អានតួអត្ថបទ
ស្វ៊ីស

អង្គការ​សុខភាពពិភពលោក៖ តេស្ត​សាកល្បង​វ៉ាក់សំាង​ប្រឆាំង​មេរោគ​អេបូឡា​នឹង​ធ្វើ​នៅ ចុង​ខែ​មករា

ការធ្វើតេស្ត​សាកល្បង​វ៉ាក់សំាង​ចំនួន​ពីរ ដើម្បី​ប្រឆាំង​នឹង​មេរោគ​អេបូឡា អាច​នឹង​ចាប់ផ្តើម នា​ចុង​ខែ​មករា នៅ​ក្នុង​បណ្តា​ប្រទេស​អាហ្វ្រិក ដែល​មាន​ឆ្លង​រាតត្បាត​មេរោគ​អេបូឡា។ នេះ​បើតាម​ការប្រកាស​ឲ្យ​ដឹង​កាលពីថ្ងៃ​សុក្រ របស់​នាយិការរង​របស់​អង្គការ​សុខភាព​ពិភពលោក។ 

អ្នកជម្ងឺ​ឆ្លង​មេរោគ​អេបូឡា នៅ​ប្រទេស​សៀរ៉ាឡេអូន
អ្នកជម្ងឺ​ឆ្លង​មេរោគ​អេបូឡា នៅ​ប្រទេស​សៀរ៉ាឡេអូន ©REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

អ្នកទទួល​ខុសត្រូវ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​អះអាង​ប្រាប់​អ្នកកាសែតថា វ៉ាក់សាំង​​ចំនួន​ពីរ នឹង​ត្រូវ​គេ​ប្រើ​សាកល្បង ​ចាក់​ ទៅ​លើ​ក្រុម​មនុស្ស​ដែល​គ្មាន​ជម្ងឺ នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ឆ្លង​រាតត្បាត​មេរោគ​អេបូឡា។ សេចក្តី​សម្រេចចិត្ត​នេះ​ធ្វើឡើង នៅ​ក្នុង​កិច្ចប្រជុំ​តាមអ៊ីនធ័រនែត​មួយ​របស់​អ្នកជំនាញ សុខភាព និង​អង្គការ​សុខភាព​ពិភពលោក។

 
វ៉ាក់សាំង​ទាំងពីរ​ដែល​ផលិត ដោយ​មន្ទីរពិសោធន៍​អាមេរិកាំង កាណាដា និង​អង់គ្លេស ធ្លាប់​ត្រូវ​បាន​គេ​តេស្ត សាកល្បង​ដោយ​ជោគជ័យ រួចមកហើយ នៅមន្ទីរពិសោធន៍ និង​នៅក្នុង​ចំណោម​មនុស្ស​ស្ម័គ្រចិត្ត ក្នុង​បណ្តា​ប្រទេស​ផ្សេងៗ​កន្លងមក។ ពោល គឺ​លទ្ធផល​អាច​ទទួល​យកបាន និង​គ្មាន​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​អ្នក​ដែល​បាន​ទទួល​សាកល្បង ចាក់​វ៉ាក់សាំង។

តាម​នាយិការរង​របស់​អង្គការ​សុខភាព​ពិភពលោក តេស្តសាកល្បង​នឹង​ចាប់ផ្តើម​ដំបូង​នៅ​ចុងខែ​មករា ក្នុង​ប្រទេស​លីបេរីយ៉ា ដែល​មាន​ករណី​ឆ្លងមេរោគ​អេបូឡា​ខ្លាំង​ជាងគេ។ បន្ទាប់​មក ប្រតិបត្តិការ​តេស្ត​សាកល្បង​វ៉ាក់សំាង​នឹង​បន្ត​ធ្វើ នៅ​ខែ​កុម្ភៈ ក្នុង​ប្រទេស​ហ្គីណេ និង​សៀរ៉ាឡេអូន។ ក្រុមមនុស្ស​៤៥០០​នាក់ នឹង​ត្រូវ​ទទួល​ការចាក់វ៉ាក់សាំង​សាកល្បង ក្នុងដំណាក់កាល​ទីមួយ។ បន្ទាប់ពី​រង់ចាំ​លទ្ធផល​វ៉ាក់សាំង ពី​២ ទៅ​៤​សប្តាហ៍ គេ​នឹង​អាច​ចាប់ផ្តើម​ដំណាក់កាល​សាកល្បង ទី​២ ទៅលើ​មនុស្ស​៤៥០០​នាក់​ផ្សេងទៀត។

តាម​អង្គការ​សុខភាព​ពិភពលោក តាមរយៈ​តេស្ត​សាកល្បង ក្រុមម្ចាស់​ផលិត​វ៉ាក់សាំង​ចង់​ស្វែង​ដឹង​ពី​កម្រិត​ចំនួន​វ៉ាក់សាំង ដែល​គេ​ចាក់ទៅ ហើយ មាន​ប្រសិទ្ធិភាព។ ម្យ៉ាងទៀត បើសិន​ជា​គេធ្វើតេស្ត​សាកល្បង​លើកទីបី​បានទទួល​ ជោគជ័យ នោះ​អង្គការ​សុខភាព​ពិភពលោក នឹង​អាច​សម្រេច អនុម័ត ឲ្យ​គេ​ប្រើ​វ៉ាក់សំាង ដើម្បី​ចាក់​ការពារ ជាទូទៅ កុំ​ឲ្យ​ឆ្លង​មេរោគ​អេបូឡា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ