« ខណៈនេះ គេពិបាកនឹងវាយតម្លៃឲ្យបានប្រាកដប្រជាពីផលប៉ះពាល់ដល់សេដ្ឋកិច្ចតួកគីនៅក្នុងករណីណាដែលតួកគីអាចបង្វែរការនាំចេញមួយផ្នែករបស់ខ្លួនទៅកាន់ប្រទេសផ្សេងដែលមិនមានការអនុវត្តន៍រណាំងពន្ធគយនាំចូល។ អ្វីដែលនឹងអាចកើតមាននៅពេលខាងមុខដ៏ខ្លីនោះ គឺការដែលរដ្ឋាភិបាលតួកគីផ្តើមពិនិត្យមើលពីទំហំនៃការនាំទំនិញរបស់ខ្លួនទៅកាន់អាមេរិកដែលនឹងត្រូវរដ្ឋបាលអាមេរិកដំឡើងពន្ធ។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលតួកគីក៏នឹងត្រូវពិនិត្យមើលផងដែរពីលក្ខខណ្ឌដែលខ្លួនអាចបង្វែរការនាំចេញទៅកាន់ប្រទេស ឬទៅកាន់តំបន់ភូមិសាស្រ្តផ្សេងទៀត ដូចជាប្រទេសចិនដែលមិនអនុវត្តន៍រណាំងពន្ធគយនាំចូលទេ។ លើសពីនេះទៅទៀតនៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខថ្មីៗនេះ រដ្ឋាភិបាលចិនថែមទាំងបានសម្រេចមិនធ្វើតាមការផ្តន្ទាទោសរបស់ប្រទេសសមាជិកផ្សេងឡើយ។
ដូច្នេះ ប្រទេសចិនអាចជាគោលដៅនាំចេញដ៏ប្រសើរសម្រាប់ប្រទេសតួកគី ពិសេសនៅពេលដែលសហភាពអឺរ៉ុបអាចនឹងអនុម័តទណ្ឌកម្មសេដ្ឋកិច្ច ឬរណាំងពន្ធគយដាក់លើតួកគីដែរនោះ »៕