អានតួអត្ថបទ
បារំាង

លោក​ហ្រ្វង់ស័រ ហូឡង់៖​បារំាង​ត្រូវ​តែ​ត្រៀមខ្លួន​ដើម្បី​ប្រឈម​ទប់​នឹង​ទង្វើ​ភេរវនិយម​ផ្សេង​ទៀត

នៅ​ក្នុង​ប្រទេស​បារំាង ឯកអគ្គរដ្ឋទូត​បារំាង​ទំាង​អស់​ប្រចំា​នៅ​បរទេស​បាន​ចូលរួម​នៅ​ក្នុង​ប្រជុំ​មួយ​រៀបចំ​នៅ​វិមាន​ប្រធានាធិបតី Elysée ក្នុង​ទីក្រុង​ប៉ារីស។ មាន​សំណុំរឿងជាតិ និង​អន្តរជាតិ​ជា​ច្រើន​ដែល​លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​បាន​ថ្លែង​នា​ឱកាស​នោះ រួម​មាន លំហូរ​ជនភៀសខ្លួន​នៅ​ក្នុង​ទ្វីបអឺរ៉ុប ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ការ​ឡើង​កំដៅ​នៅ​ក្នុង​បរិយកាស និង​ភេរវនិយម។ នៅ​ក្នុង​រឿង​ភេរវនិយម លោក​ហូឡង់​បាន​សង្កត់​ធ្ងន់​លើ​ទង្វើ​វាយប្រហារ​នៅ​ក្នុង​រថភ្លើង Thalys ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​អំាស្ទែរដាម​ប្រទេស​ហូឡង់​មក​កាន់​ទីក្រុង​ប៉ារីស។ លោក​ហូឡង់​យល់​ថា បារំាង​ត្រូវ​តែ​ត្រៀម​ខ្លួន​ដើម្បី​ប្រឈម​ទប់​នឹង​ទង្វើ​វាយប្រហារ​ភេរវនិយម​ផ្សេង​ទៀត។

លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​ថ្លែង​នៅ​ចំពោះ​មុខ​វត្តមាន​ឯកអគ្គរដ្ឋទូតបារំាង​ប្រចំា​បរទេស ថ្ងៃទី២៥ សីហា ២០១៥
លោក​ប្រធានាធិបតី​បារំាង​ហ្រ្វង់ស័រ ហូឡង់​ថ្លែង​នៅ​ចំពោះ​មុខ​វត្តមាន​ឯកអគ្គរដ្ឋទូតបារំាង​ប្រចំា​បរទេស ថ្ងៃទី២៥ សីហា ២០១៥ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

« ប្រទេស​បារំាង​របស់​យើង​បាន​ទទួល​រង​ការ​វាយប្រហារ​កាល​ពី​ខែ​មករា​កន្លង​ទៅ។ តែ​បារំាង​បាន​ចាត់​វិធានការ​ឆ្លើយ​បក​វិញ​ភ្លាមៗ​យ៉ាង​ទាន់ហន់​ជាមួយ​នឹង​ភាព​ក្លាហាន។ ប្រតិកម្ម​របស់​បារំាង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ឯកភាព​ជា​ធ្លុង​មួយ និង​ដោយ​មាន​ការ​ជួយ​គំាទ្រ​ជា​លក្ខណៈ​អន្តរជាតិ​ដ៏​វិសេសវិសាល​មួយ​ដែល​មិន​ធ្លាប់​មាន។ នេះ​ក៏​ដោយ​សារ​ថា ប្រទេស​បារំាង​បាន​តំណាង​ឲ្យ​ពិភពលោក​ទំាង​មូល​នូវ​សេរីភាព។

ជានិច្ចកាល បារំាង​ជា​ប្រទេស​ដែល​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​ភេរវនិយម។ ទង្វើ​វាយប្រហារ​នៅ​ក្នុង​រថភ្លើង Thalys ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​អាំស្ទែរដាម​ប្រទេស​ហូឡង់​មក​កាន់​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ គឺ​ជា​ភស្តុតាង​មួយ​មិន​អាច​ប្រកែក​បាន។ ទង្វើ​វាយប្រហារ​នៅ​លើ​រថភ្លើង Thalys អាច​នឹង​បង្ក​ឲ្យ​មាន​សោកនាដកម្ម​ធ្ងន់ធ្ងរ​មួយ ប្រសិន​បើ​គ្មាន​អន្តរាគមន៍​ទាន់​ពេល និង​ប្រកប​ដោយ​ក្តីក្លាហាន​ពី​អ្នក​ដំណើរ​ជា​ច្រើន​នាក់ ពិសេស​ជនជាតិ​អាមេរិកំាង​ដែល​ខ្ញុំ​បាន​បំពាក់​មេដាយ​កិតិ្តយស​ឲ្យ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។
 
ច្បាស់ណាស់ ទង្វើ​វាយប្រហារ​ចុង​ក្រោយ​នេះ​ជា​ភស្តុតាង​ថ្មី​មួយ​ដែល​យើង​ត្រូវ​តែ​ត្រៀម​ខ្លួន​ដើម្បី​ប្រឈម​ទប់​នឹង​ការ​វាយប្រហារ​ថ្មីៗ​ទៀត​ដើម្បី​ការពារ​ខ្លួន »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ