ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT
អឺរ៉ុប

ប្រធានាធិបតី​បារាំង​ទៅ​កាហ្សាក់ស្ថាន​ដើម្បី​ពង្រឹង​ការ​ផ្តោះប្តូរ​សេដ្ឋកិច្ច

media  
ពិធី​ទទួល​ស្វាគមន៍​លោក​ប្រធានាធិបតី​បារាំង នៅ​កាហ្សាក់ស្ថាន ថ្ងៃទី ៥ ធ្នូ ២០៤ AFP/Alain Jocard

នេះ​ជា​លើក​ទី​បី​ហើយ ដែល​ប្រធានាធិបតី​បារាំង​​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ ​កាហ្សាក់ស្ថាន គិតចាប់​តាំងពីប្រទេស​នេះ​​បាន​ទទួល​ ឯករាជ្យ​នៅ​ឆ្នាំ​១៩៩១​មក។ បន្ទាប់​ពី​លោក​ ហ្វ្រង់ស័រ មីតេរ៉ង់(១៩៩៣) និង​លោក នីកូឡា សាកូហ្ស៊ី (២០០៩) ថ្ងៃ​នេះ លោក ហ្វ្រង់ស័រ​ ហូរឡង់ បាន​អញ្ជើញ​ទៅ​ដល់​ក្រុង អាស្តាណាតាំង​ពី​ព្រលឹម។ កម្មវត្ថុ​នៃ​​​ទស្សនកិច្ច​រយៈ​ពេល ៤៨ ម៉ោង ផ្តោត​ជា​សំខាន់​ទៅ​លើការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​​ថ្នាក់​ឧត្តមសិក្សា នយោបាយការបរទេស និង​ពិសេស ​ការ​ពង្រឹងទំនាក់ទំនង​ជា​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​នឹង​មហាអំណាច​​ដ៏​ខ្លាំង​ក្លា​ប្រចាំ​តំបន់​អាស៊ីកណ្តាល។​

ធនធាន​ធម្មជាតិ​ក្រោម​ដី​ ជា​តំណាង​ភាព​មាន​បាន​របស់​កាហ្សាក់ស្ថាន !  ជាប់​លេខ​មួយ​ នៅ​លើ​ពិភពលោក ខាង​​ផលិត​រ៉ែ​អ៊ុយរ៉ានីញ៉ូម​​​ កាហ្សាក់ស្ថាន​ក៏​មាន​ប្រភព​ប្រេង​​ក្រោមដី រ៉ែ​ម៉ង់ហ្កាណែស រ៉ែ​ដែក ក្រូម និង​រ៉ែធ្យូង​ថ្ម​យ៉ាងស្តុកស្តម្ភ។ ប្រាក់ចំណូល​បាន​​មក​ពី​ផលិតផលរ៉ែ​ទាំង​នេះ តំណាង​ឱ្យ​ពាក់​កណ្តាល​នៃ​ប្រភព​ចំណូល​ហិរញ្ញវត្ថុ​រដ្ឋ​​។

 
មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ចន្លោះ​រុស្ស៊ី​និង​ចិន កាហ្សាក់ស្ថានជា​ប្រទេស​គួរ​ឱ្យ​ទាក់ទាញ។ ក្នុង​វិស័យ​ដោះដូរ​សេដ្ឋកិច្ច បារាំង​ជា​ប្រទេស​ទី​៥​ ក្នុង​ខណៈ​ដែល​អ៊ីតាលី​ស្ថិត​នៅ​លំដាប់​ទីមួយ។ បារាំង​បាន​ធ្វើ​​វិនិយោគ​​ច្រើន​​នៅ​កាហ្សាក់ស្ថាន​ ​ក្នុង​ផ្នែក​ថាមពល​ និង​ប្រេង។ ក្រុមហ៊ុន​តូតាល់​បារាំង​ជា​ដៃគូ​របស់​ក្រុមហ៊ុន​​ឧស្ម័ន​កាហ្សាក់ស្ថាន ឯ​ក្រុមហ៊ុន​អាវេរ៉ា ជា​ដៃគូ​ផ្នែក​​រុករក​រ៉ែ​អ៊ុយរ៉ានីញ៉ូម។ ហើយ​កាហ្សាក់ស្ថាន​ជា​ប្រទេស​អ្នក​ផ្គត់ផ្គង់​​រ៉ែអ៊ុយរ៉ានីញ៉ូម​របស់​បារាំង។

ជា​ថ្នូរ​មក​វិញ បារាំង​​លក់​ទៅ​ឱ្យ​កាហ្សាក់ស្ថាន​នូវ​ឧទ្ធម្ភាចក្រ យន្តហោះ និង​អាវុធ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេឃើញ​មាន​​​ប្រធាន​ក្រុមហ៊ុន​បារាំង​ធំៗ​ជា​ច្រើន​រូប មាន​ជាអាទិ៍​ក្រុមហ៊ុន​អគ្គិសនី ឧស្ម័ន អ៊ែរប៊ូស រថយន្ត​​ Peugeot … បាន​អម​​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​នាពេល​នេះ​។

ព្រោះថា​កាហ្សាក់ស្ថាន​ ដែល​កំពុង​អភិវឌ្ឍន៍​យ៉ាងលឿន មាន​តម្រូវ​ការ​​ខ្លាំង​បំផុត។ ចំនួន​ពលរដ្ឋ​កើន​ឡើង​បួន​ដង​ក្នុង​រយៈពេល​តែ​១០​ឆ្នាំ ដែល​ទាមទារ​និង​ត្រូវ​ការ​​ បង្កើន​មធ្យោបាយ​​ដឹកជញ្ជូន​​​​ ផ្នែក​ថាមពល​កម្តៅ​ផ្ទះ ឬ​ផាសុក​ផ្សេងៗ ហើយ​បារាំង​មាន​រូបភាព​ល្អ​នៅ​កាហ្សាក់ស្ថាន​។

ប៉ុន្តែ​កាហ្សាក់ស្ថាន ត្រូវ​បាន​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​ចង្អុល​មុខ​ខ្លាំងក្នុង​ផ្នែក​គោរព​សិទ្ធិមនុស្ស និង​​ស្ថិត​ក្នុង​លំដាប់​ទី​១៦១ ក្នុង​ចំណោម​១៨០ ផ្នែក​សេរីភាព​​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​២០១៤។ វិមាន​ប្រធានាធិបតី​បារាំង​បាន​អះអាង​ថា​នឹង​គ្មាន​ការ​ចុះ​ហត្ថលេខា​អ្វី​ធំដុំ​នា​​ឱកាស​ទស្សនកិច្ច​នេះ​មែន ប៉ុន្តែ​បារាំង​នឹង​លើក​ឡើង​អំពី​បញ្ហា​សិទ្ធិមនុស្ស​មក​និយាយ​ជាមួយ​កាហ្សាក់ស្ថាន។ ​

ជា​ចុងក្រោយ​ លើ​វិស័យ​ការទូត​ នយោបាយ​ការបរទេស​​របស់​ម៉ូស្គូ នឹង​ត្រូវ​​ក្លាយ​ជា​ប្រធានបទ​​​ដ៏​សំខាន់​មួយ​នៃ​ជំនួប​ពិភាក្សា​ទ្វេភាគី។ ព្រោះ​កាហ្សាក់ស្ថាន បាន​​តាម​ដាន មើល​ សកម្មភាព​រុស្ស៊ី​ក្រសោប​យក​គ្រីមេ​ និង​ការធ្វើ​ព្យុះ​ភ្លៀង​ក្នុង​​វិបត្តិអ៊ុយក្រែន ប្រកប​ដោយ​ក្តី​ព្រួយ​បារម្ភ​បំផុត។ បន្ទាប់​ពី​អ៊ុយក្រែន ​កាហ្សាក់ស្ថាន​ជា​ប្រទេស​​​ដែល​មាន​ពលរដ្ឋ​រុស្ស៊ី​រស់​​នៅ​ច្រើន​ជាង​គេ​នៅ​​លើ​ពិភពលោក។ ក្នុង​ចំណោម​ពលរដ្ឋ​កាហ្សាក់ស្ថាន ១៧​លាន​នាក់ ៤​លាន​នាក់​មានដើម​កំណើត​ជា​រុស្ស៊ី៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ