អានតួអត្ថបទ
ចិន

​យន្តហោះ​​យោធា​​​​​ចិន​​​ឆ្លងកាត់​​ច្រកឆ្នេរ​​ជប៉ុន​ ដើម្បី​​​ធ្វើ​​​សមយុទ្ធ​​ នៅ​​ភាគ​ខាងលិច​សមុទ្រ​​​ប៉ាស៊ីហ្វិក​

ថ្ងៃអាទិត្យ​២៥សីហា​នេះ​ កងទ័ព​អាកាស​ចិន​បានប្រកាស​ថា យន្តហោះ​ទំលាក់គ្រាប់បែក​ជាង​៤០គ្រឿង និង​យន្តហោះ​ផ្សេងទៀត​របស់​ចិន បាន​ធ្វើដំណើរ​ឆ្លងកាត់​ច្រកឆ្នេរ​នៃ​ប្រជុំ​កោះជប៉ុន រីយូគ្យូ ​Ryukyu ដើម្បី​ធ្វើសមយុទ្ធ​ នៅ​ភាគខាងលិចមហាសមុទ្រ​​ប៉ាស៊ីហ្វិក។ ​ 

យន្តហោះ​ប្រដេញ​ចិន ប្រភេទ ​J-10 ហោះ​ក្នុងដែនអាកាស​ កាលពី​ឆ្នាំ២០១០
យន្តហោះ​ប្រដេញ​ចិន ប្រភេទ ​J-10 ហោះ​ក្នុងដែនអាកាស​ កាលពី​ឆ្នាំ២០១០ CHINA OUT AFP PHOTO
ផ្សាយពាណិជ្ជកម្ម

កងទ័ព​អាកាស​ចិន​​បាន​ផ្តល់​ដំណឹង ​ថ្ងៃអាទិត្យ​នេះថា​​ យន្តហោះ​ទំលាក់គ្រាប់បែក​និង​យន្តហោះ​ជាច្រើនគ្រឿង​ផ្សេងទៀត​របស់​ចិន​ បាន​ធ្វើសមយុទ្ធក្នុង​​​ដែនអាកាស នៅ​ភាគ​ខាងលិច​​មហា​សមុទ្រ​ប៉ាស៊ីហ្វិក បន្ទាប់​ពីបាន​​ឆ្លងកាត់​តាម​​ច្រកឆ្នេរ​កោះមីយ៉ាកូ ដែល​បែងចែក​រវាង​កោះមីយ៉ាកូ និង​កោះអូគីណាវ៉ា របស់​ជប៉ុន។

តាម​រយៈ​សមយុទ្ធ​យោធា​ផ្លូវអាកាស ​គេមើលឃើញថា ​កងទ័ព​ចិន​កំពុងបង្ហាញ​សាច់ដុំ​​ កាន់តែ​សកម្ម​ ​ទៅកាន់​ប្រទេស​ជិតខាង ដែល​ជាប់ពាក់ព័ន្ធ​នឹង​ជម្លោះដែន​​សមុទ្រ​។ ជាក់ស្តែង ​ខែកញ្ញានេះ ចិន​បាន​រៀបចំសមយុទ្ធ​យោធា​មួយដែរ នៅ​សមុទ្រ​ប៉ាស៊ីហ្វិក ដោយ​បាន​​បញ្ជូន​យន្តហោះ​ទំលាក់គ្រាប់បែក ​យន្តហោះ​ប្រដេញ​ និង​យន្តហោះ​ច្រើនគ្រឿង​ផ្សេងទៀត​ អោយ​ឆ្លងចូល​តាមច្រក​ឆ្នេរ​បាស្ហ៊ី ដែល​ស្ថិត​នៅ​ចន្លោះ​កោះតៃវ៉ាន់​ និង​​​​​​ហ្វីលីពីន។

ច្រើនឆ្នាំ​មកនេះ ​ចិន​និងជប៉ុន ឈ្លោះដណ្តើម​​ប្រជុំ​កោះ​គ្មានមនុស្ស​នៅ ដែល​ចិន​ហៅថា កោះ​ដាវយូ តែ​ជប៉ុនអោយ​ឈ្មោះថា កោះ​សិនកាគូ។ ​ប្រជុំកោះ​នេះ​ ស្ថិត​នៅ​មិនឆ្ងាយ​ពី​ប្រជុំកោះ រីយូគ្យូ ​ដែល​កងទ័ព​អាកាស​ចិន​ប្រកាសថា ជា​កន្លែង​ដែល​យន្តហោះ​យោធា​ចិន​ ធ្វើដំណើរ​កាត់តាម​នោះទេ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ