បទយកការណ៍
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
កសិកររកស៊ីច្រូតស្មៅគោនៅជាយក្រុងភ្នំពេញត្អូញត្អែរពីការខ្វះស្មៅ និងការចិញ្ចឹមគោធ្លាក់ចុះ
ការច្រូតស្មៅគោជារបរមួយប្រភេទដែលពលរដ្ឋខ្មែរមួយចំនួនអាចរកប្រាក់ចំណូលដើម្បីដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។ សម្រាប់អ្នកប្រកបរបរមួយនេះនៅជាយក្រុងភ្នំពេញ ពួកគេតែងងើបពីព្រលឹមដើម្បីស្វែងរកទីតាំងដែលមានស្មៅអាចច្រូតបាន។ តែពួកគេបានរៀបរាប់ថាបច្ចុប្បន្ន ការរកស្មៅគោជួបការលំបាកដោយសារអាកាសធាតុក្តៅខ្លាំងមិនមានស្មៅដុះលូតលាស់។ ចំណែកការចិញ្ចឹមគោក៏មានការធ្លាក់ចុះដោយសារលំហូរសាច់គោពីក្រៅប្រទេស។24/04/202407:33 -
អ្នកចិញ្ចឹមពពែក្នុងស្រុកត្អូញត្អែរពីការលំបាកដោយសារលំហូរពពែពីប្រទេសថៃ
លោកតាំង ហាំងលី ម្ចាស់កសិដ្ឋានចិញ្ចឹមពពែមួយកន្លែងស្ថិតក្នុងស្រុកកៀនស្វាយរិះគន់លើការនាំចូលពពែពីប្រទេសក្រៅ ពិសេសពីថៃ ខណៈដែលម្ចាស់កសិដ្ឋានក្នុងស្រុកមួយចំនួនប្រឈមនឹងការបាត់បង់ទីផ្សារ និងការបិទទ្វារកសិដ្ឋាន។ បច្ចុប្បន្ន ទីផ្សារពពែពុំសូវពេញនិយម ហើយតម្លៃលក់ក៏មិនសូវបានថ្លៃខ្ពស់ដោយ ១គីឡូលក់បានត្រឹម ៥ដុល្លារប៉ុណ្ណោះ។ ត្រង់ចំណុចនេះ លោកតាំង ហាំងលីបានស្នើឱ្យរដ្ឋាភិបាលផ្អាកការនាំចូលពពែប្រទេសក្រៅ និងជួយជំរុញទីផ្សារក្នុងស្រុក។22/04/202412:21 -
របរលក់ទឹកអំពៅចល័តកាក់កបក្នុងពេលដែលអាកាសធាតុឡើងកម្តៅខ្លាំង
របរលក់ទឹកអំពៅចល័តតាមចិញ្ចើមផ្លូវ ត្រូវប៉ាន់នារដូវក្ដៅឆ្នាំនេះ ដោយសារលក់ដាច់ខ្លំាងខុសពីរដូវធម្មតា។ ទោះជាមានការប៉ះពាល់ដោយសារតែការឡើងកម្តៅក៏ពិតមែន តែអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រភេទនេះ ពួកគេបង្ហាញការសប្បាយចិត្ត និងមិនរុញរាក្នុងការស៊ូទ្រាំលក់នៅក្រោមកម្ដៅថ្ងៃឡើយ។ មិនរុញរាដោយសារតែ វាជាឱកាសរបស់ពួកគេ ក្នុងការរកប្រាក់ចំណូល នៅពេលដែលមានតម្រូវការទឹកអំពៅច្រើន៕21/04/202407:25 -
លោកជុំ វិចិត្រ៖ការប្រើធ្យូងច្នៃពីត្រឡោកដូងជួយការពារព្រៃឈើដោយមិនដឹងខ្លួន
ក្រុមហ៊ុន Khmer Green Charcoal, KGC បានយកត្រឡោកដូងជាវត្ថុធាតុដើមមកកែច្នៃធ្វើជាធ្យូងអនាម័យ ដើម្បីលក់ និងបង្កើតការងារធ្វើជូនពលរដ្ឋក្រីក្រ។ តាម លោក ជុំ វិចិត្រ ការប្រើប្រាស់ធ្យូងអនាម័យច្នៃចេញពីត្រឡោកដូងនេះ មិនប៉ះពាល់បរិស្ថាន និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ដូចការប្រើប្រាស់ធ្យូងធម្មជាតិដែលកាប់ព្រៃឈើយកមកធ្វើនោះឡើយ។ នាយកប្រតិបត្តិក្រុមហ៊ុន KGC បានអះ អាងថា ការប្រើប្រាស់ធ្យូងអនាម័យនេះ ក៏បានជួយការពារការកាប់បំផ្លាញព្រៃឈើដោយមិនដឹងខ្លួន៕20/04/202410:04 -
លោកស៊ូ កូត៖ឱ្យតែយើងដាក់ចិត្តធ្វើ ការលក់លៀសហាលក៏អាចមានបានដែរ
លៀសហាលគឺជាអាហារដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋខ្មែរ។ លោកស៊ូ កូត អ្នកលក់លៀសហាលម្នាក់នៅកណ្តាលក្រុងភ្នំពេញឱ្យដឹងថា គាត់អាចលក់ដាច់បានរហូតរាប់ពាន់កំប៉ុង ឬក្បែរមួយតោនឯណោះក្នុងមួយថ្ងៃៗ។ ធ្លាប់ជាកសិករ ធ្វើចំការម្នាក់នៅខេត្តកំពង់ចាម លោកស៊ូ កូតបានអះអាងថា របរលក់លៀសហាលអាចជួយផ្គត់ផ្គងជីវភាពលោកបានគាប់ប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ របរមួយនេះក៏កំពុងផ្តល់ចំណូលដល់សិស្សនិស្សិតប្រមាណជាង ១០នាក់ដែលបម្រើការឱ្យលោកដែរ។ ចំពោះលោកស៊ូ កូត ឱ្យតែដាក់ចិត្តធ្វើ របរលក់លៀសហាលក៏អាចឱ្យមនុស្សមានបានដែរ។19/04/202406:30 -
លោកតាំង សុមុនី៖ខ្ញុំចង់នាំផលិតផលទៀនទៅបរទេសដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ
លោកតាំង សុមុនី ម្ចាស់សិប្បកម្មទៀន Kim Ly ក្នុងរាជធានីភ្នំពេញបានបង្ហាញចេតនាចង់នាំទៀនរបស់ខ្លួនទៅលក់នៅក្រៅប្រទេស។ នេះក៏ដោយសារថាទី១ ការលក់នៅក្នុងប្រទេសពុំសូវទទួលបានតម្លៃខ្ពស់ និងទី២ មានការប្រកួតប្រជែងទីផ្សារខ្លាំង។ ម្យ៉ាងទៀត និងបើតាមម្ចាស់សិប្បកម្មរូបនេះដដែល ការនាំចេញទៅលក់នៅក្រៅប្រទេសក៏ជាផ្នែកមួយជួយបង្កើនការផលិត និងផ្សព្វផ្សាយផលិតផលខ្មែរឱ្យបរទេសបានស្គាល់ដែរ។18/04/202409:33 -
អាជីវករ៖កាំភ្លើងបាញ់ទឹក និងម្សៅលក់ដាច់ខ្លាំងក្នុងរដូវចូលឆ្នាំខ្មែរ ២០២៤
នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល ៤ថ្ងៃពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦មេសា ពលរដ្ឋមួយចំនួននៅគ្រប់បណ្តារាជធានីខេត្តបាននាំគ្នាលេងជះទឹក និងបាតម្សៅយ៉ាងទ្រហឹងអឺងកង។ ក្នុងរាជធានីភ្នំពេញ ពិសេសនៅរមណីយដ្ឋានវត្តភ្នំដែលជាទីតាំងត្រជាក់សំបូរដើមឈើ អាជីវករបានអះអាងដូចៗគ្នាថា ការលក់កាំភ្លើងជ័របាញ់ទឹក និងម្សៅនាំចូល ក្នុងរដូវចូលឆ្នាំខ្មែរឆ្នាំនេះដាច់ខ្លាំងណាស់ បើធៀបនឹងឆ្នាំមុនៗ។ អាជីវករម្នាក់លើកឡើងថា ក្នុងរយៈពេល៤ថ្ងៃ គេបានលក់កាំភ្លើងជ័របាញ់ទឹកខ្ទង់រយដើមឯណោះ។17/04/202405:00 -
06:03
-
08:26
-
ពិធីបុណ្យចូលឆ្នាំខ្មែរ៖ ប្រជាពលរដ្ឋចាប់ផ្តើមចាកចោលក្រុង ទៅស្រុកកំណើតដើម្បីជួបជុំសាច់ញាតិ
នៅរំលងតែមួយថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ។ ថ្ងៃបុណ្យកាន់តែចូលកៀក ប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងភ្នំពេញ ចាប់ផ្តើមធ្វើដំណើរតាមមធ្យាបាយផ្ទាល់ខ្លួន និងរថយន្តឈ្នួល ទៅលេងស្រុកកំណើត ជួបជុំសាច់ញាតិ នាអំឡុងពិធីចូលឆ្នាំខ្មែរ។ បើតាមប្រជាពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិ បានជួបសម្ភាស តម្លៃរថយន្តឈ្នួលក្នុងឆ្នាំនេះ អាចឲ្យពួកគេទទួលយកបាន ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើត។11/04/202405:05 -
អាកាសធាតុក្តៅ៖ ការប្រឈមរបស់អ្នកធ្វើការនៅក្រោមកម្តៅព្រះអាទិត្យ
កម្មករសំណង់ កសិករ និងអ្នកធ្វើការនៅខាងក្រៅអគារ ត្រូវរងកម្តៅព្រះអាទិត្យជាប្រចាំ។ នៅខណៈដែលអាកាសធាតុឡើងក្តៅ ស្ងួតហួតហែងខ្លាំង ពួកគេជាអ្នកប្រឈមខ្ពស់ទៅនឹងការរងផលប៉ះពាល់ពីកម្តៅព្រះអាទិត្យ។ ភាពហត់នឿយ ថយចុះអស់កម្លាំង បញ្ហាសុខភាព របកស្បែក ទាំងនេះជាបញ្ហាសុខភាពដែលពួកគេជួបប្រទះ ដោយសារធ្វើការក្រោមកម្តៅព្រះអាទិត្យរយៈពេលយូរ។10/04/202406:25 -
07:54
-
អ្នកស្រី ធូរ ស៊ីន៖ ជ្រូកដីនៅតែពេញនិយមសម្រាប់ការសន្សំលុយរបស់ពលរដ្ឋខ្មែរ
សម័យអ៊ីនធ័រនែត សម័យដែលមនុស្សម្នាសន្សំលុយទុកក្នុងធនាគារ។ ដូច្នេះ វាមានប្រយោជន៍អ្វីដែលត្រូវទុកសន្សំលុយក្នុងកូនជ្រូកដីទៀតនោះ។ នៅសង្កាត់បាក់ខែង រាជធានីភ្នំពេញ សិប្បកម្មធ្វើជ្រូកដីសន្សំលុយរបស់អ្នកស្រី ធូរ ស៊ីននៅតែដំណើរការរយៈពេល៧ឆ្នាំមកហើយ ដោយគ្មានចុះថមថយនៅក្នុងសម័យចាយលុយតាមកាតធនាគារ។ សិប្បកម្មរបស់អ្នកស្រី ធូរ ស៊ីន អាចផលិតជ្រូកដីយ៉ាងហោច៣០០ ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់លក់ចេញទៅតាមបណ្តារាជធានីខេត្ត។ បើតាមអ្នកស្រី ធូរ ស៊ីន អតិថិជនខ្លះប្រើជ្រូកដី១ក្នុងមួយខែ ដែលគេបោកដើម្បីយកលុយសន្សំទុក ទៅបង់សងធនាគារ។08/04/202406:17 -
08:22
-
08:37
បទយកការណ៍
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។