អានតួអត្ថបទ
បារំាង

បារំាង​ប្រកាស​ផែនការ​ប្រឆំាង​នឹង​ទង្វើ​ប្រកាន់​ពូជសាសន៍ និង​ការ​ប្រឆំាង​ជនជាតិជ្វីហ្វ

នៅ​ថ្ងៃ​សុក្រ ទី១៧ មេសា លោក​នាយករដ្ឋមន្រ្តី​បារំាង​ម៉ានុយអែល វ៉ាល្ស​​បាន​លាតត្រដាង​ពី​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធប្រឆំាង​នឹង​ទង្វើ​ប្រកាន់​ពូជសាសន៍ និង​ការ​ស្អប់​ជនជាតិ​ជ្វីហ្វ។ គឺ​ជា​ផែនការ​មួយ​ដែល​រដ្ឋាភិបាល​គ្រោង​ប្រើ​ថវិកា​ចំនួន ១០០លានអឺរ៉ូ​សម្រាប់​រយៈពេល ៣ឆ្នំា។ មាន​វិធានការ​ជា​ច្រើន​ដែល​ប្រកាស​ដោយ​លោក​ម៉ានុយអែល វ៉ាល្ស ដូច​ជា​បង្កើន​ការ​ត្រួតពិនិត្យ​ពាក្យសម្តី និង​អត្ថបទ ហើយ​ចាប់​ពី​ពេល​នេះ​ត​ទៅ  ការ​ប្រើ​ភាសា និង​ទង្វើ​ណា​ដែល​មាន​លក្ខណៈ​ប្រកាន់​ពូជសាសន៍​នឹង​ត្រូវ​មាន​ទោសព្រហ្មទ័ណ្ឌ។ ចំណាត់ការ​របៀប​នេះ​ត្រូវ​បាន​លោក​ម៉ាណុយអែល វ៉ាល្ស​យល់ឃើញ​ថា ជា​រឿង​បន្ទាន់​បំផុត ព្រោះ​ទង្វើ​ប្រកាន់​ពូជសាសន៍ និង​ការ​ស្អប់​ជនជាតិ​ជ្វីហ្វ​ហាក់ដូច​ជា​កំពុង​កើន​ខ្លំាង​នៅ​ក្នុង​សង្គមបារំាង​បច្ចុប្បន្ន។

លោកនាយករដ្ឋមន្រ្តី​បារំាង​ម៉ានុយអែល វ៉ាល្ស
លោកនាយករដ្ឋមន្រ្តី​បារំាង​ម៉ានុយអែល វ៉ាល្ស REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

01:20

ប្រសាសន៍​លោក​នាយករដ្ឋមន្រ្តី​បារំាង​ម៉ានុយអែល វ៉ាល្ស​ប្រែសម្រួល​ដោយ គួច គន្ធារ៉ា

គួច គន្ធារ៉ា

គឺ​ជា​ហេតុការណ៍​មួយ​ដែល​គេ​មិន​អាច​បន្ត​ឈរ​ឱបដៃ​មើល​ទៀត​ឡើយ ទង្វើ​ប្រកាន់​ពូជសាសន៍ ការ​ប្រឆំាង​ជនជាតិ​ជ្វីហ្វ ការ​ប្រឆំាង​ប្រជាជន​អ៊ីស្លាម ការ​ប្រឆំាង​ជនបរទេស និង​ការ​ប្រឆំាង​មនុស្សស្រឡាញ់​ភេទ​ដូច​គ្នា​បាន​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​សង្គមបារំាង។ គឺ​នៅ​ត្រង់​ចំណុច​ហ្នឹង​ហើយ​ដែល​បារំាង​កំពុង​ប្រឈម​មុខ​ខ្លំាង។ ដូច្នេះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​តាម​រយៈ​ផែនការ​ប្រយុទ្ធប្រឆំាង​នឹង​ទង្វើ​ទំាង​អស់​នេះ​នឹង​អាច​ជា​សញ្ញា​ជួយ​ដាស់​សតិសម្បជញ្ញ។ មាន​ការ​ប្រើ​ពាក្យពេចន៍​ដែល​លក្ខណៈ​មើលងាយ មើលថោក​អ្នកដទៃ និង​ឈាន​ដល់​សម្លាប់។

អំពើ​ហិង្សា​របៀប​នេះ គឺ​ជា​អសន្តិសុខ​ប្រចំា​ថ្ងៃ​ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លំាង​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋបារំាង។ ដូច្នេះ​វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់។ នេះ​ហើយ​ជា​កម្មវត្ថុ​ចម្បង​នៃ​ផែនការ​ប្រយុទ្ធប្រឆំាង​នឹង​ទង្វើ​ប្រកាន់​ពូជសាសន៍ និង​ការ​ស្អប់​ជនជាតិ​ជ្វីហ្វ។ ពិត​ណាស់​នា​ពេល​កន្លង​មក រដ្ឋាភិបាល​បាន​ធ្វើ​ការងារ​ច្រើន​ណាស់​ទាក់ទង​នឹង​បញ្ហា​នេះ។ តែ​នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ផ្លាស់ប្តូរ និង​ត្រូវ​បំពេញ​បន្ថែម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ