ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
អឺរ៉ុប

មេដឹកនាំ​តំបន់​កាតាឡូញ៉ា សុំ​ចរចា “ដោយ​គ្មាន​លក្ខខណ្ឌ" ជាមួយ​រដ្ឋអំណាច​អេស្ប៉ាញ

media  
បាតុករ​អ្នក​ឯករាជ្យ​និយម​កាតាឡូញ៉ា នៅ​ Barceloneថ្ងៃទី ១៨​តុលា ២០១៩ REUTERS/Rafael Marchante

វិបត្តិ​ទាមទារ​ឯករាជ្យ​តំបន់​កាតាឡូញ៉ា កំពុង​កំរើក​ឡើង​វិញ​ឬ ?! បន្ទាប់​ពី​ឆ្លង​កាត់​អំពើ​ហិង្សា​យ៉ាង​សន្ធោសន្ធៅ​អស់​៥​ថ្ងៃ ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា បាន​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​អេស្ប៉ាញ​ ឱ្យ​បើក​ការ​ចរចា​ ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ដោះស្រាយ​វិបត្តិ​តំបន់។ វិបត្តិ​ ដែល​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ឡើងៗ ក្រោយ​ពី​តុលាការអេស្ប៉ាញ​បាន​ចេញ​សាកក្រម កាលពី​ថ្ងៃ​ចន្ទ​ទី ១៤​តុលា កាត់​ទោស​ដាក់​ពន្ធនាគារ​ ៩​ទៅ​១៥​ឆ្នាំ អតីត​មេដឹកនាំឯករាជ្យនិយមតំបន់​កាតាឡូញ៉ា ​៩ រូប ពី​បទ​ប៉ុន​ប៉ង​ចង់​ផ្តាច់​ទឹកដី។

រដ្ឋាភិបាល​​ម៉ាឌ្រីត ត្រូវ​កំណត់​ថ្ងៃ​កំណត់​ម៉ោង​ បើក​កិច្ច​ចរចា​ភ្លាម ដោយ​គ្មាន​លក្ខខណ្ឌ​ ! ព្រោះ​នេះ​​ជា​ទំនួល​ខុស​ត្រូវ​ និង​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ប្រទេស។ នេះ​ជា​សេចក្តី​ថ្លែងការណ៍ដ៏​មហោឡាឫក​​របស់​ប្រមុខ​ដឹកនាំ​តំបន់​ស្វយ័ត​កាតាឡូញ៉ា លោក Quim Torra។ ពាក្យ​ថា “ចរចា​ដោយ​គ្មាន​លក្ខខណ្ឌ” គឺ​​ចង់​សំដៅទៅ​លើកការ​ចរចា​ស្តី​ពី​ ការ​ធ្វើ​ប្រជាមតិ​ទាមទារ​ឯករាជ្យ ដែល​ក្រុង​ម៉ាឌ្រីត​មិន​ចង់​ដឹង​មិន​ចង់​ឮ និង​មិន​ត្រូវ​ការ​លើក​យក​មក​និយាយ។ សម្រាប់​លោក​តូរ៉ា ការ​ចរចា​ស្តី​ពី​បញ្ហា​ឯករាជ្យ​តំបន់​កាតាឡូញ៉ា​ ​ជា​ដំណើរបែប​បទ​ដោះស្រាយ​ជម្លោះ​នយោបាយ​​ឱ្យ​វិបត្តិនយោបាយ​។ អ្នកកាតាឡូញ៉ា​បាន​ស្នើ​តាំង​ពីយូរ​មក​ហើយ ! ដូច្នេះ​ត្រូវ​តែ​បើក​ការ​ចរចាភ្លាម​ នៅ​ថ្ងៃ​នេះ ព្រោះ​ស្ថានភាព​កាន់​តែ​បន្ទាន់​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់។

សំណើ​របស់​ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា​នេះ ​ធ្វើឡើង​ក្រោយការ​ផ្ទុះ​​ចលនា​បាតុកម្ម​ដ៏​ហិង្សា​៥​ថ្ងៃ​ជាប់​គ្នា​ ដែល​មាន​មនុស្សជាង​១៨០​នាក់​រង​របួស និង​ជាង​៨០​នាក់​ត្រូវ​ចាប់​ខ្លួន នៅទូទាំង​តំបន់​កាតាឡូញ៉ា ក្នុង​នោះ​ជាង​១៥០​នាក់​រង​របួស នៅ​ក្រុង​បាសឺឡោន នៅ​ក្នុង​ពេល​​ពេល​មាន​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស។ ប៉ូលិស​បាន​ប្រើ​គ្រាប់​កៅស៊ូ ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​បាញ់​ទឹក​បំបែក ចំណែក​បាតុករ​វិញ​បាន​ប្រើ​ដុំ​ថ្ម វត្ថុ​រឹង ដែក​ លោហៈ​តប​មក​លើ​ប៉ូលិស។

លោក​តូរ៉ា ក៏​បាន​អំពាវនាវ​ឱ្យ​បាតុករ​ចេះ​មាន​ទំនួល​ខុស​ត្រូវ ធ្វើ​បាតុកម្ម​ដើម្បី​បុព្វហេតុ​ការពារ​សិទ្ធិ​និង​សេរីភាព ​ដោយ​សន្តិវិធី ប៉ុន្តែ​លោក​មិន​បាន​ថ្កោល​ទោស​ដោយ​ចំៗ​ទង្វើ​ហិង្សា​ទេ។ ជា​ចម្លើយ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​​បាន​អះអាងប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា គួរ​ថ្កោលទោស​ខ្លាំង​អំពើ​​ហិង្សា និងគួរ​ជ្រើសរើស​​គន្លង​ប្រជាធិបតេយ្យ។ ប៉ុន្តែ​សម្រាប់​ពេល​នេះ​រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីត​ហាក់​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ប្រើ​ធម៌​រឹត​ក្រុម​កាតាឡូញ៉ា​ឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ