ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
អឺរ៉ុប

អសប៖ ក្នុង​រយៈពេល ២០​ឆ្នាំ គ្រោះមហន្តរាយ​ធម្មជាតិ​សម្លាប់​មនុស្ស​៦​សែន​នាក់

media  
ទឹកជំនន់​នៅ​រដ្ឋ​វ៉ាស៊ីនតោន នៅក្រោយ​ខ្យល់ព្យុះ​កាលពី​ថ្ងៃ​ពុធ​ទី ១៨​វិច្ឆិកា ២០១៥ ©REUTERS/David Ryder

គ្រោះ​មហន្តរាយ​ធម្មជាតិ មិនថា ទឹកជំនន់ និង​ខ្យល់ព្យុះ បាន​សម្លាប់​មនុស្ស​ជាង​៦​សែន​នាក់ ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយនេះ។ នៅ​ថ្ងៃ​ចន្ទ ទី ២៣​វិច្ឆិកា នៅ​មួយ​សប្តាហ៍​មុន​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ បើក​ធ្វើ នៅ​ទីក្រុង​ប៉ារីស អង្គការ​សហប្រជាជាតិបាន​​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ប្រទេស​នៅ​ក្នុង​ពិភពលោក​ចាត់វិធានការ​បន្ទាន់ ដើម្បី​កាត់បន្ថយ​ការបាត់បង់​ជីវិត​មនុស្ស ដោយសារ​តែ​គ្រោះមហន្តរាយ​ធម្មជាតិ ដែលជា​លទ្ធផល​នៃ​​ការប្រែប្រួល​អាកាសធាតុ និង​ការឡើង​កំដៅ​នៃ​ផែនដី។

សន្និសីទ​ស្តីពី​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​កាន់តែ​តែ​ខិត​ចូល​មកដល់ របាយការណ៍​ទាញ​សញ្ញា​អាសន្ន ស្តីពី​ការគំរាមកំហែង​ជីវិត​មនុស្ស​លើ​ផែនដី ដោយសារ​តែ​ការប្រែប្រួល​អាកាសធាតុ មាន​កាន់តែ​ច្រើន។

 
នៅ​ថ្ងៃ​ចន្ទ គឺការិយាល័យ​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កាត់បន្ថយ​គ្រោះមហន្តរាយ ដែល​ជាអ្នកចេញ​ផ្សាយ​របាយការណ៍ ដែល​នៅក្នុង​នោះ អ្នកនិពន្ធ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល ២០​ឆ្នាំ​ចុងក្រោយ​នេះ គ្រោះមហន្តរាយ​ធម្មជាតិ បាន​សម្លាប់​មនុស្ស​៦សែន ៦ពាន់​នាក់​ក្នុង​ពិភពលោក និង​ធ្វើ​ឲ្យ​មនុស្ស របួស​និង​គ្មាន​ផ្ទះសម្បែង ប្រមាណ​៤ពាន់​១រយលាន​នាក់។ ៨៩​ភាគរយ​នៃ​ជនរងគ្រោះ ស្លាប់​ដោយសារ​តែ​គ្រោះមហន្តរាយ​អាកាសធាតុ គឺ​ជា​ប្រជាជន​ដែល​រស់នៅ​ក្នុង​ប្រទេស​ក្រីក្រ មាន​ប្រាក់​ចំណូល​ទាប។
 
តាម​របាយការណ៍​របស់​អង្គការសហប្រជាជាតិ គ្រោះមហន្តរាយ​ធម្មជាតិ មានកាន់​តែច្រើន​ឡើង នេះ​បើ​គេ​មើល​ទៅ​លើ​ចំនួន​គ្រោះទឹក​ជំនន់ ហើយ​និង​ព្យុះសង្ឃរា។ គ្រោះទឹកជំនន់​ដែល​តំណាង​ឲ្យ​៤៧%​នៃ​គ្រោះមហន្តរាយ​ធម្មជាតិ​សរុប បាន​ប៉ះពាល់ ដល់​ជីវិត​មនុស្ស ២ពាន់ ៣រយ​លាន​នាក់ ដែល​ភាគច្រើន​នៅ​តំបន់​អាស៊ី។ ចិន និង​ឥណ្ឌា​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​ក្នុង​ពិភពលោក ជា​ប្រទេស​ដែល​រងប៉ះពាល់​ខ្លាំង​ជាងគេ​ផងដែរ។ បន្ទាប់មក​គឺ​បង់ក្លាដែស ហ្វីលីពីន​និង​ប្រទេស​ថៃ។ នៅ​អាមេរិកឡាទីន គឺ​ប្រេស៊ីល​ដែល​មាន​ប្រជាជន​រងគ្រោះ​ច្រើនជាងគេ ដោយសារ​គ្រោះមហន្តរាយ​ធម្មជាតិ។
 
ការប្រែប្រួល​អាកាសធាតុ និង​បាតុភូត​ឧតុនិយម​គឺ​ជា​ប្រភព​គំរាមកំហែង ឈាន​ទៅ​បំផ្លាញ​ជីវិត​របស់​ប្រជាជន​ក្រីក្រ​ក្នុង​ពិភពលោក។ នេះ​បើ​តាម​លោកស្រី​Wahstrom ប្រធាន​ការិយាល័យ​កាត់បន្ថយ​គ្រោះមហន្តរាយ​ធម្មជាតិ​របស់​អង្គការ​សហប្រជាជាតិ។ សម្រាប់​លោកស្រី ខ្លឹមសារ​ដែល​មាន​នៅក្នុង​របាយការណ៍​គូសបញ្ជាក់​ពី​សារៈសំខាន់ ហើយ​និង​ភាពបន្ទាន់ ដែល​គេ​ត្រូវ​រកឲ្យ​ឃើញ កិច្ចព្រមព្រៀង​ថ្មី ដែល​ក្នុង​នោះ គ្រប់ប្រទេស​ក្នុង​ពិភពលោក​ចូលរួម ទប់ស្កាត់​កុំ​ឲ្យ​ផែនដី​មាន​កំដៅ​លើស​ពី​២អង្សារសេ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ