ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
អឺរ៉ុប

ជាលើក​ទី ១ កំដៅ​ផែនដី​បាន​កើនឡើង ជាង ១ អង្សាសេ

media  
ការលាយទឹកកក​នៅ ប៉ូល​ខាងជើង Peter Adams/Getty Images

ទីក្រុង​រងគំរាមកំហែង​ដោយ​ការឡើង​កំពស់​ទឹកសមុទ្រ។ ការកើនឡើង​នៃ​ឧស្ម័ន​ផ្ទះកញ្ចក់ និង​សីតុណ្ហភាព​កំពុង​កើនឡើង គួរ​ឲ្យ​កត់សំគាល់​នៅ​លើ​ភពផែនដី។ នៅ​តែ​បី​សប្តាហ៍​មុន​ សន្និសីទ​អន្តរជាតិ​ស្តី​ពី​អាកាសធាតុ បើកធ្វើ នៅទីក្រុង​ប៉ារីស ព័ត៌មាន​រំលឹក​ពី​គ្រោះអាសន្ន ដែល​កើតមាន ដោយសារ​តែ​ការឡើង​កំដៅ​នៃ​ផែនដី​បាន​ធ្លាក់ មក​ជា​បន្តបន្ទាប់។ នៅក្នុង​របាយការណ៍ របស់ខ្លួន ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ វិទ្យាស្ថាន​អង់គ្លេស Met Office បាន​និយាយ​ថា ឆ្នាំ ២០១៥ ជា​ឆ្នាំ​លើកដំបូង​គេ ដែល​សីតុណ្ហភាព​លើ​ផែនដី បាន​កើនឡើង ជាង ១​អង្សាសេ។

 

នៅក្នុង​របាយការណ៍​ពីរ​ដាច់ ដោយ​ឡែក​ពីគ្នា អ្នកជំនាញ​ឧតុនិយម ពិភពលោក បាន​បង្ហាញ ​ពី​ការកើនឡើង​ជា​លើកទី ១​សីតុណ្ហភាព លើ​ភពផែនដី និង​ការកើន​ឡើង គួរ​ឲ្យ​កត់សំគាល់ នៃ​កំហាប់​ឧស្ម័ន​កាបូនិក ផ្នែកមួយ​នៃ​ជា​ឧស្ម័នផ្ទះ​កញ្ចក់ ដែល​ជា​ប្រភព​ធ្វើ​ឲ្យ​ការប្រែប្រួល​អាកាសធាតុ និង​ការឡើង​កំដៅ​ផែនដី។

 
តាម​របាយការណ៍​របស់​វិទ្យាស្ថាន​អង់គ្លេស Met Office Britannique ឆ្នាំ ២០១៥ ជា​ឆ្នាំ ដំបូងគេ ដែល​គេ​សង្កេត​ឃើញថា សីតុណ្ហភាព​លើ​ផែនដី​បាន​កើនឡើង​ច្រើន​ជាង ១​អង្សាសេ។ សីតុណ្ហភាព​លើ​ផែនដី បាន​កើនឡើង​ដល់ ១,០២ អង្សាសេ គឺ​ឆ្លង​ផុត កម្រិត ១​គត់ ដែល​ផែនដី ធ្លាប់តែ​មាន បើ​ប្រៀបធៀប​នឹង​សម័យ​ដែល​ពិភពលោក​មិន​ទាន់​មាន​ឧស្សាហកម្ម (បុរេឧស្សាហកម្ម ១៨៥០ និង​ឆ្នាំ​១៩០០)។
 
ការកើនឡើង​នៃ​គ្រោះ​រាំងស្ងួត ខ្យល់​ក្តៅ ការរលាយ​កាន់តែ​លឿន​ទឹកកក នៅ​តំបន់​ប៉ូល ការឡើង​កំពស់​ទឹកសមុទ្រ និង​ជាតិ​អាស៊ីដ​ក្នុង​មហាសមុទ្រ បច្ចុប្បន្ននេះ គឺ​ជា​ផលវិបាក​នៃ​ការកើនឡើង នៃ​សីតុណ្ហភាព​នេះឯង។ សហគម​អន្តរជាតិ បាន​កម្រិត ដាក់​លក្ខខណ្ឌ ឲ្យ​ផែនដី​មាន​កំដៅ​ខ្ពស់បំផុត​ត្រឹម​តែ ២​អង្សារសេ​ប៉ុណ្ណោះ ព្រោះថា បើ​កំដៅផែនដី មាន​ច្រើន​ជាង ២អង្សារសេ នោះ​មនុស្ស​ក្នុង​ពិភពលោក​នឹង​បាត់បង់​កន្លែង​រស់នៅ ដោយសារ​តែ​គ្រោះរាំងស្ងួត ឬ ការលេប​ត្របាក់​ដី ពី​សំណាក់​មហាសមុទ្រ។
 
របាយការណ៍​ស្តែង​ពីការកើនឡើង​កំដៅ​ផែនដី នៅ​ឆ្នាំ ២០១៥ ចេញ​ផ្សាយ​នៅ​ចំពេល​ដែល​អង្គការ​ឧតុនិយម​ពិភពលោក​បាន​បញ្ចេញ​របាយការណ៍​មួយទៀត ដែល​និយាយ​ពី​ការកើនឡើង​នៃ​កំហាប់ ឧស្ម័ន​កាបូនិក គួរ​ឲ្យ​ព្រួយបារម្ភ​នៅលើ​ផែនដី។ តាម​អង្គការ​ឧតុនិយម​ពិភពលោក កំហាប់​ឧស្ម័ន​កាបូនិក មាន​កំរិតខ្ពស់ មិនធ្លាប់​មាន។ ឧស្ម័នកាបូនិក បាន​រួមគ្នា ជាមួយ​មេតាន ទៅ​ពង្រឹង​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជាអ្នកបង្ក​ឲ្យ​ផែនដី​ឡើងកំដៅ និង​ការប្រែប្រួល​អាកាសធាតុ។
 
របាយការណ៍​របស់​អ្នកជំនាញ​ឧតុនិយម អន្តរជាតិ កាលពី​ថ្ងៃ​ចន្ទ បាន​បញ្ជាក់ថា ការឡើង​កំដៅ​ផែនដី ពិត​ជា​មានមែន។ របាយការណ៍​ទាញ​សញ្ញា​អាសន្ន​ត្រូវ​បាន​ចេញផ្សាយ នៅ​តែ​បី​សប្តាហ៍​ប៉ុណ្ណោះ មុន​សន្និសីទ​អង្គការ​សហប្រជាជាតិ ស្តី​ពី អាកាសធាតុ នៅ​ប៉ារីស ដែល​នៅក្នុង​នោះ គេ​ត្រូវ​រកឲ្យ​ឃើញ​​កិច្ចព្រមព្រៀង មួយ ដើម្បី​ធ្វើយ៉ាងណា កុំ​ឲ្យ​ផែនដី ឡើង​កំដៅ​ច្រើន​ជាង២​អង្សារសេ៕

 

 

 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ