បទយកការណ៍
DirexPlay រួមចំណែកដាក់បញ្ចូលធាតុផ្សេងៗនៃវប្បធម៌ខ្មែរបង្ហាញទៅកាន់ពិភពលោក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២១
DirexPlay ជាក្រុមហ៊ុនបង្កើតហ្គេមមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយមានសមាជិកក្រុម៤នាក់។ ទោះបីជាមានហ្គេមជាច្រើនត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនក្រៅប្រទេសក្តី ប៉ុន្តែដោយក្តីស្រឡាញ់ បានជំរុញឲ្យលោក ឈួម ពិសិដ្ឋ និងសមាជិកក្រុម៣នាក់ផ្សេងទៀតបង្កើតហ្គេមដោយខ្លួនឯង សម្រាប់កម្ពុជា និងបរទេស។ លោក ឈួម ពិសិដ្ឋ បានលើកឡើងថាលោកបង្កើតហ្គេមខ្មែរ ដើម្បីបង្ហាញពីវប្បធម៌ និងប្រពៃណីខ្មែរទៅអន្តរជាតិ។