បទយកការណ៍
"ពិព័រណ៍កាហ្វេ" តាំងបង្ហាញរបស់ប្រើប្រាស់ក្នុងសម័យសង្គមរាស្ត្រនិយមឲ្យយុវជនស្គាល់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៩
ពិព័រណ៍កាហ្វេ គឺជាហាងកាហ្វេមួយស្ថិតនៅខាងត្បូងវត្តស្វាយដង្គំរាជធានីភ្នំពេញ ដែលមានដាក់តាំងបង្ហាញនូវរបស់ប្រើប្រាស់ពីមុនសម័យសង្គមរាស្ត្រនិយម ក្នុងសម័យសង្គមរាស្ត្រនិយម និងសម័យក្រោយមកទៀត ដើម្បីឲ្យសាធារណជនបានទស្សនា។ ភ្ញៀវដែលបានចូលមកក្នុងហាងកាហ្វេនេះអះអាងថា ការតាំងបង្ហាញបែបនេះ ពិតជាចាំបាច់ណាស់សម្រាប់ឲ្យយុវជនសម័យថ្មីនេះ បានស្គាល់ បានដឹង។