​អឺរ៉ុប មិន​ច្រាន​ចោល​​ សំណើ​កិច្ចព្រមព្រៀង​Brexit​របស់​លោក​ចនសុន​ទេ ប៉ុន្តែ​សំណើ​នេះ​មាន​ចំណុច ជា​បញ្ហា​​ខ្ទាស់​ជា​ច្រើន ដែលអឺរ៉ុប​មិន​​អាច​រំលោភ​បាន និង​ដែល​ត្រូវពិគ្រោះ​ពិភាក្សា​គ្នា​បន្ថែមច្រើន​ទៀត​​។ ​ ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក​ ហ្សង់ក្លូត ចាំងគ័រ បានប្រាប់​អំពី​ភាព​រារែក​របស់​អឺរ៉ុប ​ទៅ​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​ តាម​ទូរស័ព្ទ​​ហើយ។ លោក​មីស្ហែល បានីញ៉េ អ្នក​ទទួល​បន្ទុក​ចរចា​Brexit​របស់​អឺរ៉ុប យល់​ថា​សំណើ​កិច្ចព្រមព្រៀង​ថ្មី មាន​ភាព​ជឿន​លឿនបន្តិច​​ខ្លះមែន ប៉ុន្តែ​គ្មាន​ការ​ធានា​គ្រប់​គ្រាន់ ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​​របស់​ប្រទេស​អៀរឡង់​ទេ​។

ចំណែក​ក្រុមសភា​អឺរ៉ុប​ទទួល​បន្ទុក​ការ​លែង​​លះ​ជាមួយ​អង់គ្លេស​វិញ យល់​ថា សំណើ​របស់​ចនសុន មិនអាច​ប្រើ​ជា​មូលដ្ឋាន​នៃ​ការ​ចរចា​រក​កិច្ចព្រមព្រៀង​Brexitបាន​ទេ។ គណៈកម្មការ​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ នៅ​ថ្ងៃស្អែក។​ ជំនួប​ប្រជុំ​ក្រុម​ប្រទេស​ជា​សមាជិក​សហភាព​ ត្រូវ​ជួប​ប្រជុំ​គ្នា​នៅ​រសៀល​នេះ​ដើម្បី​សម្រេច​ថា​តើ​អឺរ៉ុប​ព្រម​ឬ​មិន​ព្រម​ ទទួល​ចរចា​ជាមួយ​អង់គ្លេស​ តាម​សំណើ​កិច្ចព្រមព្រៀង​ថ្មី​នេះ។

សំណើ​Brexit​របស់​លោក​នាយករដ្ឋមន្ត្រី​ ចនសុន គ្រោង​រក្សា​តំបន់​អៀរឡង់​ខាង​ជើង​របស់​អង់គ្លេស​ឱ្យ​ស្ថិត​នៅក្នុង​​ទីផ្សារ​អឺរ៉ុប​ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មានការ​តាំង​ព្រំដែន​រនាំង​ពន្ធគយ​ រវាង​ប្រទេសអៀរឡង់​ និង​ខេត្ត​អៀរឡង់​អង់គ្លេស។ ប៉ុន្តែ​អង់គ្លេស​នឹង​ដាក់​ព្រំដែន​ពន្ធគយ ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ទំនិញ​នាំ​ចេញ​នាំ​ចូល ក្នុង​ស្រុក ពោល​គឺ​ខ័ណ្ឌ​ចែក​ខេត្ត​អៀរឡង់​ខាង​ជើង ពី​តំបន់​ផ្សេង​ទៀត​នេះ​ប្រទេស សម្រាប់​រយៈ​ពេល​បួន​ឆ្នាំ។ មាន​ន័យ​​អាច​សើរើ​ជា​រៀងរាល់​បួន​ឆ្នាំ​ម្តង។ ក្រៅ​អំពី​រង់ចាំ​ចម្លើយ​ពី​អឺរ៉ុប និង​មុន​ពេល​ផ្តើម​​ចរចា​ជា​យថាហេតុ​ណា​មួយ​ជាមួយ​អឺរ៉ុប សំណើ​នេះ​ក៏​ត្រូវ​ឆ្លង​កាត់​សភា​អង់គ្លេស​សិន។ មិនដឹង​ថា​សំណើ​នេះ​មាន​សំណាងប៉ុនណា​ទេ ប៉ុន្តែ​បក្ស​ប្រឆាំង​អង់គ្លេស​បាន​ស្រែក​រិះគន់​ថា​ជា​សំណើ​កិច្ចព្រមព្រៀង​ដែលអន់​ជាង​កិច្ចព្រមព្រៀង​សម្រេច​​ដោយ​អតីត​នាយករដ្ឋមន្ត្រី​តេរ៉េហ្សា មេ ទៅ​ទៀត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ