ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អឺរ៉ុប

ណូបែល​សេដ្ឋកិច្ច​២០១៩ ជ័យលាភី​បី​នាក់ ម្នាក់​ជា​ស្ត្រី វ័យក្មេង​ជាង​គេ​បំផុត

media  
ជ័យលាភី​ណូបែល​សេដ្ឋកិច្ច ឆ្នាំ ២០១៩ លោក Abhijit Banerjee អ្នកស្រីEsther Duflo និង​លោក​ Michael Kremer Reuters

ជ័យលាភី​រង្វាន់ណូបែល​សេដ្ឋកិច្ច​ឆ្នាំនេះ​ត្រូវ​ប្រគល់​ទៅ​ឱ្យ​សេដ្ឋវិទូ​បី​រូប បុរស​ពីរនាក់​ជា​ជនជាតិ​អាមេរិក​និងស្ត្រី​​ម្នាក់​ជាជនជាតិ​បារាំង-​អាមេរិក។ គណៈកម្មការ​ណូបែល បាន​សម្រេច​ផ្តល់​ជ័យ​លាភី ដល់​អ្នកស្រី អេសស្ទែរ ឌុយហ្វ្លូ( Esther Duflo) ​លោក​ អាភិជិត បាណែជេ (Abhijit Banerjee) និង​លោក មៃខឺល ក្រេមែ (Michael Kremer) ចំពោះ​ស្នាដៃ​ការងារ​ស្រាវជ្រាវ​​ទាក់ទង​នឹង​​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​លើ​ពិភពលោក។

ក្នុង​វ័យ​៥៤​ឆ្នាំ លោក Michael Kremer សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Harvard ​ បាន​ដក​ពិសោធន៍បង្ហាញ​វិធី​សាស្ត្រ​ថ្មី​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​លើពិភពលោក នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​៩០។ ចំណែក ​អ្នក​ស្រី អេស្ទែរ ឌុយហ្វ្លូ ជាតិ​បារាំង​ និង​លោក អាភិចិត បាណែចេ ជា​ស្វាមី ជាតិ​អាមេរិក​ដើម​កំណើត​​ឥណ្ឌា​ បាន​ធ្វើការ​សិក្សា​អនុវត្ត​ស្រដៀង​គ្នាតាម​គំរូ​សេដ្ឋកិច្ច​អភិវវឌ្ឍន៍​​​នៅក្នុង​សហគមន៍​ក្រីក្រ​ឥណ្ឌា និង​នៅ​អាហ្វ្រិក​។ ការ​សិក្សា​​ពិសោធន៍របស់​អ្នក​ទាំង​ពីរ បាន​សង្គ្រោះ​កុមារឥណ្ឌា​​បាន​ជាង៥​លាន​នាក់​ ឱ្យ​មាន​ជោគជ័យ​ក្នុង​សិក្សា​និង​បាន​ទទួលជំនួយ​វេជ្ជសាស្ត្រ​​បង្ការ​នៅ​ក្នុងប្រទេស​​ក្រីក្រ​ជា​ច្រើន។

នៅ​ក្នុង​ចំណោម​​ជ័យលាភី​ណូបែល​សេដ្ឋកិច្ចទាំង​បី​រូប អ្នកស្រី​អេស្ទែរ ឌុយហ្វ្លូ ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ។ ក្នុងវ័យ​៤៦​ឆ្នាំ ជា​សាស្ត្រាចារ្យ​សេដ្ឋកិច្ច​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា MIT នៅ​រដ្ឋ​ Massachusettes អ្នកស្រី ឌុយហ្វ្លូ ជា​សេដ្ឋវិទ្យូ​ដ៏​ល្បី​ល្បាញ​បំផុត​ម្នាក់​នៅលើ​ពិភពលោក ពិសេស​នៅសហរដ្ឋ​អាមេរិក ដោយ​ធ្លាប់​បាន​ទទួល​មេដាយ John Bates Clark ​ កាលពី​ឆ្នាំ​២០១០ និងជា​​ស្ត្រី​​ជ័យលាភី​​ណូបែល​សេដ្ឋកិច្ច​ទីពីរ ក្នុង​ប្រវត្តិសាស្ត្រ​ណូបែល។ ស្ត្រី​ដំបូង​គេ​បង្អស់​ដែល​បាន​ទទួល​រង្វាន់​ណូបែល​សេដ្ឋកិច្ច គឺ​អ្នកស្រី Elinor Ostrom កាលពី​ឆ្នាំ​២០០៩។ រង្វាន់​ណូបែល​សេដ្ឋកិច្ច​ ទើប​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​គេ នៅ​ឆ្នាំ ១៩៦៨ ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​លោក​អាល់ហ្វ្រេត ណូបែល នា​ឱកាស​ខួប​៣០០​ឆ្នាំ​នៃ​ការ​បង្កើត​ធនាគារ​ស៊ុយអែត។

ជាង​នេះទៅ​ទៀត អ្នកស្រី​ឌុយហ្វ្លូ ជា​ជ័យលាភី​ដែល​មាន​វ័យ​ក្មេង​ជាង​បំផុត ក្នុង​ប្រវត្តិជ័យលាភី​ណូបែល​សេដ្ឋកិច្ច​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណៈកម្មការ​ណូបែល។ ដោយសារ​ស្នាដៃ ​ស្រាវជ្រាវដ៏​ត្រចះ​ត្រចង់​​ នៅ​ឆ្នាំ​២០១៣ ​អ្នកស្រី ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​ ​របស់​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ខាង​ផ្នែក​អភិវឌ្ឍន៍៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ