អានតួអត្ថបទ
បារាំង-កម្ពុជា

មេធាវី​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ធ្វើ​បទបង្ហាញ​ដល់​ប្រជាជន​ខ្មែរ​នៅ​បារាំង

សំណុំរឿងប្តឹងក្រុមអ្នកកាន់អំណាចនៅ​កម្ពុជា​​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិICCត្រូវ​បាន​លើក​យក​ទៅ​បង្ហាញ​ក្នុង​ប្រទេស​បារាំង។ បន្ទាប់ពី​បញ្ចប់​ដំណើរ​ផ្សព្វផ្សាយ​មួយ​ជុំ​នៅ​សហរដ្ឋអាមេរិក មេធាវី រីឆាដ រ៉ូជើ មេធាវី​តំណាង​ឲ្យ​ជនរងគ្រោះ​ដោយ​ការរំលោភ​យក​ដីធ្លី និង​ជាអ្នកជាដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិបាន​ធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ប៉ារីស និងធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ដំណើរការ​ដាក់ពាក្យ​បណ្តឹង​របស់លោក​ជូន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ប៉ារីស។ មនុស្ស​ជាង ២០០​នាក់ ដែល​ខ្លះ​ធ្វើដំណើរ​តាំងពី​ខេត្ត​ឆ្ងាយៗ​បាន​ចូល​ទៅស្តាប់​បទបង្ហាញ​របស់​មេធាវី​ជាតិអង់គ្លេស រីឆាដ រ៉ូជើ កាលពី​ល្ងាច​ថ្ងៃ​អាទិត្យទី ១៥ កុម្ភៈ។

នៅទីក្រុង​ប៉ារីស ថ្ងៃ​ទី ១៥​កុម្ភៈ មេធាវី​រីឆាដ រ៉ូជើ​(ខាងស្តាំបំផុត)ធ្វើ​បទបង្ហាញ​ពី​ពាក្យ​បណ្តឹង​របស់លោកប្រឆាំង​នឹង​អ្នកកាន់អំណាច​នៅ​កម្ពុជា​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ
នៅទីក្រុង​ប៉ារីស ថ្ងៃ​ទី ១៥​កុម្ភៈ មេធាវី​រីឆាដ រ៉ូជើ​(ខាងស្តាំបំផុត)ធ្វើ​បទបង្ហាញ​ពី​ពាក្យ​បណ្តឹង​របស់លោកប្រឆាំង​នឹង​អ្នកកាន់អំណាច​នៅ​កម្ពុជា​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ©chheang bopha
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សាលប្រជុំ​ដ៏​ធំមួយ​របស់​មជ្ឈមណ្ឌល​Robespierre ដែល​មាន​ទីតាំង​ស្ថិតនៅ​ជាយក្រុង​ប៉ារីស ប្រជាជន​ខ្មែរ​ប្រុស​ស្រី កកកុញ អង្គុយ និង​ឈររង់ចាំ​​ស្តាប់លោក​មេធាវី រីឆាដ រ៉ូជើ​ដែល​ធ្វើដំណើរ​តាំង​ពី​ប្រទេស​អង់គ្លេស ដើម្បី​ធ្វើ​បទបង្ហាញ​ពីដំណើរ​សំណុំរឿង​ប្តឹង​ក្រុម​អ្នកកាន់​អំណាច​​ខ្មែរ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ICC។

 
បទបង្ហាញ​ដែល​បន្ត​សំណួរ សួរឆ្លើយ​មានរយៈពេល៣ម៉ោង ដោយ​ជាញឹកញយ​លោករីឆាដ រ៉ូជើ​បាន​ទទួលការទះដៃ​អបអរ និង​សរសើរ​ពីសំណាក់​ប្រជាជន​ខ្មែរ​ដែល​ជាអ្នកស្តាប់។ តាម​លោក​មេធាវី​រីឆាដ រ៉ូជើ ការយល់​ដឹង​ពីដំណើរ​ការ​ដាក់ពាក្យ​ប្តឹង​ផ្តល់​ទៅ​តុលាការ​ព្រហ្មទណ្ឌ​ជា​រឿង​សំខាន់មួយ ប៉ុន្តែ​លោក​រំពឹង​ថា ប្រជាជន​ខ្មែរ​ជាច្រើន​ទៀត​នឹង​ចូលរួម​ជាមួយ​លោក​ដើម្បី​ចុះ​ហត្ថលេខា​លើ​ញត្តិ​ដែល​ក្រុម​របស់លោក​នឹង​ប្រើ​ជា​ទម្ងន់ សម្រាប់​បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពិនិត្យ​មើលថា ត្រូវ​ធ្វើ​ការស៊ើបអង្កេត​បឋម​ដែរឬទេ។

ជំនួប​រវាង​សហគមន៍​ខ្មែរ​នៅ​ប៉ារីស ជាមួយ​មេធាវី​រីឆាដ រ៉ូជើ កាលពី​ថ្ងៃ​អាទិត្យ កើតចេញ​ពី​គំនិត​ផ្តួចផ្តើម​របស់​ក្រុមប្រជាជន​ខ្មែរ​ដែល​និយាយ​ថា ពួកគេ​ខ្វល់ខ្វាយ​ និង​ឈឺឆ្អាល​នឹង​ការឈឺចាប់របស់​ជនរងគ្រោះ​ដោយ​ការរំលោភ​សិទ្ធិមនុស្ស និងការរំលោភដីធ្លី នៅ​កម្ពុជា។ កាលពីថ្ងៃ​អាទិត្យ គេ​ប្រមូល​បាន​ហត្ថលេខា​របស់​មនុស្ស​ជាង​២០០នាក់ ដែល​គាំទ្រ​ពាក្យ​បណ្តឹង​ និង​អំពាវនាវ​ឲ្យ​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពិនិត្យ និង​ផ្តើម​ការស៊ើប​អង្កេត​ទៅលើ​បទចោទ​ឧក្រិដ្ឋកម្ម​ឲ្យ​បាន​ឆាប់​រហ័ស។

នៅប្រទេស​បារំាង ក្នុងរយៈពេល​មិនដល់​ពីរសប្តាហ៍​ផង គេ​ប្រមូល​បានញត្តិ​គាំទ្រ​ពី​ប្រជាជន​​​៥០០​នាក់។ សម្រាប់​លោក​រីឆាដ រ៉ូជើ ដើម្បី​ជំរុញ​សំណុំរឿង​​ឲ្យ​ទៅមុខ ប្រជាជន​ខ្មែរ នៅក្នុង​និង​ក្រៅប្រទេស​អាច​ចុះ​ហត្ថលេខា​លើ​ញត្តិ​ដែល​គេ​អាច​ធ្វើតាមការរយៈ​ការផ្ញើសំបុត្រ ឬការចុះឈ្មោះ​តាម​អ៊ិនធ័រនេត។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ