មេរៀនភាសាបារាំង៖ Parlez-vous Paris?
ពួកគេមកពីនេប៉ាល់ ម៉ារ៉ុក អ៊ីរ៉ង់ អាមេរិក កាណាដា... ពួកគេគឺជាសិស្ស និស្សិត ឬជាវិចិត្រករ។ ពួកគេទើបនឹងមកដល់ប៉ារីស ហើយមិនសូវស្គាល់របៀបរបបរស់នៅប៉ារីសនេះទេ។ ដូច្នេះហើយបានជាពួកគេមានចម្ងល់ច្រើន៖ តើម្តុំណាមានសណ្ឋាគារល្អ? តើគួរទៅដើរលេងនៅកន្លែងណា? តើធ្វើម៉េចអាចជិះរថភ្លើងក្រោមដីដោយមិនវង្វេង ឬមិនត្រូវចោរលួចកាបូប? តើហេតុអ្វីបានជាអាហារថ្ងៃត្រង់ជាពេលវេលាសំខាន់សម្រាប់អ្នកក្រុងប៉ារីស? វិទ្យបារាំងអន្តរជាតិ (RFI) បានអញ្ជើញពួកគេឲ្យចេញធ្វើបទយកការណ៍ជាមួយ ដើម្បីជួបជាមួយអ្នកក្រុងប៉ារីស ដែលអាចឆ្លើយនឹងចម្ងល់របស់ពួកគេ។ ពួកគេបានជួបជាមួយអ្នកជំនាញខាងស្រាទំពាំងបាយជូរ នៅ République ជួបជាមួយអ្នកជំនាញខាងការរៀបចំក្រុងនៅលើ Tour Eiffel ជួបជាមួយអ្នករត់តុនៅហាងកាហ្វេនៅ rue Mouffetard... សូមតាមដានបទយកការណ៍ជាភាសាបារាំង និងភាសាខ្មែរ ដើម្បីអាចរៀនស្គាល់ពីប៉ារីស។ តាមរលកធាតុអាកាស RFI ខេមរភាសា នៅរៀងរាល់ថ្ងៃសៅរ៍ នៅក្នុងកម្មវិធីផ្សាយម៉ោង ១ ដល់ ២រសៀល និង ម៉ោង ៧ ដល់ម៉ោង ៨យប់ និងនៅលើវិបសៃត៍។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
-
លេងកីឡានៅប៉ារីស ប្រកបដោយសុវត្ថិភាព
រៀនភាសាបារាំងជាមួយ Daniel សិស្សវិទ្យាល័យកូនកាត់បារាំង-ចិន អាយុ១៥ឆ្នាំ។ Daniel ចូលចិត្តលេងកីឡាណាស់ ហើយចង់សាកល្បងលេងកីឡារំអិល ប៉ុន្តែម្តាយរបស់គេមិនអនុញ្ញាតិព្រោះខ្លាចមានគ្រោះថ្នាក់។ កម្មវិធីនឹងនាំ Daniel ទៅកាន់ទីកន្លែងពិសេសមួយឈ្មោះ l’Espace de glisse parisien ដែលមានលោក Nassaire ដែលជាគ្រូបង្វឹកនៅទីនោះ ចាំជួយពន្យល់អំពីរៀបលេងកីឡារំអិល ប្រកបដោយសុវត្ថិភាព។23/03/201606:45 -
ទៅស្គាល់កន្លែងលេងកីឡាក្តាររំអិលនៅប៉ារីស
រៀនភាសាបារាំងជាមួយ Danielជាសិស្សវិទ្យាល័យ កូនកាត់បារាំងចិន ហើយចូលចិត្តលេងកីឡាណាស់។ Danielចូលចិត្តលេងកីឡាបាល់បាស្កេត កីឡាបាល់ទាត់ និងកីឡាឡើងជញ្ជាំង។ ប៉ុន្តែ Daniel ចង់សាកលេងកីឡាជិះក្តាររំអិលមានកង់ និងស្បែកជើងកង់។ កម្មវិធីនិងនាំ Daniel ទៅកាន់ទីលានលេងកីឡារំអិលប្រភេទនេះ ដែលគេហៅថា Espace de glisse parisien នៅក្នុងសង្កាត់ទី១៨ ក្រុងប៉ារីស។01/03/201606:45 -
វិធីទិញសំបុត្រចូលទស្សនាសិល្បៈក្នុងតម្លៃថោក
រៀនភាសាបារាំងជាមួយ Iker និង Aïda ជាគូរសង្សារជនជាតិអេស្ប៉ាញ ដែលទើបតែផ្លាស់ទីលំនៅ មកនៅក្រុងប៉ារីស។ ទាំងពីរនាក់គេនេះចូលចិត្ត ទៅមើលការសម្តែងសិល្បៈណាស់ ដូចជាល្ខោនអូប៉េរ៉ា ល្ខោនសម័យ រឺក៏ការប្រគុំតន្ត្រីជាដើម។ គ្មានទីក្រុងឯណា មកប្រៀបជាមួយទីក្រុងប៉ារីសបានទេ ព្រោះជាទីក្រុងដែលសំបូរទៅដោយកម្មវិធីសម្តែងសិល្បៈចំរុះគ្រប់ប្រភេទគ្រប់ទំរង់ មិនថាសម័យរឺបូរាណ។ ប៉ុន្តែធ្វើដូចម្តេច ដើម្បីទិញសំបុត្រចូលទស្សនា ក្នុងតម្លៃថោកសមរម្យ? នៅកន្លែងលក់សំបុត្រឈ្មោះKiosque ដែលមានទីតាំងនៅម្តុំ Madeleine អាចនឹងជួយដោះស្រាយបញ្ហាបាន។ អ្នកនាង Claire Hazan អ្នកសរសេរព័ត៌មានទាក់ទងនឹងវិស័យសិល្បៈកំសាន្តនេះ នឹងជួយដោះស្រាយចំងល់ផងដែរ។25/02/201606:45 -
ការកម្សាន្តបែបសិល្បៈនៅក្រុងប៉ារីស
រៀនភាសាបារាំងជាមួយ Iker និង Aïda ដែលមកពីតំបន់បាស្ក៍ ភាគឦសានប្រទេសអេស្ប៉ាញ។ អ្នកទាំងពីរ ទើបតែមករស់នៅទីក្រុងប៉ារីស បាន៥ខែទេ ហើយចង់ដឹងពីការចេញកម្សាន្ត ទៅមើលការសម្តែងសិល្បៈ រឺផ្ទាំងទស្សនីភាពផ្សេងៗ ដែលមាននៅក្រុងប៉ារីស។ កម្មវិធីសម្តែងសិល្បៈ មានច្រើនរាប់មិនអស់ ហើយតម្លៃក៏មានច្រើនប្រភេទ។ ដើម្បីដោះស្រាយចម្ងល់ កម្មវិធីបានណាត់ជួបជាមួយ លោកស្រី Claire Haeanដែលជានិពន្ធនាយកផ្នែកសិល្បៈទស្សនីយភាព របស់គេហទំព័រ Première ដែលជាទំព័រអ៊ីនធើនែតមួយ មានផ្សាយគ្រប់ការសម្តែងសិល្បៈទាំងអស់ នៅក្រុងប៉ារីស។12/02/201606:45 -
ការឈប់សម្រាកមាតុភាព នៅបារាំង
រៀនភាសាបារាំងជាមួយ Sarah ជនជាតិអាមេរិក ដែលមានកូនប្រុសម្នាក់ អាយុ២ឆ្នាំ ឈ្មោះ Oscar ។ Sarah ចង់ដឹងថាស្ត្រីបារាំង ដែលមានកូន តើត្រូវធ្វើដូចម្តេចខ្លះ ដើម្បីទុកកូនឲ្យគេមើល ហើយត្រឡប់ទៅធ្វើការវិញ។ ហាងកាហ្វេGrenadine ស្ថិតក្នុងសង្កាត់ទី ១៤ គឺជាទីកន្លែងជួបជុំរបស់ស្ត្រីបារាំង ដែលមានកូនតូចៗ។ លោកស្រី Marianne Dorellដែលជាម្ចាស់ទំព័រប្លុហ្គ និងទស្សនាវត្តីមួយឈ្មោះថា Paroles de Mamans និងចូលរួមស្រាយចំងល់របស់ Sarah។05/02/201606:45 -
នៅក្នុងហាង « café poussette »
រៀនភាសាបារាំងជាមួយ Sarah ជនជាតិអាមេរិក ដែលមានកូនប្រុសម្នាក់ អាយុ២ឆ្នាំ ឈ្មោះ Oscar ។ Sarah ចង់ស្គាល់កន្លែងផ្សេងៗ នៅក្រុងប៉ារីស ដើម្បីបានជួបប្រាស្រ័យទាក់ទង រាប់អានជាមួយស្ត្រីផ្សេងៗទៀត ដែលមានកូនតូចៗដែរ។ កម្មវិធីយើង ស្គាល់ហាងកាហ្វេពិសេសមួយកន្លែង ឈ្មោះ Café Grenadine ស្ថិតនៅក្នុងសង្កាត់ទី១៤ ក្រុងប៉ារីស។30/01/201606:45 -
កាលវិភាគប្រចាំថ្ងៃរបស់អ្នកក្រុងប៉ារីស
រៀនភាសាបារាំងជាមួយ Jing សិស្សិវិទ្យាល័យជនជាតិចិន អាយុ១៨ឆ្នាំ។ Jing យល់ថា ការរៀបចំជីវិតប្រចាំថ្ងៃរបស់ប្រជាជនអ្នកនៅក្រុងប៉ារីស ខុសគ្នាឆ្ងាយពីជីវិតប្រជាជននៅប្រទេសចិន។ នៅបារាំង ចង់ទៅណាក៏ត្រូវណាត់គេទុកមុន ហើយពេលទៅដល់ត្រូវអង្គុយចាំទៀត ទំរាំដល់វេនខ្លួនឯង។ ចង់ជ្រាបច្បាស់ កម្មវិធី បានអញ្ជើញកញ្ញា Natalie Serfaty ដែលធ្វើការនៅក្រុមហ៊ុនមួយឈ្មោះថា VAP Votre Assistant Personnel។28/01/201606:45 -
ធ្វើក្រដាសស្នាមរដ្ឋបាល និងការងារជាជំនួយការផ្ទាល់ខ្លួន
រៀនភាសាបារាំងជាមួយ Jing សិស្សិវិទ្យាល័យជនជាតិចិន អាយុ១៨ឆ្នាំ។ Jing មកដល់ស្រុកបារាំង ជាងមួយឆ្នាំហើយ។ អ្វីដែលធ្វើឲ្យនាងឆ្ងល់ គឺថានៅប៉ារីស ចង់ធ្វើអ្វីមួយ ក៏ត្រូវតែណាត់គេទុកមុនដែរ ដូចជាទៅពេទ្យ ទៅប្រៃសណីយ៍ រឺទៅធនាគារ ជាដើម។ ដើម្បីចង់ស្វែងយល់ឲ្យបានច្បាស់ កម្មវិធីយើង បានណាត់ជួបជាមួយ Natalie Serfaty ដែលជាភ្នាក់ងារម្នាក់ នៅក្រុមហ៊ុនមួយ ដែលមានផ្តល់សេវាជំនួយការផ្ទាល់ខ្លួន។28/01/201606:45 -
Père-Lachaise ទីបញ្ចុះសពដែលមនុស្សរស់ដើរលម្ហែរក្បែរមនុស្សស្លាប់
រៀនភាសាបារាំងជាមួយនឹង Caroline ជនជាតិកេបិក អាយុ២៦ឆ្នាំ ហើយដែលកំពុងតែធ្វើកម្មសិក្សានៅការិយាល័យដើម្បីយុវជនបារាំងនិងកេបិក។ Caroline ចង់ស្វែងយល់ឲ្យបានច្បាស់ អំពីទីក្រុងប៉ារីស ជាពិសេស គឺនៅវាលកប់ខ្មោច Père-Lachaise តែម្តង។ វាជារឿងគួរឲ្យឆ្ងល់ណាស់ ដែលទីលានពោរពេញទៅដោយផ្នូរខ្មោចស្អេកស្កះបែបនេះ បែរជាមានមនុស្សចូលចិត្តមកដើរលម្ហែរទៅវិញ។ លោក Thierry Leroyមគុទេសន៍ប្រចាំទីនេះ នឹងជួយពន្យល់ណែនាំពីលក្ខណៈពិសេសរបស់វាលកប់ខ្មោច Père-Lachaise។08/01/201606:45 -
នៅទីលានកប់ខ្មោច Père-Lachaise
រៀនភាសាបារាំងជាមួយនឹង Caroline ជនជាតិកេបិក អាយុ២៦ឆ្នាំ ហើយដែលកំពុងតែធ្វើកម្មសិក្សានៅការិយាល័យដើម្បីយុវជនបារាំងនិងកេបិក។ Caroline ចង់ស្វែងយល់ឲ្យបានច្បាស់ អំពីប្រវត្តិ របស់ទីលានកប់ខ្មោចដ៏ល្បីនៅក្រុងប៉ារីស ដែលមានឈ្មោះថា Père-Lachaise ។ លោក Thierry Leroy ដែលជាមគុទេសន៍ប្រចាំទីលាននេះ នឹងជួយផ្តល់ចម្លើយទៅដល់ចម្ងល់ របស់កម្មវិធីយើង។02/01/201606:45 -
ម៉ូដសម្លៀកបំពាក់បែប « Haute couture » និង « prêt-à-porter »
រៀនភាសាបារាំងជាមួយ Aida ជាជនជាតិអេស្ប៉ាញ អាយុ៣២ឆ្នាំ។ Aida ជាអ្នកនិយមម៉ូដសំលៀកបំពាក់ទាន់សម័យណាស់ ហើយចង់ស្វែងយល់ អំពីវិស័យម៉ូដសំលៀកបំពាក់នៅបារាំង។ ទៅថ្ងៃមុខ ចង់ធ្វើជាអ្នកសរសេរព័ត៌មាន ស្តីពីវិស័យម៉ូដខោអាវនេះតែម្តង។ លោកស្រីCharlotte Rosier ធ្វើការនៅហាងទំនើប Galeries Lafayetteនិងជួយពន្យល់អំពី វិស័យឧស្សាហកម្មកាត់ដេរម៉ូដសំលៀកបំពាក់ទាន់សម័យ និងល្បីៗនៅបារាំង។26/12/201506:45 -
ទីក្រុងប៉ារីស ទីក្រុងនៃម៉ូដសំលៀកបំពាក់
រៀនភាសាបារាំងជាមួយ Aida ជាជនជាតិអេស្ប៉ាញ អាយុ៣២ឆ្នាំ។ Aida ជាអ្នកនិយមម៉ូដសំលៀកបំពាក់ទាន់សម័យណាស់ ហើយចង់ស្វែងយល់ អំពីរបៀបស្លៀកពាក់យ៉ាងណា ឲ្យសមទៅតាមរូបសម្បត្តិរបស់យើង។ កម្មវិធី នឹងនាំAida ទៅកាន់ Galeries Lafayette ហាងលក់ទំនិញគ្រប់មុខ ជាពិសេស គឺសំលៀកបំពាក់ពេញនិយម ដោយមានវត្តមានរបស់ កញ្ញា Charlotte Rosier គឺជាអ្នកជំនាញជួយផ្តល់ប្រឹក្សា ក្នុងការតុបតែងខ្លួន។24/12/201506:45 -
វិហារ Saint Eustache ឆាកប្រគុំតន្ត្រីដ៏សំខាន់នៅក្រុងប៉ារីស
រៀនភាសាបារាំងជាមួយ David អាយុ៣៤ឆ្នាំដែល ជាគ្រូបង្រៀនភ្លេង និងភាសាអង់គ្លេស ជនជាតិស៊ូដង់ខាងត្បូង។ David ចូលចិត្តស្តាប់ការប្រគុំតន្ត្រី នៅតាមវិហារកាតូលិក នៅក្នុងពិធីសូត្រធម៌ តាមបែបសាសនាកាតូលិក។ ប៉ុន្តែ David ចង់ដឹងថា តើនៅតាមវិហារកាតូលិក នៅក្រុងប៉ារីស គេមានរៀបចំជាការប្រគុំតន្ត្រីសម័យ រឺបុរាណដែររឺទេ។ វិហារកាតូលិក Saint Eustache ជាវិហារកាតូលិកដ៏កម្រ ដែលមានរៀបចំការប្រគុំតន្ត្រី ធំៗ ហើយទីនេះ ជាឆាកតន្ត្រីសំខាន់ណាស់ សម្រាប់សិល្បៈករវ័យក្មេង ដើម្បីធ្វើការសាកល្បងបញ្ចេញស្នាដៃ និងបង្កើតស្នាដៃថ្មីរបស់ខ្លួន។ យើងនឹងទៅជួប អ្នកបច្ចេកទេសសម្លេងភ្លេងម្នាក់ ឈ្មោះ Louis Robiche និងលោក Stéphane Hezode ជាអ្នកចម្រៀង។11/12/201506:45 -
វិហារកាតូលិក Saint-Eustache នៅក្រុងប៉ារីស
រៀនភាសាបារាំងជាមួយ David ដែល ជាគ្រូបង្រៀនភ្លេង និងភាសាអង់គ្លេស ជនជាតិស៊ូដង់ខាងត្បូង។ David ចាប់អារម្មណ៍អំពី ស្ថាបត្យកម្មនៅក្រុងប៉ារីស ហើយជាពិសេសគឺស្ថាបត្យកម្មសំណង់វិហារកាតូលិកបូរាណតែម្តង។ កម្មវិធីនឹងនាំ David ទៅកាន់វិហារកាតូលិក ឈ្មោះ Saint-Eustache នៅកណ្តាលក្រុងប៉ារីស។ លោកឪពុកសាសនាកាតូលិក George Nocholson ជាគណៈដឹកនាំនៅវិហារនេះ នឹងជួយធ្វើបទបង្ហាញផងដែរ។03/12/201506:45 -
មន្ទីរពេទ្យ Avicenne ជំនាញខាងទទួលព្យាបាលជនបរទេស
រៀនភាសាបារាំងជាមួយ Franciscaសិស្សវិទ្យាល័យជនជាតិ រូម៉ានី អាយុ ១៥ឆ្នាំ។ Francisca មករស់នៅក្រុងបារីស ទើបបានមួយឆ្នាំ ហើយមានចម្ងល់មួយ ចង់ដឹងថា តើជនបរទេសដែលមិនចេះភាសាបារាំង ត្រូវនិយាយពន្យល់យ៉ាងម៉េច ទៅគ្រូពេទ្យ ពីអាការជំងឺរបស់ខ្លួន។ ដើម្បី ដោះស្រាយចម្ងល់ កម្មវិធី នឹងនាំ Francisca ទៅជួបលោក សាស្ត្រាចារ្យវិជ្ជបណ្ឌិត Bouchaud ដែលជាប្រធានផ្នែកជំងឺឆ្លង នៅមន្ទីរពេទ្យ Avicenne នៅភាគខាងជើងក្រុងប៉ារីស។24/11/201506:45
ពួកគេមកពីនេប៉ាល់ ម៉ារ៉ុក អ៊ីរ៉ង់ អាមេរិក កាណាដា... ពួកគេគឺជាសិស្ស និស្សិត ឬជាវិចិត្រករ។ ពួកគេទើបនឹងមកដល់ប៉ារីស ហើយមិនសូវស្គាល់របៀបរបបរស់នៅប៉ារីសនេះទេ។ ដូច្នេះហើយបានជាពួកគេមានចម្ងល់ច្រើន៖ តើម្តុំណាមានសណ្ឋាគារល្អ? តើគួរទៅដើរលេងនៅកន្លែងណា? តើធ្វើម៉េចអាចជិះរថភ្លើងក្រោមដីដោយមិនវង្វេង ឬមិនត្រូវចោរលួចកាបូប? តើហេតុអ្វីបានជាអាហារថ្ងៃត្រង់ជាពេលវេលាសំខាន់សម្រាប់អ្នកក្រុងប៉ារីស? វិទ្យបារាំងអន្តរជាតិ (RFI) បានអញ្ជើញពួកគេឲ្យចេញធ្វើបទយកការណ៍ជាមួយ ដើម្បីជួបជាមួយអ្នកក្រុងប៉ារីស ដែលអាចឆ្លើយនឹងចម្ងល់របស់ពួកគេ។ ពួកគេបានជួបជាមួយអ្នកជំនាញខាងស្រាទំពាំងបាយជូរ នៅ République ជួបជាមួយអ្នកជំនាញខាងការរៀបចំក្រុងនៅលើ Tour Eiffel ជួបជាមួយអ្នករត់តុនៅហាងកាហ្វេនៅ rue Mouffetard... សូមតាមដានបទយកការណ៍ជាភាសាបារាំង និងភាសាខ្មែរ ដើម្បីអាចរៀនស្គាល់ពីប៉ារីស។ តាមរលកធាតុអាកាស RFI ខេមរភាសា នៅរៀងរាល់ថ្ងៃសៅរ៍ នៅក្នុងកម្មវិធីផ្សាយម៉ោង ១ ដល់ ២រសៀល និង ម៉ោង ៧ ដល់ម៉ោង ៨យប់ និងនៅលើវិបសៃត៍។