បទយកការណ៍
រដ្ឋមន្ត្រីអប់រំ៖ ការអានរបស់យុវជនកម្ពុជា មិនដូចអ្វីដែលក្រសួងអប់រំចង់បាននៅឡើយទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៧
នៅថ្ងៃទី១១ ខែមីនានេះ គឺជាទិវាជាតិអំណានលើកទី៣ ដែលប្រារព្ធធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អក្សរសាស្ត្រ។ សម្រាប់ឆ្នាំនេះទិវាអំណានធ្វើឡើង ក្រោមប្រធានបទ អំណានជាកំណប់វិជ្ជាមហាសាល។ ក្នុងឱកាសនោះ លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដែលជារដ្ឋមន្ត្រីទទួលបានការកត់សម្គាល់ថាជួយកែប្រែវិស័យអប់រំកម្ពុជា បានថ្លែងថា ការអានរបស់យុវជនកម្ពុជា មិនដូចអ្វីដែលក្រសួងអប់រំចង់បាននៅឡើយទេ។