អានតួអត្ថបទ
បទយកការណ៍

រឿង​មេខ្យល់ បង្ហាញ​សកម្មភាព​ជួញដូរ​មនុស្ស​យ៉ាងចេញមុខ នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅពេល​ដែល​គេ​និយាយ​ពី​ការជួញដូរ​មនុស្ស គេ​អាច​នឹកគិត​ថា គេ​មិន​អាច​ស្គាល់ ឬ​ងាយ​នឹង​ចាប់​ដាក់គុក មេឈ្មួញ ជួញដូរ​មនុស្ស​ទេ ព្រោះ​ពួកនេះ​ធ្វើ​អំពើ​ខុសច្បាប់ ដោយ​សម្ងាត់ លាក់កំបាំង​បំផុត។ ប៉ុន្តែ រឿង​មេខ្យល់ ដែល​ជា​កុន​ឯកសារ​របស់​សមិទ្ធិករ កូនកាត់​ខ្មែរ ហ្គីយ៉ូម សួន បានបង្ហាញ​ឲ្យ​គេ​ឃើញ​ថា ពួក​ឈ្មួញ ធ្វើ​សកម្មភាព ​ជួញដូរ​មនុស្ស​ដោយ​ចេញមុខ​បំផុត។ គេ​បាន​ប្រើ​រូបភាព​ជា​ទី​ភ្នាក់ងារ​ផ្តល់​ការងារ​ដល់​ពលករ​ខ្មែរ​នៅបរទេស ដើម្បី​រកប្រាក់ចំណេញ​ពីការជួញ លក់ដូរ​មនុស្ស ទៅ​បរទេស។ ខ្សែភាពយន្ត​ឯកសារ​រឿង មេខ្យល់ ទើប​ត្រូវ​បាន​មហោស្រព​ភាពយន្ត អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស​នៅ ហ្សឺណែវ​ជ្រើសរើស​សម្រាប់​ការចាក់បញ្ចាំង នៅ​ថ្ងៃទី ៣​មីនា ឆ្នាំ ២០១៥។ 

រូបភាព​ខ្សែភាពយន្ត​ មេខ្យល់​របស់​ហ្គីយ៉ូម សួន នៅក្នុង​មហោស្រព​ភាពយន្ត​ស្តីពី​សិទ្ធិមនុស្ស​នៅ​ហ្សឺណែវ
រូបភាព​ខ្សែភាពយន្ត​ មេខ្យល់​របស់​ហ្គីយ៉ូម សួន នៅក្នុង​មហោស្រព​ភាពយន្ត​ស្តីពី​សិទ្ធិមនុស្ស​នៅ​ហ្សឺណែវ ©Chheang Bopha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ