ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
តើជំនួបរវាងលោកហ៊ុន សែន និងសមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំងបង្កប់អត្ថន័យអ្វីខ្លះ?
លោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភាមកពីបក្សប្រឆាំងចំនួន ៣រូប គឺលោកសុក ហាច លោកសេង ម៉ាឌី និងលោកគង់ មុនីកា។ តាមលោកហ៊ុន សែន ជំនួបសន្ទនានេះមានភាពស្មោះត្រង់ ស្និទ្ធស្នាល និងគោរពគ្នាទៅវិញទៅមកដែលធ្វើឲ្យលោកជឿជាក់ថា ព្រឹទ្ធសភានឹងដំណើការល្អ។ ប៉ុន្តែអ្នកវិភាគខ្លះវិញយល់ថា លោកហ៊ុន សែនមិនមានចេតនាល្អទេនៅក្នុងជំនួបសន្ទនានោះ៕19/04/202411:24 -
ចូលឆ្នាំខ្មែរ៖ហេតុអ្វីមានទេសចរដើរកម្សាន្ត២១លាននាក់ ខណៈពលរដ្ឋខ្មែរមានតែ១៧លាននាក់?
របាយការណ៍ស្តីពីចំនួនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសដើរលេងកម្សាន្តនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤ បង្ហាញថាមានចំនួនភ្ញៀវទេសចរសរុបជាង ២១លាននាក់។ តួលេខនេះបង្កឲ្យមានការជជែកគ្នាច្រើននៅក្នុងចំណោមមហាជន ខណៈដែលចំនួនពលរដ្ឋខ្មែរទូទាំងប្រទេសមានត្រឹមតែ ១៧លាននាក់ប៉ុណ្ណោះ។ ដូច្នេះសួរថា អ្វីទៅជាវិធីសាស្ត្រនៃការរាប់តួលេខចំនួនភ្ញៀវទេសចរក្នុងពេលបុណ្យចូលឆ្នាំរយៈពេល៤ថ្ងៃ និងថាតើតួលេខនេះអាចឆ្លុះបញ្ចាំងអ្វីខ្លះពីសក្តានុពលនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា?18/04/202412:54 -
ហេតុអ្វីបុណ្យចូលឆ្នាំខ្មែរ២០២៤មានសន្ទុះខ្លាំងក្លា និងការចូលរួមពីពលរដ្ឋច្រើនជាងឆ្នាំមុនៗ?
ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលមានរយៈពេល៤ថ្ងៃ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។ ជាការកត់សម្គាល់ ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៤នេះ ត្រូវបានអ្នកតាមដានសង្គម និងប្រពៃណីវប្បធម៌ខ្មែរមើលឃើញដូចៗគ្នាថា មានសន្ទុះខ្លាំងក្លា និងមានការចូលរួមលេងកម្សាន្តពីពលរដ្ឋខ្មែរច្រើនជាងបណ្តាឆ្នាំមុនៗ។ តើការចូលរួមដ៏គគ្រឹកគគ្រេងរបស់ពលរដ្ឋខ្មែរឆ្នាំនេះ មានជាប់ពាក់ព័ន្ធនឹងរឿងជាតិនិយម និងការដាក់សង្ក្រាន្តរបស់ថៃទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់អង្គការ UNESCO ឬយ៉ាងណា?17/04/202413:51 -
ហេតុអ្វីសហរដ្ឋអាមេរិកលូកដៃចូលគម្រោងព្រែកជីក «ហ្វូណនតេជោ»?
បន្ទាប់ពីកម្ពុជាប្រកាសពីគម្រោងព្រែកជីកពីតាកែវទៅកាន់សមុទ្រខេត្តកែបនៅចុងឆ្នាំ២០២៤ នេះ គេឃើញមានប្រតិកម្មមួយចំនួនបានធ្លាក់មកជាបន្តបន្ទាប់។ វៀតណាមដែលជាប្រទេសនៅកៀកនឹងគម្រោងព្រែកជីក«ហ្វូណនតេជោ» បានប៉ុនប៉ងរារាំងគម្រោងនេះក្រោមលេសពីការប៉ះពាល់ដល់បរិស្ថាន។ ចំណែកសហរដ្ឋអាមេរិកបានសម្តែងក្តីបារម្ភថា គម្រោងនេះអាចជា «ផ្លូវនាវាចរណ៍របស់កងយោធាជើងទឹកចិន»។ តែសម្រាប់កម្ពុជា រាល់ការលើកឡើងទាំងនេះសុទ្ធសឹងជាហេតុផលនយោបាយ៕16/04/202412:56 -
ចូលឆ្នាំថ្មី៖ បក្សប្រឆាំងប្រាថ្នាការផ្សះផ្សាជាតិ តែបក្សកាន់អំណាចថាមិនជជែកជាមួយក្រុមជ្រុលនិយម
នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ រដ្ឋាភិបាលកម្ពុជា និងគណបក្សនយោបាយបានបញ្ចេញសារជូនពរជាហូរហែដល់ប្រជាពលរដ្ឋខ្មែរ ឲ្យជួបតែសុភមង្គល សិរីបវរគ្រប់ក្រុមគ្រួសារ។ គណបក្សប្រឆាំងវិញឆ្លៀតរំលេចពីសារនយោបាយរៀងៗខ្លួន ដែលប្រាថ្នាចង់ឃើញការដោះលែងអ្នកទោសនយោបាយដែលកំពុងជាប់ឃុំឃាំង ដើម្បីឲ្យពួកគេអាចមករួបរួមកម្លាំងតែមួយ ស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចបានអះអាងថា ខ្លួនមិនជជែកជាមួយក្រុមអ្នកនយោបាយជ្រុលនិយមឡើយ។12/04/202414:49 -
តើកម្ពុជាអាចប្រឈមនឹងវៀតណាម ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ?
គម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជាពីទន្លេមេគង្គទៅសមុទ្រប្រវែងសរុប ១៨០គីឡូម៉ែត្រ កំពុងបង្កឲ្យមានការព្រួយបារម្ភពីសំណាក់ប្រទេសវៀតណាមជាពិសេសរឿងបរិស្ថាន និងភូមិសាស្ត្រនយោបាយ។ តើគម្រោងការនេះនឹងធ្វើឲ្យកម្ពុជាអាចប្រឈមជាមួយប្រទេសវៀតណាមខាងនយោបាយ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរដែរឬទេ? សម្រាប់កម្ពុជា ការសម្រេចបានព្រែកជីកមួយ គឺដើម្បីបំរើដល់យុទ្ធសាស្ត្រសេដ្ឋកិច្ច ដឹកជញ្ជូន និងកសិកម្មរបស់ខ្លួនតែប៉ុណ្ណោះ។11/04/202414:18 -
តើការកាប់ឈើជាផ្នែកមួយនាំឲ្យមានការឡើងកម្តៅផែនដីដែរឬទេ?
ការឡើងកម្តៅផែនដីកំពុងបង្កផលវិបាកដល់មនុស្ស សត្វ និងធនធានជីវចម្រុះគ្រប់ប្រភេទ។ ផលវិបាកនៃការឡើងកម្តៅផែនដី កំពុងត្រូវបាន មនុស្សជាច្រើនស្វែងយល់ពីមូលហេតុ និងរកមុខអ្នកទទួលខុសត្រូវ។ មន្ត្រីបរិស្ថានកម្ពុជា អះអាងថា ការប្រែប្រួលអាកាសធាតុនេះ មិនមែនមកពីកម្ពុជាកាប់បំផ្លាញព្រៃឈើទេ។ ប៉ុន្តែបញ្ហានេះគឺបណ្តាលមកពីការដុតផូស៊ីលនៅប្រទេសឧស្សាហកម្មធំៗ។ សម្រាប់សកម្មជនបរិស្ថាន ការកាប់បំផ្លាញព្រៃឈើក៏ជាផ្នែកមួយនាំឲ្យមានការប្រែប្រួលអាកាសធាតុ។10/04/202410:05 -
វិវាទរវាងអាជ្ញាធរ និងគណបក្សប្រឆាំងជុំវិញការប្រើប្រាស់ទីលានប្រជាធិបតេយ្យ
គណបក្សកម្លាំងជាតិអះអាងថា ខ្លួននៅតែរក្សាជំហរដើម ក្នុងការជួបជុំគ្នា នៅទីលានប្រជាធិបតេយ្យដើម្បីទាមទារឲ្យដោះលែងអ្នកនយោបាយ២រូបដែលត្រូវអាជ្ញាធរចាប់ខ្លួន នាពេលកន្លងមកនេះ។ ការអះអាងរបស់គណបក្សកម្លាំងជាតិធ្វើឡើង បន្ទាប់ពីសាលារាជធានីភ្នំពេញសម្រេច មិនអនុញ្ញាតឲ្យគណបក្សប្រឆាំងនេះធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យដើម្បីទាមទារដោះលែង លោក អ៊ុំ វីរៈរដ្ឋ និងលោក មឺ សេងហ៊ ហៅ គា វិសាល។ បើតាម អាជ្ញាធរក្រុង ការទាមទារនេះរបស់បក្សប្រឆាំងមិនត្រឹមត្រូវ ព្រោះសំណុំរឿងនេះកំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ។ តែមន្ត្រីសិទ្ធិមនុស្សលើកឡើងថា ភាគីទាំងពីរគួរមានការសម្របសម្រួលគ្នា។09/04/202410:16 -
ហេតុអ្វីឆ្នាំនេះ មានការរៀបចំសង្រ្កាន្តយ៉ាងគគ្រឹកគគ្រេងនៅមុនចូលឆ្នាំខ្មែរមកដល់?
នៅឆ្នាំនេះ នៅមុនចូលឆ្នាំខ្មែរឈានចូលមកដល់ គេកត់សម្គាល់ឃើញមានការរៀបចំសង្រ្កាន្តយ៉ាងគគ្រឹកគគ្រេង នៅតាមស្ថាប័ន គ្រឹះស្ថាន សាលារៀន និងកន្លែងការងារជាដើម។ ការរៀបចំសង្រ្កាន្តក៏ឃើញមានផងដែរនៅតាមបណ្ដាប្រទេសមួយចំនួន ដូចជានៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក ដែលមានស្ថានទូតខ្មែរ និងពលរដ្ឋខ្មែររស់នៅ ធ្វើការងារនៅទីនោះ។ សម្រាប់អ្នកតាមដានសង្គមខ្លះ ការរៀបចំសង្រ្កាន្តតាមស្ថាប័នផ្សេងៗខាងលើនេះ អាចទទួលបានផលប្រយោជន៍ចំនួន២ ពោលគឺទី១ចំណេញសេដ្ឋកិច្ច និងទី២បានបង្ហាញពីវប្បធម៌ខ្មែរ៕08/04/202411:45 -
10:28
-
អ្នកឃ្លាំមើល៖ ការចាប់ខ្លួនសកម្មជន កើត សារ៉ាយ ជាការបំភិយបំភ័យសកម្មជនបរិស្ថានដទៃទៀត
លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ននិស្សិតបញ្ញវន្តខ្មែរ ត្រូវបានស្នងការក្រុងភ្នំពេញចាប់ខ្លួន នៅថ្ងៃទី០៥មេសា ដោយចោទប្រកាន់ពាក់ព័ន្ធនឹងជម្លោះដីធ្លីនៅស្រុកគូលែន ខេត្តព្រះវិហារ។ ការណ៍នេះបានញ៉ាំងឲ្យក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម សម្តែងនូវក្តីព្រួយបារម្ភ និងថាជាការបំភិតបំភ័យសកម្មជនបរិស្ថានដទៃទៀត។ បើតាមក្រុមអ្នកឃ្លាំមើល ការចាប់ខ្លួនលោក កើត សារ៉ាយ នឹងធ្វើឲ្យសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិកាន់តែរួមតូច។06/04/202410:01 -
13:08
-
វិសាលភាពអំណាចលោក ហ៊ុន សែន ក្នុងតំណែងជាប្រធានព្រឹទ្ធសភា?
ការឡើងកាន់តំណែងជាប្រធានព្រឹទ្ធសភារបស់លោក ហ៊ុន សែន បាន និងកំពុងស្រោចដោយប្រតិកម្មវិជ្ជមាន និងអវិជ្ជមាន។ ប្រតិកម្មវិជ្ជមាន គឺសារអបអរតួនាទីថ្មី ក្រោយលោកហ៊ុន សែនចុះចេញពីកៅអីនាយករដ្ឋមន្ត្រី និងបានប្រគល់កៅអីនេះទៅឪ្យកូនប្រុសច្បងលោកហ៊ុន ម៉ាណែតក្នុងខែសីហា ឆ្នាំ២០២៣។ ចំណែកប្រតិកម្មអវិជ្ជមានជាសារ ដែលបានលើកឡើងថា ប្រទេសកម្ពុជាកំពុងស្ថិតក្រោមការដឹកនាំបែបគ្រួសារនិយមរបស់លោក ហ៊ុន សែន។ ដូច្នេះ ក្នុងតំណែងជាប្រធានព្រឹទ្ធសភា តើលោក ហ៊ុន សែន មានវិសាលភាពអំណាចបែបណា?04/04/202413:26 -
តើគួរបន្ថែមម៉ោងសិក្សាដល់សិស្សថ្នាក់បឋមដែរឬទេ?
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន ម៉ាណែតបានប្រកាសបន្ថែមម៉ោងសិក្សាចំនួន២ម៉ោងដល់សិស្សថ្នាក់បឋម។ ការសាកល្បងនេះនឹងធ្វើឡើងនៅក្នុងសាលារៀនចំនួន៥០ ហើយបើជោគជ័យ គឺនឹងត្រូវដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសតែម្តង។ អ្នកតាមដានការអប់រំបានបង្ហាញជំហរគាំទ្រផែនការមួយនេះ។ តែពួកគេចង់ឲ្យរដ្ឋាភិបាលបំពាក់សម្ភារៈបរិក្ខារឲ្យគ្រប់គាន់ដល់សាលារៀនជាមុនសិនទើបក្មេងៗថ្នាក់បឋមអាចរៀនពេញម៉ោងបាន៕03/04/202410:04 -
តើការបែងចែកកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានសមធម៌ដែរ ឬទេ?
អ្នកជំនាញរបស់ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤ នេះនឹងមានកំណើន ៥.៨% ពោលច្រើនជាងឆ្នាំ២០២៣ ដែលមាន ៥.៤%។ បើតាមប្រធានផ្នែកសេដ្ឋកិច្ចនៃធនាគាពិភពលោក(WB) កំណើននេះបានមកពីការនាំចេញផលិតផលកាត់ដេរ ពីវិស័យទេសចរណ៍ កសិកម្ម និងការងើបឡើងវិញនៃវិស័យសំណង់ និងអចលនទ្រព្យ។ តែខុសពីធនាគារពិភពលោក រដ្ឋាភិបាលកម្ពុជាបានព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនដែលមានដល់ទៅ ៦.៦% នៅឆ្នាំ២០២៤ នេះ។ ទោះជាយ៉ាងណា អ្នកតាមដានសង្គមចង់ឃើញការបែងចែកកំណើនសេដ្ឋកិច្ចនេះមានសមធម៌ ខណៈគម្លាតរវាងអ្នកមាន និងអ្នកក្រីនៅឃ្លាតគ្នាខ្លាំងនៅឡើយ៕02/04/202411:13
ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។