បទសម្ភាស
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
លោក ស៊ុន ចន្ធី៖ ការរំសាយបាតុកម្ម គឺដោយសារតែអាកាសធាតុក្តៅខ្លាំងពេក
គណបក្សកម្លាំងជាតិបានធ្វើបាតុកម្មតែមួយព្រឹកថ្ងៃទី២២ ខែមេសានេះ រួចក៏រំសាយទៅវិញ ខណៈតាមគម្រោងត្រូវធ្វើចំនួន៣ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ស៊ុន ចន្ធី បានអះអាងថា ការរំសាយបាតុកម្មគឺដោយសារតែអាកាសធាតុក្តៅខ្លាំងពេក។ ទោះជាយ៉ាងណា ប្រធានគណបក្សកម្លាំងជាតិរូបនេះ នៅតែរក្សាជំហរទាមទារឲ្យដោះលែងសមាជិកជាន់ខ្ពស់២រូប គឺ លោក អ៊ុំ វីរ:រដ្ឋ និងលោក មឺ សេងហ៊ និងចង់ឃើញរដ្ឋាភិបាលមានយន្តការសម្របសម្រួលវិវាទនយោបាយនៅក្រៅប្រព័ន្ធតុលាការ៕22/04/202408:17 -
លោក ប៉ាត មុន្នី៖ គណបក្សជំនាន់ថ្មីនឹងគិតគូរអំពីលទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួម
កាលពីថ្ងៃទី១២ ខែមេសាកន្លងទៅ ក្រសួងមហាផ្ទៃបានសម្រេចចុះឈ្មោះ «គណបក្សជំនាន់ថ្មី» នៅក្នុងបញ្ជីគណបក្សនយោបាយ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃសុក្រ ទី១៩ ខែមេសានេះ លោក ប៉ាត មុន្នី ស្ថាបនិកគណបក្សជំនាន់ថ្មីបានអះអាងថា ការបង្កើតគណបក្សជំនាន់ថ្មីនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងបំណងរបស់ប្រជាពលរដ្ឋដែលចង់បាននូវលទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមពិតប្រាកដ។ តាមស្ថាបនិកគណបក្សរូបនេះដដែល ធនធានសម្រាប់ដំណើរការគណបក្សគឺបានមកពីការចូលរួមពីសំណាក់សមាជិក និងការគាំទ្រពីប្រជាពលរដ្ឋ៕19/04/202410:56 -
លោក ចាន់ យុត្ថា៖ អាកាសធាតុបន្តឡើងកម្តៅខ្លាំងអំឡុងចូលឆ្នាំខ្មែរខាងមុខ
សីតុណ្ហភាពអតិបរមាក្នុងប្រទេសកម្ពុជានៅរដូវប្រាំងនេះ បានកើនឡើងពី៣៩ រហូតដល់ជាង៤០អង្សារសេ។ អាកាសធាតុក្តៅបែបនេះ នៅតែបន្តកើតមានរហូតដល់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅ នៅចុងសប្តាហ៍នេះ និងដើមសប្តាហ៍ក្រោយ។ ទោះយ៉ាងណា នៅមិនទាន់មាននរណាម្នាក់រងគ្រោះ ឬការប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដោយសារតែរលកកំដៅដ៏ខ្ពស់នៅខែមេសានេះនៅឡើយ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃអង្គារ ទី០៩ ខែមេសានេះ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយមបានថ្លែងថាការទទួលរងឥទ្ធិពលនៃរលកកំដៅដ៏ខ្ពស់នេះ មិនមែនមានតែកម្ពុជាទេ ពោលប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី និងអឺរ៉ុបក៏កំពុងរងការឡើងកម្តៅផងដែរ។09/04/202413:16 -
លោក វិចទ័រ ហ្សូនា៖ កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់នៅរដូវក្តៅនេះ
អ្នកជំនាញខាងថាមពល អះអាងថា នៅរដូវក្តៅនេះ កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីបានគ្រប់គ្រាន់ ខណៈតម្រូវការប្រើប្រាស់កើនឡើង៣០%។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល លោក វិចទ័រ ហ្សូនា បញ្ជាក់ថា រោងចក្រផលិតអគ្គិសនីដោយប្រើប្រេងខ្មៅ នៅខេត្តកណ្តាលនឹងផលិតអគ្គិសនីដើម្បីបំពេញចន្លោះខ្វះខាត។ បើតាមអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល កម្ពុជាមានលទ្ធភាពផលិតអគ្គិសនីខ្លួនឯងបាន៧៥% ពោលគឺត្រូវការទិញពីប្រទេសជិតខាងតែ២៥%ប៉ុណ្ណោះ ខណៈកម្ពុជាក៏មានគម្រោងលក់អគ្គិសនីទៅឲ្យសិង្ហបុរីនៅពេលខាងមុខ។08/04/202409:07 -
លោកគង់ មុនីកា៖បោះឆ្នោតឲ្យលោក ហ៊ុន សែនធ្វើប្រធានព្រឹទ្ធសភាជាការបត់បែនតាមស្ថានការណ៍នយោបាយ
ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៥ មេសានេះ គឺលោកគង់ មុនីកា សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរដែលទទួលបាន ៣អសនៈនៅក្នុងព្រឹទ្ធសភានីតិកាលទី៥។ នៅក្នុងសម័យប្រជុំដំបូង កាលពីថ្ងៃទី០៣ មេសា សមាជិកព្រឹទ្ធសភាទាំង៦២រូបបានបោះឆ្នោតគាំទ្រជាឯកច្ឆ័នឲ្យលោកហ៊ុន សែនធ្វើជាប្រធានព្រឹទ្ធសភា។ ក្នុងសំឡេងគាំទ្រក៏មាន ៣សំឡេងជារបស់គណបក្សឆន្ទៈខ្មែរ។ ការណ៍នេះបានញ៉ាំងឲ្យអ្នកគាំទ្រគណបក្សឆន្ទៈខ្មែរសម្តែងការមិនពេញចិត្ត ពិសេសអង្គបោះឆ្នោត។ លោកគង់ មុនីកាបានទទួលស្គាល់ពីក្តីបារម្ភរបស់អង្គបោះឆ្នោត និងថា ការបោះឆ្នោតគាំទ្រលោក ហ៊ុន សែនជាការបត់បែនតាមស្ថានការណ៍នយោបាយជាក់ស្តែង។ តាមលោក គង់ មុនីកា វាគ្រាន់ជាការផ្លាស់ប្តូរយុទ្ធវិធីរបស់បក្សឆន្ទៈខ្មែរប៉ុណ្ណោះ។05/04/202410:24 -
លោក ចាន់ សារិន៖កុមារអូទីស្សឹមកម្ពុជាយ៉ាងតិច២០០នាក់កំពុងរង់ចាំទទួលការអប់រំពិសេស
ថ្ងៃទី២មេសាជាទិវាយល់ដឹងពីអូទីស្សឹមពិភពលោកដែលត្រូវបានប្រារព្ធធ្វើឡើងនៅប្រទេសកម្ពុជាចាប់ពីឆ្នាំ២០១៥មក។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៣មេសានេះ លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និងជាប្រធានបណ្តាញអូទីស្សឹមកម្ពុជាសង្កេតឃើញថា បញ្ហាអូទីហ្សឹមត្រូវបានបញ្ច្រាបឱ្យពលរដ្ឋខ្មែរបានយល់ដឹងយ៉ាងទូលំទូលាយ ក្នុងរយៈពេលចុងក្រោយនេះ។ យ៉ាងណាមិញ ចំពោះលោក ចាន់ សារិន បញ្ហាអូទីស្សឹមនៅកម្ពុជានៅតែជាក្តីបារម្ភ ព្រោះថាកម្ពុជាមិនមាន អ្នកជំនាញខាងវិភាគវិនិច្ឆ័យនិងព្យាបាលអូទីស្សឹមគ្រប់គ្រាន់។ បើតាមលោក ចាន់ សារិន គ្រឹះស្ថានអប់រំពិសេសសម្រាប់កុមារមានអូទីស្សឹមនៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការ ខណៈនៅកម្ពុជា កុមារអូទីស្សឹមយ៉ាងហោច២០០នាក់ កំពុងរង់ចាំទទួលបានការអប់រំពិសេស៕03/04/202413:48 -
លោក ង៉ោ ម៉េងជ្រួន៖អាជ្ញាធរធានាមិនឲ្យកកស្ទះ និងមិនឲ្យយកកម្រៃលើពលករត្រឡប់ពីថៃ
នៅថ្ងៃចន្ទ ទី១ មេសានេះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានចាប់ផ្តើមត្រៀមលក្ខណៈទទួលពលករដែលវិលត្រឡប់ពីថៃដើម្បីចូលរួមបុណ្យចូលឆ្នាំខ្មែរនៅកម្ពុជា។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅថ្ងៃដំបូងនេះ មានពលករខ្ទង់២ពាន់នាក់បានឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែតដោយមិនមានការកកស្ទះនោះឡើយ។ បើតាមអភិបាលរងខេត្តរូបនេះ ទោះជាពលករសម្រុកមកច្រើនជាងនេះ នៅពេលខាងមុខ ក៏អាជ្ញាធរធានាមិនឲ្យមានការកកស្ទះ និងមិនឲ្យមានការយកកម្រៃក្រៅផ្លូវការជាដាច់ខាត៕01/04/202410:20 -
លោកសឺន ជុំជួន៖ការបន្តចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមធ្វើឲ្យវៀតណាមខាតប្រយោជន៍ច្រើន
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរវៀតណាមបានបង្កើនសកម្មភាពចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមដោយចោទពីបទកេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ ជាក់ស្តែងក្នុងថ្ងៃទី២៨មីនា អាជ្ញាធរវៀតណាមបានចាប់ខ្លួនព្រះសង្ឃ៤អង្គ និងប្រជាពលរដ្ឋមួយរូប។ សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ចាត់ទុកសកម្មភាពរបស់អាជ្ញាធរវៀតណាម ជាការមិនអាចទទួលយកបាន និងទាមទារឲ្យមានការដោះលែងពួកគេជាបន្ទាន់។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍បានអះអាងថា សកម្មភាពចាប់ខ្លួនព្រះសង្ឃនិងពលរដ្ឋខ្មែរកម្ពុជាក្រោម បង្ហាញរូបភាពមិនល្អរបស់វៀតណាមលើឆាកអន្តរជាតិ និងធ្វើឲ្យវៀតណាមខាតបង់ផលប្រយោជន៍។29/03/202410:50 -
លោកណុប វុធ្ធី៖អាជ្ញាធរខេត្តព្រះវិហារគ្មានយន្តការចាប់ខ្លួនពលរដ្ឋដែលរត់ចូលព្រៃទេនៅពេលនេះ
ភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃពុធ ទី២៧ មីនានេះគឺលោកណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ។ ឆ្លើយនឹងសំណួររបស់ជួប នរក្សា លោកណុប វុធ្ធីបានបញ្ជាក់ច្បាស់ៗថាមកដល់ពេលនេះ គ្មានឡើយការចាប់ខ្លួនប្រជាពលរដ្ឋដែលបានភៀសខ្លួនចូលក្នុងព្រៃនៅក្នុងសំណុំរឿងដីធ្លីក្នុងឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ។ ការបញ្ជាក់ដូចនេះរបស់លោក ណុប វុធ្ធីបានធ្វើឡើង ក្រោយការលើកឡើងរបស់អង្គការសង្គមស៊ីវិលដែលថា មានពលរដ្ឋមួយចំនួនកំពុងសម្ងំពួនក្នុងព្រៃដើម្បីគេចពីការចាប់ខ្លួនរបស់អាជ្ញាធរ។ បើតាមលោក ណុប វុធ្ធី បើអាជ្ញាធរខេត្តព្រះវិហារចង់ចាប់ប្រជាពលរដ្ឋទាំងនោះគឺចាប់តាំងពីថ្ងៃអន្តរាគមន៍ដំបូងមកម្ល៉េះ។27/03/202406:55 -
លោកស្រីកុយ ពិសី៖ករណីជាប់គាំងរឿងព្រំដែនរវាងគ្នា កម្ពុជា និងឡាវនឹងស្នើសុំជំនួយពីបារាំង
កម្ពុជា និងឡាវសម្រេចបន្តដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ចំនួន ១៤%ទៀតតាមវិធីសាស្ត្រដូចអ្វីដែលប្រទេសទាំងពីរបានដោះស្រាយជាមួយគ្នាបានចំនួន ៨៦% កន្លងមក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI ក្នុងថ្ងៃអង្គារ ទី២៦ ខែមីនានេះ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់ថា គណៈកម្មការព្រំដែនកម្ពុជា-ឡាវ ប្តេជ្ញាបន្តដោះស្រាយបញ្ហាព្រំដែនទ្វេភាគីតាមអ្វីដែលប្រទេសទាំងពីរបានធ្វើកន្លងមក។ តែក្នុងករណីជាប់គាំង យន្តការដែលប្រមុខរដ្ឋាភិបាលទាំងពីរស្នើសុំទៅអ្នកជំនាញខាងផែនទីប្រទេសបារាំងឲ្យជួយដោះស្រាយក៏នឹងត្រូវអនុវត្តដំណាលគ្នាដែរ៕26/03/202408:56 -
លោក កត្តា អ៊ន៖ មន្រ្តីជំនាញនឹងសើរើឡើងវិញ បើរកឃើញកម្មករខ្លះមានកិច្ចសន្យាមិនកំណត់
អ្នកនាំពាក្យក្រសួងការងារលោកកត្តា អ៊នបានអះអាងថា មន្ត្រីជំនាញនឹងសើរើឡើងវិញ បើរកឃើញកម្មករខ្លះនៅរោងចក្រ អ.ជី ហ៊្វូតវែមានប្រើប្រាស់កិច្ចសន្យាមិនកំណត់ថេរវេលា។ ការបំភ្លឺនេះធ្វើឡើងក្រោយពីសហជីពបានថ្លែងថា មានតែកម្មករពាក់កណ្តាលប៉ុណ្ណោះក្នុងចំណោមកម្មករជាង២ពាន់នាក់ដែលយល់ព្រមទទួលយកដំណោះស្រាយរបស់ក្រសួងការងារលើអត្ថប្រយោជន៍ចំនួន ៣ចំណុច។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក កត្តា អ៊នបានថ្លែងថា រោងចក្រ អ.ជី ហ៊្វូតវែ ដែលត្រូវបានភ្លើងឆេះទើបតែដូរឈ្មោះថ្មីពីរោងចក្រចាស់ឈ្មោះ រី ជែន ។ តាមលោកកត្តា អ៊ន បើកម្មករណាដែលធ្លាប់ធ្វើការនៅរោងចក្រចាស់ និងមិនទាន់ទូទាត់អត្ថប្រយោជន៍អស់ គឺអាចសើរើឡើងវិញ៕25/03/202408:15 -
លោកហ្សង់ ម៉ាក ប៊ែរតុង៖ កម្ពុជាគួរបើកឲ្យមានអាពាហ៍ពិពាហ៍រវាងអ្នកស្រលាញ់ភេទដូចគ្នា
ឯកអគ្គរដ្ឋទូតសម្រាប់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា លោកហ្សង់ ម៉ាក ប៊ែរតុង បាននិងកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ កម្មវត្ថុនៃទស្សនកិច្ចគឺដើម្បីពង្រឹងកិច្ចពិភាក្សាលើប្រធានបទស្តីពីសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ ក្នុងថ្ងៃសុក្រទី២២មីនា លោកហ្សង់ ម៉ាក ប៊ែរតុងបានបញ្ជាក់ថា កម្ពុជាកំពុងស្ថិតលើផ្លូវដ៏ត្រឹមត្រូវ ចំពោះអ្នកស្រលាញ់ភេទដូចគ្នា តាមរយៈការអត់ឱន និងកាត់បន្ថយបានការរើសអើង។ តែលោកបានស្នើឲ្យកម្ពុជាយកចិត្តទុកដាក់បន្ថែម ពិសេសបើកទូលាយឲ្យមានអាពាហ៍ពិពាហ៍រវាងក្រុមអ្នកស្រលាញ់ភេទដូចគ្នា។ តាមលោកហ្សង់ ម៉ាក ប៊ែរតុង ការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ និងការទទួលបានគ្រួសារមួយពេញលេញ ជាអ្វីដែលក្រុមអ្នកស្រលាញ់ភេទដូចគ្នាប្រាថ្នាចង់បាន។23/03/202409:39 -
លោក លី សុធារ៉ាយុត្តិ៖ក្រសួងមហាផ្ទៃត្រូវអនុវត្តស្តង់ដារតែមួយលើការដោះដូរក្រុមប្រឹក្សាឃុំ-សង្កាត់
គណបក្សសម្ព័ន្ធភាពឆ្ពោះទៅអនាគតបានរៀបចំសន្និសីទកាសែតក្នុងថ្ងៃទី១៨ មីនានេះ។ នាឱកាសនោះ គណបក្សភ្លើងទៀនបានស្នើឲ្យក្រសួងមហាផ្ទៃពន្លឿនការដោះដូរសមាសភាពក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនឲ្យបានលឿន។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀនបានទទូចជាថ្មីឲ្យក្រសួងមហាផ្ទៃអនុវត្តស្តង់ដារតែមួយលើការដោះដូរក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សជំទាស់មួយនេះ។ តាម លោក លី សុធារ៉ាយុត្តិ ការស្នើដូចនេះក៏ព្រោះតែមានអ្នកខ្លះបានស្លាប់ និងខ្លះទៀតទៅចុះចូលជាមួយគណបក្សផ្សេង។18/03/202412:35 -
លោក ហេង គឹមហុង៖ការបង្ក្រាបបទល្មើសព្រៃឈើគ្មានប្រសិទ្ធភាព ព្រោះខ្វះការចូលរួមពីសហគមន៍មូលដ្ឋាន
នៅក្នុងឱកាសទិវាព្រៃឈើអន្តរជាតិពិភពលោកពីថ្ងៃទី១២ មីនាដល់ថ្ងៃទី២១ មីនា ឆ្នាំ ២០២៤ សមាគមបណ្តាញយុវជនកម្ពុជា និងអង្គការសង្គមស៊ីវិលចំនួន៥កំពុងបន្តធ្វើសកម្មភាពជួបជុំនៅតាមសហគមន៍ និងនៅទីលានប្រជាធិបតេយ្យដោយមានការប្រកួតប្រជែងនិយាយជាសាធារណៈអំពីព្រៃឈើ និងការតាំងពិព័រណ៍ព្រៃឈើដែលមានអ្នកចូលរួមសរុប ៥០០នាក់។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១៥ មីនា ឆ្នាំ២០២៤នេះ លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជារំពឹងថា ព្រឹត្តិការណ៍នេះនឹងញ៉ាំងឱ្យមានការចូលរួមរបស់ពលរដ្ឋកាន់តែច្រើនក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនៅកម្ពុជា។ លោក ហេង គឹមហុងយល់ឃើញថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅកម្ពុជាកន្លងមកគ្មានប្រសិទ្ធភាពដោយសារខ្វះការចូលរួមពីសហគមន៍មូលដ្ឋាន។15/03/202413:31 -
អ្នកឧកញ៉ា ហ៊ុន ឡាក់៖ ឧកញ៉ាត្រឹមត្រូវមានការអៀនខ្មាស់ចំពោះការផ្សាយម៉ៅអួរពេលបុគ្គលឧកញ៉ាខ្លះធ្វើខុស
នៅថ្ងៃពុធ ទី១៣ ខែមីនានេះ សមាគមឧកញ៉ាកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយស្នើសុំឲ្យប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានាផ្សាយនូវការពិត និងដោយចំពោះបុគ្គល ដែលបានប្រព្រឹត្តកំហុស ចៀសវាងការភ្ជាប់សាច់រឿងអាស្រូវទាំងអស់នោះជាមួយនឹងគោរមងារឧកញ៉ាទូទៅ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI ក្នុងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា បានលើកឡើងថាការចេញសេចក្តីប្រកាសនៅថ្ងៃនេះ គឺដើម្បីញែកឲ្យបានច្បាស់ដល់ប្រព័ន្ធផ្សព្វផ្សាយ និងមហាជនកុំឲ្យម៉ៅបញ្ចូលគ្នាទាំងឧកញ៉ាដែលមានក្រមសីលធម៌ត្រឹមត្រូវ។ ការបញ្ជាក់របស់អ្នកនាំពាក្យសមាគមឧកញ៉ារូបនេះ ក៏ព្រោះតែឧកញ៉ា ឡេង ចាន់ណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋជាច្រើននាក់នៅខេត្តសៀមរាប។13/03/202412:33
បទសម្ភាស
បទសម្ភាសជាមួយអ្នកនយោបាយ តំណាងសង្គមស៊ីវិល ឬអ្នកឯកទេសផ្សេងៗ ដើម្បីនិយាយពីព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។