បទយកការណ៍
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
លោកស៊ូ កូត៖ឱ្យតែយើងដាក់ចិត្តធ្វើ ការលក់លៀសហាលក៏អាចមានបានដែរ
លៀសហាលគឺជាអាហារដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋខ្មែរ។ លោកស៊ូ កូត អ្នកលក់លៀសហាលម្នាក់នៅកណ្តាលក្រុងភ្នំពេញឱ្យដឹងថា គាត់អាចលក់ដាច់បានរហូតរាប់ពាន់កំប៉ុង ឬក្បែរមួយតោនឯណោះក្នុងមួយថ្ងៃៗ។ ធ្លាប់ជាកសិករ ធ្វើចំការម្នាក់នៅខេត្តកំពង់ចាម លោកស៊ូ កូតបានអះអាងថា របរលក់លៀសហាលអាចជួយផ្គត់ផ្គងជីវភាពលោកបានគាប់ប្រសើរ។ មិនត្រឹមតែប៉ុណ្ណោះ របរមួយនេះក៏កំពុងផ្តល់ចំណូលដល់សិស្សនិស្សិតប្រមាណជាង ១០នាក់ដែលបម្រើការឱ្យលោកដែរ។ ចំពោះលោកស៊ូ កូត ឱ្យតែដាក់ចិត្តធ្វើ របរលក់លៀសហាលក៏អាចឱ្យមនុស្សមានបានដែរ។19/04/202406:30 -
លោកតាំង សុមុនី៖ខ្ញុំចង់នាំផលិតផលទៀនទៅបរទេសដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ
លោកតាំង សុមុនី ម្ចាស់សិប្បកម្មទៀន Kim Ly ក្នុងរាជធានីភ្នំពេញបានបង្ហាញចេតនាចង់នាំទៀនរបស់ខ្លួនទៅលក់នៅក្រៅប្រទេស។ នេះក៏ដោយសារថាទី១ ការលក់នៅក្នុងប្រទេសពុំសូវទទួលបានតម្លៃខ្ពស់ និងទី២ មានការប្រកួតប្រជែងទីផ្សារខ្លាំង។ ម្យ៉ាងទៀត និងបើតាមម្ចាស់សិប្បកម្មរូបនេះដដែល ការនាំចេញទៅលក់នៅក្រៅប្រទេសក៏ជាផ្នែកមួយជួយបង្កើនការផលិត និងផ្សព្វផ្សាយផលិតផលខ្មែរឱ្យបរទេសបានស្គាល់ដែរ។18/04/202409:33 -
អាជីវករ៖កាំភ្លើងបាញ់ទឹក និងម្សៅលក់ដាច់ខ្លាំងក្នុងរដូវចូលឆ្នាំខ្មែរ ២០២៤
នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរយៈពេល ៤ថ្ងៃពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦មេសា ពលរដ្ឋមួយចំនួននៅគ្រប់បណ្តារាជធានីខេត្តបាននាំគ្នាលេងជះទឹក និងបាតម្សៅយ៉ាងទ្រហឹងអឺងកង។ ក្នុងរាជធានីភ្នំពេញ ពិសេសនៅរមណីយដ្ឋានវត្តភ្នំដែលជាទីតាំងត្រជាក់សំបូរដើមឈើ អាជីវករបានអះអាងដូចៗគ្នាថា ការលក់កាំភ្លើងជ័របាញ់ទឹក និងម្សៅនាំចូល ក្នុងរដូវចូលឆ្នាំខ្មែរឆ្នាំនេះដាច់ខ្លាំងណាស់ បើធៀបនឹងឆ្នាំមុនៗ។ អាជីវករម្នាក់លើកឡើងថា ក្នុងរយៈពេល៤ថ្ងៃ គេបានលក់កាំភ្លើងជ័របាញ់ទឹកខ្ទង់រយដើមឯណោះ។17/04/202405:00 -
06:03
-
08:26
-
ពិធីបុណ្យចូលឆ្នាំខ្មែរ៖ ប្រជាពលរដ្ឋចាប់ផ្តើមចាកចោលក្រុង ទៅស្រុកកំណើតដើម្បីជួបជុំសាច់ញាតិ
នៅរំលងតែមួយថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ។ ថ្ងៃបុណ្យកាន់តែចូលកៀក ប្រជាពលរដ្ឋមួយចំនួនក្នុងក្រុងភ្នំពេញ ចាប់ផ្តើមធ្វើដំណើរតាមមធ្យាបាយផ្ទាល់ខ្លួន និងរថយន្តឈ្នួល ទៅលេងស្រុកកំណើត ជួបជុំសាច់ញាតិ នាអំឡុងពិធីចូលឆ្នាំខ្មែរ។ បើតាមប្រជាពលរដ្ឋដែលវិទ្យុបារាំងអន្តរជាតិ បានជួបសម្ភាស តម្លៃរថយន្តឈ្នួលក្នុងឆ្នាំនេះ អាចឲ្យពួកគេទទួលយកបាន ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើត។11/04/202405:05 -
អាកាសធាតុក្តៅ៖ ការប្រឈមរបស់អ្នកធ្វើការនៅក្រោមកម្តៅព្រះអាទិត្យ
កម្មករសំណង់ កសិករ និងអ្នកធ្វើការនៅខាងក្រៅអគារ ត្រូវរងកម្តៅព្រះអាទិត្យជាប្រចាំ។ នៅខណៈដែលអាកាសធាតុឡើងក្តៅ ស្ងួតហួតហែងខ្លាំង ពួកគេជាអ្នកប្រឈមខ្ពស់ទៅនឹងការរងផលប៉ះពាល់ពីកម្តៅព្រះអាទិត្យ។ ភាពហត់នឿយ ថយចុះអស់កម្លាំង បញ្ហាសុខភាព របកស្បែក ទាំងនេះជាបញ្ហាសុខភាពដែលពួកគេជួបប្រទះ ដោយសារធ្វើការក្រោមកម្តៅព្រះអាទិត្យរយៈពេលយូរ។10/04/202406:25 -
07:54
-
អ្នកស្រី ធូរ ស៊ីន៖ ជ្រូកដីនៅតែពេញនិយមសម្រាប់ការសន្សំលុយរបស់ពលរដ្ឋខ្មែរ
សម័យអ៊ីនធ័រនែត សម័យដែលមនុស្សម្នាសន្សំលុយទុកក្នុងធនាគារ។ ដូច្នេះ វាមានប្រយោជន៍អ្វីដែលត្រូវទុកសន្សំលុយក្នុងកូនជ្រូកដីទៀតនោះ។ នៅសង្កាត់បាក់ខែង រាជធានីភ្នំពេញ សិប្បកម្មធ្វើជ្រូកដីសន្សំលុយរបស់អ្នកស្រី ធូរ ស៊ីននៅតែដំណើរការរយៈពេល៧ឆ្នាំមកហើយ ដោយគ្មានចុះថមថយនៅក្នុងសម័យចាយលុយតាមកាតធនាគារ។ សិប្បកម្មរបស់អ្នកស្រី ធូរ ស៊ីន អាចផលិតជ្រូកដីយ៉ាងហោច៣០០ ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់លក់ចេញទៅតាមបណ្តារាជធានីខេត្ត។ បើតាមអ្នកស្រី ធូរ ស៊ីន អតិថិជនខ្លះប្រើជ្រូកដី១ក្នុងមួយខែ ដែលគេបោកដើម្បីយកលុយសន្សំទុក ទៅបង់សងធនាគារ។08/04/202406:17 -
08:22
-
08:37
-
ពលរដ្ឋរស់នៅក្បែរគម្រោងព្រែកជីកហ្វូណនបារម្ភពីការបណ្តេញចេញដោយសំណងមិនសមរម្យ
គម្រោងផ្លូវទឹកព្រែកជីកហ្វូណនដែលឆ្លងកាត់ខេត្តចំនួន៤ រួមមានខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែបគ្រោងនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤ នេះ។ បើតាមរដ្ឋាភិបាលកម្ពុជា ពលរដ្ឋចំនួន១.៦លាននាក់នឹងត្រូវរងផលប៉ះពាល់ពីគម្រោងមួយនេះ។ តាមរយៈមីក្រូរបស់វិទ្យុបារាំងអន្តរជាតិ RFI ពលរដ្ឋដែលរស់នៅក្បែរគម្រោងព្រែកជីកហ្វូណនក្នុងស្រុកកៀនស្វាយខេត្តកណ្តាលបានអះអាងថា ពួកគេនៅពុំទាន់ទទួលបានដំណឹងស្តីពីគម្រោងនេះនៅឡើយទេ។ ទន្ទឹមគ្នានេះ មានអ្នកខ្លះក៏កំពុងបារម្ភពីការបណ្តេញចេញដោយសំណងមិនសមរម្យ ទោះបីរដ្ឋាភិបាលបានធានាពីការផ្តល់សំណងដល់ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍនេះក្តី៕05/04/202409:37 -
ស្រុកកោះធំ៖អ្នកផលិតម្សៅជ្រែស្នើរដ្ឋាភិបាលជួយអភិរក្ស និងរកទីផ្សារ
អ្នកភូមិពោធិ៍មិត្តក្នុងស្រុកកោះធំប្រមាណ៨គ្រួសារកំពុងបន្តអាជីពជាអ្នកផលិតម្សៅជ្រែដែលបន្សល់ទុកពីដូនតា។ ក្នុងចំណោមអ្នកផលិតទាំង៨គ្រួសារ មាន ២គ្រួសារព្រួយបារម្ភពីការអាចបាត់បង់របរមួយនេះបន្តិចម្តងៗនៅថ្ងៃខាងមុខ។ ព្រួយបារម្ភដោយសារតែពួកគេពុំសូវទទួលបានកម្រៃខ្ពស់ពីការផលិតរបស់ខ្លួន ត្បិតឈ្មួញកណ្តាលផ្តល់តម្លៃថោកពេក។ នៅក្នុងន័យនេះ អ្នកផលិតម្សៅជ្រែបានស្នើឪ្យក្រសួងពាក់ព័ន្ធជួយរកទីផ្សារដែលឪ្យតម្លៃខ្ពស់ និងចូលរួមអភិរក្សរបរមួយនេះកុំឪ្យបាត់បង់៕04/04/202410:49 -
លោកថា សីហា៖ខ្ញុំចង់ឲ្យក្មេងៗស្គាល់ផ្លែអង្គញ់ និងយល់ពីល្បែងប្រជាប្រិយខ្មែរ
ក្រៅពីរបរជាអ្នកអូសរទេះ លោកថា សីហា បានឆ្លៀតលក់ផ្លែអង្គញ់ជារៀងរាល់ឆ្នាំនៅ ពេល ជិតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ក្នុងនាមជាអ្នកលក់អង្គញ់ជាង១០ឆ្នាំមកនេះ លោកថា សីហាចង់ឃើញក្មេងៗជំនាន់ក្រោយស្គាល់ ផ្លែអង្គញ់ និងយល់ពីល្បែងប្រជាប្រិយខ្មែរមួយនេះសម្រាប់លេងនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ។03/04/202406:46 -
08:35
បទយកការណ៍
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។