អានតួអត្ថបទ
រុស្ស៊ី-ស្ស៊ីប

រុស្ស៊ី​​នឹង​​បន្ត​​ជួយ​​ប្រទេស​​ស្ហ៊ីបឲ្យ​​ពុះពារ​​ជំនះ​​លើ​​ផលវិបាក​​នៃ​​វិបត្តិ​ហិ​រញ្ញវត្ថុ​​

សេចក្តី​នេះ​ថ្លែង​ថ្ងៃ​ពុធ​២៥​កុម្ភៈ ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី ក្នុង​សន្និសីទ​កាសែត បូក​សរុប​តុល្យាការ​នៃ​កិច្ចចរចា​ជាមួយ​សមភាគី Chypre ដែល​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី។ ដោយ​ធ្វើ​សេចក្តី​ថ្លែងការណ៍​នេះ លោក​ពូទីន សង្កត់​ធ្ងន់​ថា រុស្ស៊ី​ជួយ​ប្រទេស​ស៊ីព្រ​នេះ ទោះបី​ខ្លួន​ឯង​កំពុង​រងទណ្ឌកម្ម​បស្ចិមលោក​ក្តី។ 

ប្រធានាធិបតីស្ហ៊ីប Nicos Anastasiades នៅក្នុងសន្និសីទសាព័ត៌មាននៅម៉ូស្គូ២៦កុម្ភៈ២០១៥
ប្រធានាធិបតីស្ហ៊ីប Nicos Anastasiades នៅក្នុងសន្និសីទសាព័ត៌មាននៅម៉ូស្គូ២៦កុម្ភៈ២០១៥ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

ជាការរំលឹក ក្នុង​ឆ្នាំ​២០១១ រុស្ស៊ី បាន​យល់​ព្រមផ្តល់ឥណទាន ទំហំ ២.៥០០លានអឺរ៉ូ ដល់​ប្រទេស​ស្ហ៊ីប ដែល​កាលណោះ​បាន​ស្ថិត​នៅ​នឹង​មាត់ជ្រោះជ្រៅ នៃ​វិបត្តិ​វិះៗ​ក្ស័យធន។ លុះក្នុង​ឆ្នាំ ២០១៣​សភា​ឌូម៉ា​បាន​ឲ្យ​សច្ចាប័ន​ទៅ​លើ​ពិធីសារ ដែល​សម្រាល បន្ទុក​បំណុល របស់​ស្ហ៊ីប។ ស្រប​នឹង​ពិធីសារ​នោះ ស្ហីប​ត្រូវ​ចាប់​ផ្តើម​សងបំណុល​មក​រុស្ស៊ី មិនមែន​ចាប់ពី ឆ្នាំ​២០១៦​ទេ តែ​គឺ​លើក​ពេល​សងនោះ រហូតដល់ឆ្នាំ ២០១៨-២០២១។ មិនតែ ប៉ុណ្ណោះ ទាំងការ​ប្រាក់​នៃ​បំណុលសោត​ក៏ត្រូវ​បាន​បន្ទាប ពី ៤,៥% ចុះដល់ ២,៥% ក្នុង១ឆ្នាំ។

 
តាមប្រសាសន៍លោកពូទីន គូភាគីបានឯកភាពគ្នាជម្រុញ តាមគ្រប់មធ្យោបាយដែលអាច ធ្វើ​ទៅកើត ដល់ក្រុមហ៊ុននិងធនាគារប្រទេសទាំងពីរ ឲ្យពង្រឹងសហប្រតិបត្តិការ ដែល​នាំ​ជា គុណប្រយោជន៍ទៅវិញទៅមក។ គាត់កត់សម្គាល់ថា ក្នុងឆ្នាំ២០១៤កន្លងទៅ ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្ម រវាងរុស្ស៊ីនិងស្ហីប បានស្រុតចុះ ដោយមក​ពីទណ្ឌកម្ម​សហភាព​អឺរ៉ុប​ប្រឆាំង​រុស្ស៊ី ទាក់ទង​នឹង​វិបត្តិ​នៅ​អ៊ុយក្រែន និងមកពីវិធានការបកវិញ ពីខាងក្រុងម៉ូស្គូ ដែល​ហាម​មិនឲ្យនាំ ចូលប្រទេសរុស្ស៊ី នូវគ្រឿងបរិភាគណា ពីខាងសហភាពអឺរ៉ុប។ ប៉ុន្តែ​លោក​ពូទីន​សំដែង​នូវ​ជំនឿថា ដោយស្រាក់កម្លាំងគ្នា រុស្ស៊ីនិងស្ហីប មុខជាអាច​កែឲ្យប្រសើរ​ឡើង ស្ថានការណ៍ ដែល មាន​ លុះទាល់តែបង្វែរការផ្តោះប្តូរពាណិជ្ជកម្ម ឲ្យកើនស្ទុះឡើងវិញ។

លោកប្រធានាធិបតីស្ហីប Nicos Anastasiades ពីចំណែកខ្លួន សំដែងសេចក្តីសង្ឃឹមថា ទស្សនកិច្ច​​របស់​គាត់ មុខជារួមវិភាគទានដល់” ការបំផុសបំផុលទំនាក់ទំនងពិសេស រវាងរុស្ស៊ី និងស្ហីប។ តាមប្រសាសន៍គាត់ លទ្ធផលនៃជំនួបកំពូលរុស្ស៊ី-ស្ហីប បញ្ចាក់​ឲ្យ​ឃើញ​ថា ចំណង​ប្រវត្តិសាស្ត្រ វប្បធម៌ និងសាសនា រវាងប្រទេសទាំងពីរ បានរង​ជាប់​វិញ្ញាសា​នៃ​កាលសម័យ​និង​ឥតសៅហ្មង ដោយការគម្រាមអ្វីណាឡើយ។

ឯកសារ​សំខាន់​បំផុតចុះហត្ថលេខា​ដោយ​ប្រមុខរដ្ឋ​ទាំង​ពីរ មាន​ឈ្មោះ​ថា“ផែនការ​នៃ សកម្មភាព​​​រួម​រុស្ស៊ី-ស្ហីប សម្រាប់ឆ្នាំ២០១៥-២០១៧។ នៅ ពីមុខវត្តមានប្រមុខរដ្ឋទាំងពីរ ក៏​មាន​ចុះឯកសារ​៩​ច្បាប់​ទៀត ដែល​ប៉ះ​លើ​វិស័យ​បែបយ៉ាង វិនិយោគ យោធា សេដ្ឋកិច្ច វិទ្យាសាស្ត្រ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រឆាំងភេរកម្ម ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ