ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
តើយន្តការ "ត្រីណាស្អុយដកត្រីនោះចេញ" ក្នុងប្រព័ន្ធយុត្តិធម៌អាចមានប្រសិទ្ធិភាពកម្រិតណា ?
«អំណឹះតទៅ ត្រីណាស្អុយត្រូវដកត្រីនោះចេញ»។ នេះជាសំដីចេញពីបបូរមាត់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ដែលថ្លែងនៅក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ប្រចាំឆ្នាំ២០២៣ ក្នុងថ្ងៃទី២៧មីនា។ តាមលោករដ្ឋមន្ត្រីផ្នែកច្បាប់រូបនេះ យន្តការនេះជាការពង្រឹងវិន័យក្នុងវិស័យយុត្តិធម៌ ដោយមិនអនុញ្ញាតឲ្យអ្នកណាដែលប្រព្រឹត្តខុសក្នុងប្រព័ន្ធយុត្តិធម៌ រួចធ្វើឲ្យប៉ះពាល់ដល់វិស័យយុត្តិធម៌ទាំងមូលឡើយ។ ការដាក់ចេញយន្តការនេះ បានទទួលការសាទរពីអ្នកឃ្លាំមើលបញ្ហាសង្គម។ តែទន្ទឹមគ្នានេះក៏ពួកគេយល់ថា នេះអាចគ្រាន់ជាភាសានយោបាយ ដ្បិតការដាក់ចេញយន្តការកន្លងមកនៅមិនទាន់ឃើញមានប្រសិទ្ធិភាព។28/03/202411:39 -
តើភាពចម្រូងចម្រាសនៃការបោកប្រាស់ផ្នែកហិរញ្ញវត្ថុនឹងប៉ះពាល់រូបភាពកម្ពុជាយ៉ាងណា?
ក្នុងរយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាកំពុងវក់វីនឹងភាពមន្ទិលនៃការឆបោកដាក់ទុនវិនិយោគបែបសហគមន៍ដោយទទួលបានការប្រាក់ខ្ពស់។ អ្នកតាមដានសង្គមនានាចាត់ទុកភាពចម្រូងចម្រាសនៃការចោទប្រកាន់ពីការឆបោកប្រាក់ដែលបង្កឡើងដោយអ្នកជំនួញ និងបុគ្គលជោគជ័យមួយចំនួននេះថាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកវិនិយោគនៅក្នុង និងក្រៅប្រទេស។ តាមអ្នកវិភាគ កម្ពុជាអាចប្រឈមនឹងវិបត្តិវិនិយោគ ប្រសិនបើរូបភាពអវិជ្ជមានមួយនេះមិនត្រូវបានលាងសម្អាតទេនោះ។27/03/202415:20 -
ជួញដូរស្វាក្តាម៖អាមេរិកឲ្យមន្ត្រីថ្នាក់ទាបរួចខ្លួន និងបន្តរក្សាទុកបទចោទលើមន្ត្រីថ្នាក់លើ?
ការសម្រេចរបស់តុលាការអាមេរិកក្នុងថ្ងៃទី២២ មីនា ឆ្នាំ ២០២៤ ឲ្យមន្ត្រីកសិកម្មកម្ពុជាម្នាក់លោកគ្រី ម៉ះផលរួចផុតពីការចោទក្នុងសំណុំរឿងជួញដូរស្វាក្តាមត្រូវបានក្រសួងកសិកម្មចាត់ទុកជារឿងយុត្តិធម៌ និងបង្ហាញពីភាពស្អាតស្អំរបស់មន្ត្រីខ្មែរ។ សម្រាប់អ្នកខ្លះដែលតាមដានសំណុំរឿងនេះក៏យល់ឃើញដូចគ្នា និងថា ការសម្រេចរបស់តុលាការអាមេរិកនេះបានធ្វើឡើងដោយគ្មានការជ្រៀតជ្រែកផ្នែកនយោបាយណាមួយទៅលើប្រព័ន្ធយុត្តិធម៌របស់អាមេរិកទេ។ តែសម្រាប់អ្នកខ្លះទៀតបានចោទឡើងថា ហេតុអ្វីនៅក្នុងសំណុំរឿងតែមួយនេះ តុលាការអាមេរិកបែរជាបានសម្រេចឲ្យរួចខ្លួនតែមន្ត្រីថ្នាក់ទាប និងទុកមន្ត្រីថ្នាក់លើឲ្យនៅជាប់បណ្តឹងដដែល។26/03/202410:39 -
10:50
-
12:57
-
អ្នកឃ្លាំមើល៖ អ្នកបួសក្នុងព្រះពុទ្ធសាសនា មិនគួរទៅជជែកវែកញែករឿងអបិយជំនឿ
អ្នកប្រើប្រាស់បណ្តាញសង្គម នាពេលថ្មីៗនេះ បានចេញមកប្រតិកម្មជាថ្មី ចំពោះការណ៍ដែលព្រះសង្ឃបានចេញមកជជែកពីជំនឿអរូបិយ មន្តអាគម ព្រាយ បិសាច។ ជាក់ស្តែង តាមរយៈវីដេអូរបស់ទំព័ររាត្រីរន្ធត់ អ្នកប្រើប្រាស់បណ្តាញសង្គម បានចាត់ទុកថាជាកម្មវិធីចង្រៃ ដែលគ្មានបានអ្វីជាប្រយោជន៍ទាល់តែសោះ។ ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម យល់ថា នេះជារូបភាពមិនល្អ និងបង្ហាញពីកម្សោយនៃវិស័យព្រះពុទ្ធសាសនា។ តាមក្រុមអ្នកឃ្លាំមើល អ្នកបួសក្នុងព្រះពុទ្ធសាសនា មិនគួរទៅជជែកវែកញែករឿងព្រាយ បិសាច នោះទេ។23/03/202411:08 -
តើសេដ្ឋកិច្ចកម្ពុជាអាចរងផលប៉ះពាល់អវិជ្ជមានពីតម្លៃមាសដែលបន្តឡើងថ្លៃខ្ពស់ដែរឬទេ?
ចាប់តាំងពីឈានចូលឆ្នាំ ២០២៤មក តម្លៃមាសនៅតែបន្តឡើងថ្លៃកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ គិតត្រឹមថ្ងៃសុក្រ ទី២២ ខែមីនានេះ តម្លៃមាសគីឡូលក់ចេញ និងទិញចូលបានឡើងដល់រង្វង់ពី ២៤៥០ដុល្លារ ទៅ ២៤៧០ដុល្លារ ក្នុងមួយដំឡឹង។ នៅក្នុងបរិបទនៃមាសឡើងថ្លៃឥតឈប់ឈរដូច្នេះ តើវាអាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាដែរ ឬយ៉ាងណា?22/03/202408:40 -
កម្ពុជាអាចទាញមេរៀនអ្វីខ្លះពីវៀតណាមសម្រាប់យុទ្ធនាការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច?
ប្រធានាធិបតីវៀតណាមលោក វ៉ វ៉ាន់ ធឿងបានសម្រេចលាលែងចេញពីតំណែងនៅថ្ងៃពុធ ទី២០ ខែមីនា។ តាមទីភ្នាក់ងារផ្លូវការវៀតណាម VNA លោក វ៉ វ៉ាន់ ធឿងបានរំលោភអំណាច អសកម្មក្នុងការដឹកនាំ និងជាប់សង្ស័យក្នុងរឿងពុករលួយ។ សម្រាប់ក្រុមអ្នកតាមដាននយោបាយនៅកម្ពុជា ការចុះពីតំណែងរបស់លោកវ៉ វ៉ាន់ ធឿងបានឆ្លុះបញ្ចាំងពីអនុភាពនៃប្រព័ន្ធច្បាប់ និងស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមចំពោះតួនាទីរបស់ខ្លួន។ នៅក្នុងន័យនេះ ក្រុមអ្នកតាមដាននយោបាយស្រុកខ្មែរចង់ឃើញកម្ពុជាទាញយកមេរៀនដូចវៀតណាមសម្រាប់យុទ្ធនាការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាចរបស់មន្រ្តីជាន់ខ្ពស់មួយចំនួន។21/03/202412:43 -
តើគួរមានដំណោះស្រាយយ៉ាងណាដើម្បីបង្ការភាពចម្រូងចម្រាសក្រោយរោងចក្របិទទ្វារ?
កម្មករនៃរោងចក្រកាត់ដេរ Y&W Garment មានទីតាំងនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានឈានទៅដល់ការធ្វើការតវ៉ាដោយបិទផ្លូវ បន្ទាប់ពីថៅកែរត់ចោលដោយមិនទទួលខុសត្រូវកាលពីដើមខែមីនា ឆ្នាំ២០២៤នេះ។ តាមរយៈហេតុការណ៍នេះ ភាគីពាក់ព័ន្ធត្រូវបានចោទសួរ ថាតើគួរមានយន្តការយ៉ាងណាដើម្បីចងកាតព្វកិច្ចនេះ នៅពេលដែលរោងចក្របិទទ្វារដោយមិនទទួលខុសត្រូវ ឬដោយប្រការណាមួយ។20/03/202410:38 -
តើភាពស្និទ្ធស្នាលរវាងបក្សកាន់អំណាចនៅកម្ពុជា និងបក្សកាន់អំណាចនៅថៃអាចធ្វើឲ្យកម្ពុជាចំណេញអ្វីខ្លះ?
លោកស្រី ផេថងថាន ដែលជាកូនស្រីរបស់លោកថាក់ ស៊ីន និងជាប្រធានគណបក្សភឿថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ មីនា។ នៅកម្ពុជា លោកស្រី ផេថងថាន មានជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជាទាំងនៅក្នុងក្របខណ្ឌគណបក្ស និងរដ្ឋាភិបាល។ ក្នុងនាមជាប្រធានគណបក្សកាន់អំណាចដូចគ្នា លោកស្រី ផេថនថាន បានជួបសន្ទនាជាមួយប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន។ ក្រៅពីទំនាក់ទំនងរវាងបក្ស និងបក្ស លោកស្រី ផេថនថាន និង លោក ហ៊ុន សែនក៏បានបង្ហាញភាពស្និទ្ធស្នាលរវាងបុគ្គល និងបុគ្គលផងដែរ។ តើទស្សនកិច្ចរបស់ប្រធានគណបក្សភឿថៃនៅកម្ពុជាពេលនេះឆ្លុះបញ្ចាំងអ្វីខ្លះពីទំនាក់ទំនងរវាងប្រទេស និងប្រទេស និយាយជារួម និងទំនាក់ទំនងរវាងបក្ស និងបក្ស និយាយដោយឡែក?19/03/202411:05 -
10:07
-
12:59
-
ហេតុអ្វីបានជាប្រទេសវៀតណាមបន្តរិះគន់លើគម្រោងព្រែកជីកហ្វូណន?
មកដល់ពេលនេះ ការរិះគន់ពីគម្រោងព្រែកជីកហ្វូណនពីសំណាក់បរទេសកំពុងបន្តកើតមាន។ ជាក់ស្តែង អ្នកជំនាញផ្នែកធនធានទឹកវៀតណាមបានលើកឡើងថា គម្រោងព្រែកជីកហ្វូណនអាចបង្កការរាំងស្ទះដល់ទឹកជំនន់ធម្មជាតិ ពិសេសធ្វើឱ្យប៉ះពាល់ដល់វិស័យកសិកម្ម។ ក្រុមអ្នកតាមដានបញ្ហាសង្គមយល់ថា ក្តីបារម្ភរបស់វៀតណាមគ្រាន់តែជាលេសប៉ុណ្ណោះ ព្រោះគម្រោងព្រែកជីកហ្វូណនអាចធ្វើឲ្យវៀតណាមបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ច។16/03/202411:57 -
កម្ពុជាអាចរងសម្ពាធអ្វីខ្លះនៅពេលប្រទេសក្បែរខាងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុប?
ប្រទេសថៃអាចនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ជាមួយសហភាពអឺរ៉ុបនៅឆ្នាំ២០២៥ ខាងមុខ ខណៈដែលវៀតណាមមាន FTA នេះជាមួយសហភាពអឺរ៉ុបតាំងពីឆ្នាំ២០២០។ បើធៀបនឹងកម្ពុជា វៀតណាម និងថៃមានការលូតលាស់ផ្នែកសេដ្ឋកិច្ចខ្លាំងជាងកម្ពុជា។ ដូច្នេះនៅពេលដែលប្រទេសជិតខាងកម្ពុជាទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប តើកម្ពុជាអាចរងសម្ពាធអ្វីខ្លះពីការប្រកួតប្រជែងផ្នែកពាណិជ្ជកម្ម?15/03/202412:23 -
តើលំនឹងសេដ្ឋកិច្ចកម្ពុជា បានឆ្លើយតបទៅនឹងការត្រៀមចាកចេញពីប្រទេសក្រីក្រហើយឬនៅ?
សេដ្ឋកិច្ចកម្ពុជានៅដំណាក់កាលក្រោយវិបត្តិកូវីដ១៩ ត្រូវបានវាយតម្លៃថាមានកំណើន។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាមាន ៥,៤% ខណៈដែលឆ្នាំ២០២៤ រដ្ឋាភិបាលព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានចំនួន ៦,៦%។ ការណ៍នេះក្រុមអ្នកតាមដានសេដ្ឋកិច្ច យល់ថា ជាសញ្ញាណវិជ្ជមានសម្រាប់កម្ពុជាក្នុងការត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសក្រីក្រ (LDC) នៅឆ្នាំ២០២៧ខាងមុខ។ ក៏ប៉ុន្តែអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថា វាមិនទាន់ជាពេលវេលាស័ក្តិសមសម្រាប់កម្ពុជាឡើយ ព្រោះកត្តាសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមានកម្រិត។14/03/202410:33
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។