តាមរយៈគេហទំព័រមាតាធម្មជាតិមនុស្សជាច្រើនចង់អភិរក្សតំបន់ស្ទឹងអារ៉ែង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤៤
អង្គការមាតាធម្មជាតិ ដែលមានជនជាតិអេស្ប៉ាញជាប្រធាន និងដៃគូមួយចំនួនទៀតត្រូវបានគេមើលឃើញថា កំពុងធ្វើសកម្មភាពដើម្បីការពារធនធានធម្មជាតិក្នុងតំបន់ស្ទឹងអារ៉ែង ក្នុងខេត្តកោះកុង។ អារ៉ែង ដែលគេអះអាងថា ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲ្យមានការសាងសង់ ទំនប់វារីអគ្គិសនី ក្នុងរដូវប្រាំងខាងមុខនេះ។ នៅពេលដែលខ្លួនដូចជាគ្មានប្រសិទ្ធភាព ក្នុងការទាមទារឲ្យរដ្ឋាភិបាលលុបចោលគម្រោងវារីអគ្គិសនី អង្គការមាតាធម្មជាតិ កំពុងប្រើប្រាសគេហទំព័ររបស់ខ្លួន ដើម្បីបង្ហាញពីសក្តានុពលនៅស្ទឹងអារ៉ែង និងចង់ស្តង់មតិថា តើគួរសាងសង់ទនប់វារីអគ្គិសនីនៅអារ៉ែងឬត្រូវអភិរក្ស។ មនុស្សជាច្រើនបានឆ្លើយថា អភិរក្ស។