ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អឺរ៉ុប

ក្រុមប្រដាប់អាវុធ​បាញ់ប្រហារ​ទៅលើ​ស្នាក់ការ​ទស្សនាវដ្តី បារាំង​Charlie Hebdo

media ស្នាក់ការ​ទស្សនាវដ្តី​charlie hebdoរងការបាញ់​ប្រហារ​ពី​ក្រុមប្រដាប់​អាវុធ។ អ្នកគូររូប​៤​នាក់​របស់​ទស្សនាវដ្តី​ត្រូវ​បាញ់​សម្លាប់ នៅក្នុង​ហេតុការណ៍ 07/01/2015 REUTERS/Jacky Naegelen

នៅថ្ងៃ​ពុធ ទី ៧​មករា ការបាញ់ប្រហារ​មួយ បានកើត ឡើង​ទៅលើ​ទីស្នាក់ការ​របស់​ទស្សនាវដ្តី​រូបត្លុក Charlie Hebdo ដែល​ស្ថិតនៅ​កណ្តាល​ក្រុង​ប៉ារីស ដោយ​បាន​សម្លាប់​អ្នកកាសែត និង​ប៉ូលិស ចំនួន​១២​នាក់ និង​ធ្វើ​មនុស្ស​របួស​២០​នាក់ ដែល​ក្នុង​នោះ ៤​នាក់​របួស​ធ្ងន់។

 

ជាអំពើភេរវកម្មសាហាវ និង​​ឃោឃៅ​ដែល​មិនធ្លាប់​កើត​មាន​ទៅលើ​អ្នកកាសែត នៅក្នុង​ប្រទេស​បារាំង។ ប៉ូលិស និង​សាក្សី​នៅ​កន្លែងកើតហេតុ (នៅ​ម៉ោង ១១ និង​៣០​នាទី) ក្រុមមនុស្ស​បិទ​មុខ ប្រដាប់​ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ​ kalachnikov បាន​លេចខ្លួន នៅក្នុង​ទីស្នាក់ការ​ទស្សនាវដ្តី រូបត្លុក បារាំង Charlie Hebdo និង​បាន​បាញ់​សម្លាប់​អ្នកកាសែត ដែល​កំពុង​អង្គុយ​ធ្វើការ។

លោកប្រធានាធិបតី បារាំង François Hollande ដែល​បាន​ធ្វើ​ដំណើរ​ទៅដល់​កន្លែង​កើតហេតុ បាន​​បរិហារ​អំពើ​ភេរវកម្ម​ដ៏​សាហាវ ដែល​ប្រទេស​បារាំង​ខាន​​ជួប​ប្រទះ ក្នុង​រយៈពេល ៤០​ឆ្នាំ​ចុងក្រោយនេះ។ លោក​François Hollande បាន​បញ្ជាក់​បន្ថែម​​ថា នៅ​ប៉ុន្មាន​សប្តាហ៍​នេះ អាជ្ញាធរ​បាន​បំផ្លាញ​ផែនការ​ធ្វើ​ភេរវកម្ម​បាន​យ៉ាងច្រើន។ “យើងដឹង​ថា យើង​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​គំរាមកំហែង” នេះ​ជាការបញ្ជាក់​របស់​លោក​ប្រធានាធិបតី​បារាំង មុន​នឹង​សន្យាថា និង​ចាត់​វិធានការ​ យ៉ាងចាស់ដៃ ដើម្បី​ប្រឆាំង​តប​ នឹង​ក្រុមភេរវករ។
 
លោកនាយករដ្ឋមន្រ្តី Manuel Valls​បាន​ប្រកាស​ វិធានការ​ការពារ​សន្តិសុខ ដល់​កម្រិត​ភេរវកម្ម ប្រកាស​អាសន្ន។ លោក​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​បារាំង វិញ​បាន​និយាយ​នៅក្រោយ​កិច្ចប្រជុំ​បន្ទាន់​នៅ​Elysée ថា ឧក្រិដ្ឋជន​មាន​ចំនួន​៣​នាក់ ដែល​ប៉ូលិស​កំពុង​តាមរកចាប់ ឲ្យ​បាន​ឆាប់​បំផុត។

នៅ​ក្រោយ​បាញ់​ប្រហារ​ទៅ​លើ​ទីស្នាក់ការ​Charlie Hebdoក្រុមប្រដាប់​អាវុធ​បាន​បើកឡាន​គេចខ្លួន ចូល​ក្នុង​ទីក្រុង ដ៏​អ៊ូអរ ប៉ារីស។ តាម​វីដេអូ ដែល​សាក្សី​បាន​លួច​ថត នៅ​ក្បែរ​កន្លែង​កើតហេតុ និង​ត្រូវ​បាន​បញ្ចេញ​ដោយ​ទូរទស្សន៍​បារាំង ក្រុមប្រដាប់​អាវុធ​បានស្រែក​ជា​ភាសា​អ៊ីស្លាម ថា ពួកគេ​បាន​សម្លាប់ Charlie Hebdo និង​បាន​សងសឹក​ឲ្យ​ព្យាការី ម៉ូហាម៉េដ។

Charlie Hebdo​ជា​ទស្សនាវដ្តី​រូបត្លុក​បារាំង ដែលធ្លាប់​ទទួល​រងការគំរាមកំហែង កន្លងមក។ កាលពី​ឆ្នាំ ២០១១ ស្នាក់ការ​របស់​ទស្សនាវដ្តីន នៅក្នុង​សង្កាត់ទី ២០ ក្នុងទីក្រុង​ប៉ារីស ​ត្រូវ​បាន​ដុត​បំផ្លាញ ប៉ុន្តែ មិន​បាន​បង្ក​ឲ្យ​មាន​ជនរងគ្រោះ ស្លាប់​មនុស្ស ដូច​លើក​នេះ​ទេ៕

ប្រតិកម្មអន្តរជាតិ​​ថ្កោលទោស​ទៅលើ​ការបាញ់​សម្លាប់​អ្នកកាសែត​បារាំង
-នាយករដ្ឋមន្រ្តី​អង់គ្លេស លោក​ដាវីដ កាមឺរ៉ូន​បាន​ចេញមុខ​មុនគេ​ថ្កោលទោស​ទៅលើ​សកម្មភាព​បាញ់​សម្លាប់​អ្នកកាសែត​របស់​ទស្សនាវដ្តី​Charlie Hebdo។ សម្រាប់​លោក ហេតុការណ៍​កើតទៅលើ​ ទស្សនាវដ្តី​Charlie Hebdo ធ្វើ​ឲ្យ​គេ​រន្ធត់ចិត្ត​ខ្លាំងណាស់។ អង់គ្លេស ជួយ​រំលែកទុក្ខ​ប្រជាជន​បារាំង និង​ចូលរួម​ប្រយុទ្ធ​នឹង​ក្រុមភេរវនិយម និង​ការពារ​សិទ្ធិសេរីភាព​សារព័ត៌មាន។

-លោកស្រី​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់​វិញ បាន​និយាយ​ថា អំពើ​ដែល​មិនអត់ឱន​នៅ​ប៉ារីស មិនត្រឹម​តែ​អំពើ​ភេរវកម្ម​គំរាមកំហែង​ជីវិត​មនុស្ស និង​សន្តិសុខ​តែ​ប៉ុណ្ណោះទេ ប៉ុន្តែ វាជា​ភេរវកម្ម​ប្រឆាំង​នឹង​សិទ្ធិសេរីភាព​បញ្ចេញមតិ សេរីភាព​អ្នកសារព័ត៌មាន និង​ប្រឆាំង​នឹង​វប្បធម៌​សេរី ប្រជាធិបតេយ្យ។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ