អានតួអត្ថបទ
រុស្ស៊ី-អ៊ីរ៉ង់

ម៉ូស្គូ​ឲ្យភ្លើង​ខៀវ​ដល់​ការលក់ ប្រព័ន្ធ​មីស៊ីល​រុស្ស៊ី​ធុន S-300 ទៅ អ៊ីរ៉ង់

ការអនុញ្ញាត​នេះ មានចែងក្នុង​ក្រឹត្យ​ចេញ ដោយ​លោក​ប្រធានាធិបតី​ពូទីន ដែល​ថា រុស្ស៊ី​មិនមើល​ឃើញ​ន័យ​អ្វី​ណា​ទៀតឡើយ បន្ត​អនុវត្ត​បម្រាម​ដែល​ហាម​មិន​ឲ្យ លក់ ទៅ​អ៊ីរ៉ង់ នូវ​ប្រព័ន្ធ​ការពារ​ដែន​អាកាសធុន S-300 ដ្បិតថ្ងៃ ២មេសា​កន្លងទៅ នៅក្រុង Lausanne ប្រទេសស្វ៊ីស ជា​តុល្យការ​នៃ​កិច្ចចរចា ជាមួយ​អ៊ីរ៉ង់​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​ប្រទេសនេះ “ក្រុម៦ ប្រទេស​មហាអំណាច” ដែលក្នុង​នោះមាន​រុស្ស៊ី​ផង បាន​សង្កេត​ឃើញ មាន​ការចម្រើន ទៅមុខ យ៉ាង​បង្គួរ​ក្នុង​បញ្ហា​នេះ។ សំខាន់​បំផុត តាម​មតិ​រុស្ស៊ី ប្រព័ន្ធ​មីស៊ីល S-300 គឺ​ទុក​សម្រាប់ តែ​ការពារ​ប៉ុណ្ណោះ ដោយ​ឥត​បង្កើត​ជា​គ្រោះថ្នាក់​ដល់​ប្រទេស​ណាមួយ​ឡើយ បូក​ទាំង អ៊ីស្រាអែល ផង។ មិនតែប៉ុណ្ណោះ ទណ្ឌកម្ម​ដែល​ដាក់​ទល់​នឹង​អ៊ីរ៉ង់ កាលពី​ឆ្នាំ ២០១០ មិន​ឲ្យ​នាំ​អាវុធ សព្វបែបយ៉ាង​ទៅកាន់​ប្រទេសនេះ តាមពិត គឺ​បាន​ត្រូវ​រុស្ស៊ី ចូលខ្លួន​ទៅបំពេញ​តាម ដោយ ស្ម័គ្រចិត្ត​ទេតើ។ បើអ៊ីរ៉ង់​រីក​ថ្លើមពេញចិត្ត​នឹង​ការសម្រេច​ចិត្ត​នេះ របស់​រុស្ស៊ី នោះ អ៊ីស្រាអែល និង សម្ព័ន្ធមិត្ត​ដ៏​ស្និទ្ធ​របស់​ប្រទេស​នេះ គឺ ស.រ.អា. បែរ​ជា រិះគន់​ទៅវិញ។ 

ខែល​មីស៊ីល​របស់​រុស្ស៊ី ប្រភេទ S300 បង្ហាញ​ក្នុង​ប្រទេស​រុស្ស៊ី កាលពី​ឆ្នាំ ២០០៩
ខែល​មីស៊ីល​របស់​រុស្ស៊ី ប្រភេទ S300 បង្ហាញ​ក្នុង​ប្រទេស​រុស្ស៊ី កាលពី​ឆ្នាំ ២០០៩ REUTERS/Alexander Natruskin
ផ្សាយពាណិជ្ជកម្ម

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ