ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អឺរ៉ុប

បារាំងគោរពវិញ្ញាណក្ខន្ធជាតិចំពោះសពទាហានបារាំងទាំង ១៣នាក់ដែលស្លាប់នៅក្នុងប្រទេសម៉ាលី

media  
ប្រធានាធិបតីបារាំងលោកអេម៉ានុយអែល ម៉ាក្រុង Reuters

នៅ​រសៀល​ថ្ងៃ​ចន្ទ ទី២ ធ្នូ ប្រទេស​បារាំង​បាន​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធជាតិ​ចំពោះ​សព​ទាហាន​បារាំង​ទាំង ១៣នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​ម៉ាលី។ ពិធី​ប្រារព្ធ​វិញ្ញាណក្ខន្ធ​នេះ​មាន​ការ​ចូលរួម​ពី​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង នាយករដ្ឋមន្រ្តី សមាសភាព​ក្នុង​ជួរ​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់ អតីត​ប្រធានាធិបតី អតីត​រដ្ឋមន្រ្តី ក្រុម​អ្នក​តំណាងរាស្រ្ត​មក​ពី​គ្រប់​និន្នាការ​នយោបាយ រួម​ទាំង​ក្រុម​គ្រួសារ​ជនរងគ្រោះ និង​ពលរដ្ឋ​បារាំង​ក្មេង ចាស់​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត។ គួរ​រម្លឹក​ថា​កាល​ពី​ថ្ងៃ​ចន្ទ ទី២៥ វិច្ឆិកា មាន​ស្លាប់​ទាហាន​បារាំង​ចំនួន ១៣នាក់​នៅ​គ្រោះថ្នាក់​បុក​ឧទ្ធម្ភាគចក្រ​ទាហាន​បារាំង​ចំនួន​ពីរ​គ្រឿង​នៅ​ក្នុង​ប្រតិបត្តិការ​បាកាន​ក្នុង​ប្រទេស​ម៉ាលី។ នៅ​ក្នុង​សុន្ទរកថា លោក​ម៉ាក្រុង​បាន​លំអោនកាយគោរព​ចំពោះ​ការ​ពលីជីវិត​របស់​ទាហាន​ទាំង ១៣រូប និង​ថា បារាំង​នៅ​តែ​ស្ថិត​ជានិច្ច​ជាមួយ​ទាហានបារាំង​​ដែល​កំពុងបន្ត​បំពេញ​បេសកកម្ម​នៅ​តំបន់​សាហ៊ែល។

« តាំង​នាម​ឲ្យ​ប្រជាជាតិ ខ្ញុំ​សូម​លំអោនកាយ​គោរព​ចំពោះ​ការ​ពលីជីវិត​របស់​ទាហាន​ទាំង ១៣នាក់ ខ្ញុំ​សូម​លំអោនកាយ​គោរព​ចំពោះ​ភាព​ក្តុកក្តួល​របស់​ក្រុម​គ្រួសារ​របស់​ពួក​គេ ចំពោះ​ឱពុក ម្តាយ​ដែល​បាន​ហូរ​ទឹកភ្នែក​ដោយ​ការ​បាត់បង់​កូនប្រុស ចំពោះ​ភរិយា​ដែល​បានបង់​បាត់​ស្វាមី​ជា​ទីស្រឡាញ់ ចំពោះ​កូនៗ​ដែល​សោកនាដកម្ម​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​កំព្រា​ឱពុក និង​នៅ​ចំពោះ​កូន​ក្នុង​ផ្ទៃម្តាយ​​ដែល​នឹង​ប្រសូត្រ​នា​ពេល​ខាង​មុខ។

ខ្ញុំ​សូម​ធានា​ថា ប្រទេស​ទាំង​មូល​បាន​ស្ថិត​នៅ​ជាមួយ​ការ​ស្លាប់​ទាហាន​ទាំង ១៣នាក់​របស់​យើង។ អ្នក​ខ្លះ​កំពុង​ស្ថិត​នៅ​ជាមួយ​យើង ហើយ​អ្នក​ផ្សេង​ទៀត​កំពុង​បន្ត​បេសកកម្ម​ប្រយុទ្ធ​នៅ​ក្នុង​តំបន់​សាហ៊ែល។ ខ្ញុំ​សូម​និយាយ​ប្រាប់​ពួក​គេ​ទាំង​អស់​គ្នា​ម្តង​ទៀត និង​មេកើយ​របស់​ពួក​គេ ពី​សេចក្តីទុកចិត្ត​របស់​ខ្ញុំ។ ពេល​នេះ យើង​កំពុង​គិត​ដល់​ពួក​គេ​ដែល​កំពុង​បំពេញ​បេសកកម្ម​ដោយ​គ្មាន​សម្រាក។

ពួក​គេ​បាន​បាត់បង់​មិត្តរួម​ការងារ​របស់​ពួក​គេ​ចំនួន ១៣នាក់។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ពួក​គេ​នៅ​បន្ត​ឈរ​ជើង​ជាមួយ​មិត្តរួម​ការងារ​របស់​ពួក​គេ​ក្នុង​កម្លាំងទ័ព​សាហ៊ែល។ ពួក​គេ​ក៏​បាន​បង្ហូរ​ឈាម សន្យាជានិច្ច និង​រួបរួម​ជានិច្ច​ដោយ​គ្មាន​គោលដៅ​ណា​ផ្សេង​ក្រៅ​ពី​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដូច​ដែល​ពួក​គេ​បាន​ធ្វើ​តាំង​ពី ៥ឆ្នាំ​នៅ​តំបន់​សាហ៊ែល។ យើង​ស្ថិត​នៅ​ជាមួយ​ពួក​គេ​ដូច​ដែល​យើង​ស្ថិត​នៅ​ជាមួយ​ទ័ពថ្មើរជើង ជាមួយ​គ្រប់​សហគមន៍​ទាហាន និង​ការពារ »៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ