អានតួអត្ថបទ
បទសម្ភាស

លោក​ទិន ពន្លក៖ សន្និសីទ​អាកាសធាតុ​ក្នុង​ប្រទេស​បារាំង​ជា​ឱកាស​ចុងក្រោយ​សម្រាប់​ពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ ទី១ ធ្នូ​នេះ គឺ​លោក​ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួង​បរិស្ថាន។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ា លោក​ទិន ពន្លក​ដែល​កំពុង​ចូលរួម​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ​រៀបចំ​ក្នុង​ប្រទេស​បារាំង​បាន​ប្រាប់​ឲ្យ​ដឹង​ពី​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចូលរួម​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ យោង​តាម​លោក​ទិន ពន្លក កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ដែល​កំពុង​រងគ្រោះ​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ភពផែនដី និង​សង្ឃឹម​ថា សន្និសីទ​អន្តរជាតិ​ពេល​នេះ ជា​ឱកាស​ចុង​ក្រោយ​ដែល​ប្រទេស​ទំាង​អស់​ក្នុង​លោក​ត្រូវ​រក​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ក្នុង​ការ​ទប់​ស្កាត់​សីតុណ្ហភាព​មិន​ឲ្យ​លើស​ពី ២អង្សា​ចាប់​ពី​ពេល​នេះ​ទៅ​ដំណាច់​សតវត្ស​ទី២១។

លោក​ ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន​កម្ពុជា នៅ​ក្នុង​បន្ទប់ផ្សាយ​របស់ RFI នៅ​សន្និសីទ​អាកាសធាតុ​ក្រុង​ប៉ារីស ថ្ងៃ​អង្គារ ១ធ្នូ ២០១៥
លោក​ ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន​កម្ពុជា នៅ​ក្នុង​បន្ទប់ផ្សាយ​របស់ RFI នៅ​សន្និសីទ​អាកាសធាតុ​ក្រុង​ប៉ារីស ថ្ងៃ​អង្គារ ១ធ្នូ ២០១៥ RFI/Kuntheara
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ