បទយកការណ៍
បណ្ណាល័យសហគមន៍តូចមួយនៅកំពង់ឆ្នាំង កំពុងខ្វះខាតសៀវភៅឲ្យសិស្សអាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤៥
បណ្ណាល័យសហគមន៍តូចមួយ ស្ថិតក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្លាយជាកន្លែងផ្តល់ចំណេះដឹងបន្ថែមដល់យុវជន និងកុមារក្នុងតំបន់នេះ បន្ទាប់ពីសាលារៀនរបស់រដ្ឋ។ ទន្ទឹមគ្នានេះ អ្នកគ្រប់គ្រងបណ្ណាល័យសហគមន៍បានអំពាវនាវសុំសៀវភៅ មិនថាចាស់ ឬថ្មីទេ ដើម្បីដាក់នៅក្នុងបណ្ណាល័យ ហើយចង់ឲ្យមានបណ្ណាល័យសហគមន៍បែបនេះ នៅក្នុងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។