អានតួអត្ថបទ
រុស្ស៊ី

ធនាគារអភិវឌ្ឍន៍ ក្រុម៥ប្រទេសធំៗ ហៅថា BRICS បានចាប់ដំណើរការ

ការដាក់​ឲ្យដំណើរការ​នេះ គឺស្រប​នឹង​កិច្ច​ព្រមព្រៀង​ចុះហត្ថលេខា ម្សិលមិញ ដោយ ក្រុមប្រឹក្សា​ទេសាភិបាល​របស់ ធនាគារ​ថ្មីនេះ ដែលមាន​បេឡា សរុប ក្នុង​ទឹកប្រាក់ ១០០ ពាន់​លាន​ដុល្លារ ផ្សំឡើង​ពី​វិភាគទាន នៃ​៥ ប្រទេស BRICS​ ពោលគឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង។ ហើយធនាគារ​អភិវឌ្ឍន៍​នេះ ចាប់ផ្តើម​ដំណើរការ គឺ​ឧទ្ទិសដល់ ការបើក​ជំនួបកំពូល BRICS​ នៅថ្ងៃ ៨ កក្កដា​នេះ ក្នុងក្រុង អ៊ូហ្វា នៃ​ប្រទេសរុស្ស៊ី ជាម្ចាស់ផ្ទះ។ 

2015 BRICS summit being held in Ufa, Russia.
2015 BRICS summit being held in Ufa, Russia. ©REUTERS/BRICS Photohost/RIA Novosti
ផ្សាយពាណិជ្ជកម្ម

ជា​ការកត់សម្គាល់  បេឡា​ក្នុងទឹកប្រាក់ ១០០.ពាន់​លានដុល្លារ​នេះ ផ្សំ​ឡើង ក្នុង​ទំហំ ច្រើន​ជាងគេ គឺ​ពី វិភាគទាន របស់​មហាប្រទេសចិន ដល់ទៅ ៤១.ពាន់​លានដុល្លារ ចំណែក រុស្ស៊ី ប្រេស៊ីល ឥណ្ឌា នីមួយៗ រួមវិភាគទាន​ស្មើគ្នា ក្នុង​ទំហំ ១៨.០០០លានដុល្លារ ហើយ​តិចជាងគេ គឺ អាហ្វ្រិកខាងត្បូង តែ ៥.០០០លានដុល្លារ។

 
៥​ប្រទេស BRICS បាន​ព្រមព្រៀងគ្នា ទៅលើ​ការជួយគ្នា ទៅវិញ ទៅមក ផ្នែកហិរញ្ញវត្ថុ ក្នុង ករណី មានវិបត្តិ និងបាន ចាត់តាំង​ឡើង ជា ថ្នាក់ដឹកនាំ​របស់​ធនាគារ​អភិវឌ្ឍន៍​ថ្មីនេះ សម្រាប់​ជាប់ដៃ រវល់ នឹង​ការធ្វើវិនិយោគ ទៅក្នុង គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ របស់​ប្រទេស​ស្ថាបនិក។ តាមធាតុពិត​ដែល​មាន សាច់រឿង​គឺ​អំពី ការបង្កើត​ឡើងជា ស្ថាប័ន​ហិរញ្ញវត្ថុ ស្រដៀងគ្នា​នឹង មូលនិធិរូបិយវត្ថុអន្តរជាតិ និង ធនាគារពិភពលោក

ការសម្រេចចិត្ត​សមស្រប ត្រូវបាន​អនុម័ត ថ្ងៃអង្គារ ទី៧កក្កដា នៅក្រុង​ម៉ូស្គូ ដោយ រដ្ឋមន្ត្រី ហិរញ្ញវត្ថុ និង ប្រធាន ធនាគារកណ្តាល ទាំង៥ ប្រទេស​ស្ថាបនិក គឺមួយថ្ងៃមុន​ដល់​ជំនួប​កំពូល BRICS​ នៅថ្ងៃ ៨ កក្កដានេះ ក្នុងក្រុង អ៊ូហ្វា នៃប្រទេស​រុស្ស៊ី ជា​ម្ចាស់ផ្ទះ។

សេចក្តីសម្រេច​នោះចែង​ថា បើប្រទេស​ណាមួយ ក្នុង ៥ប្រទេសនោះ ស្រាប់តែ ប៉ះទង្គិចនឹង ស្ថានភាព ហៅថា “ ខ្វះលុយ​ស្រស់” នោះ​ធនាគារកណ្តាល​នៃ ប្រទេស ឯទៀតក្នុង BRICS នឹងរត់​ទៅជួយគេ ហើយធនធាន​ដែលនឹង​ផ្តល់ទៅ គឺ ផ្តល់ជា​ប្រាក់ដុល្លារ។

ធនាគារ​អភិវឌ្ឍន៍ BRICS ក៏តាំង​គោលដៅ​របស់ខ្លួន បែបយ៉ាង ក្នុងទស្សនៈ​វិស័យ​វែងឆ្ងាយ ទៅមុខ បណ្តាប្រទេស BRICS គ្រោងដោះខ្លួន​ចេញពី​សេវាផ្តល់​ដោយ ប្រព័ន្ធ​ធនាគារ​អន្តរជាតិ ហៅថា SWIFT ហើយបន្តិចម្តងៗ ជា​ជំនួសប្រាក់ដុល្លារ គឺឆ្លងទៅ​ធ្វើ ការបង់ប្រាក់​ទូទាត់គ្នា ជារូបិយវត្ថុ​ជាតិ នៃប្រទេសខ្លួន។

ជាការរំលឹក គឺក្នុងជំនួបកំពូល BRICS នៅប្រទេស​ប្រេស៊ីល កាលពីឆ្នាំមុន ដែលគេ​បាន​ពិភាក្សា អំពីរបៀបរបប ផ្តល់ជំនួយ​ហិរញ្ញវត្ថុដល់គ្នា ទៅវិញ ទៅមក និង បង្កើតឡើង ជា ធនាគារ​អភិវឌ្ឍន៍ របស់ BRICS តែម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ