បទយកការណ៍
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
អតីតក្មេងស្រីរបស់អង្គការកុមារមេគង្គធ្វើដំណើរទៅបារាំងដើម្បីចែករំលែកបទពិសោធន៍ជាមួយសិស្សសាលា
ជាក្មេងស្រីធ្លាប់ទទួលបានការទទួលឧបត្ថម្ភពីអង្គការកុមារមេគង្គ ហួត ស្រីយេនអាយុ២៦ឆ្នាំបានស្ម័គ្រចិត្តទៅបំពេញការងាររយៈពេល១ឆ្នាំនៅប្រទេសបារាំងដើម្បីចែករំលែកបទពិសោធន៍របស់នាងជាមួយកុមារ ក្មេងបារាំងនៅតាមសាលារៀន។ នៅទីស្នាក់ការធំរបស់អង្គការកុមារមេគង្គ នៅជាយក្រុងប៉ារីស ហួតស្រីយេន ត្រូវដាក់បញ្ចូលក្នុងក្រុមការងាររបស់គម្រោងការដែលមានឈ្មោះ ខ្ញុំមានក្តីសុបិន្តមួយ។28/03/2024 -
ឆៃប៉ូវអ្នកស្រុកស្អាងបន្តទទួលបានការកោតសរសើរទាំងរសជាតិ និងគុណភាព
របរធ្វើឆៃប៉ូវលក់បានក្លាយជាមុខរបរដ៏ពេញនិយមមួយរបស់អ្នកស្រុកស្អាង ខេត្តកណ្តាល។ រហូតមកដល់ពេលនេះ ឆៃប៉ូវរបស់អ្នកស្រុកស្អាងនៅតែបន្តទទួលបានការកោតសរសើរទាំងរសជាតិ និងគុណភាពពីសំណាក់អ្នកទិញ។ អ្នកស្រី ឡាយ គីមឈន អ្នកធ្វើ និងជាអ្នកធ្វើឆៃប៉ូវបានឱ្យដឹងថា ឆៃប៉ូវរបស់អ្នកស្រុកស្អាងតែងផ្តោតលើរសជាតិ គុណភាព និងអនាម័យជាចម្បង។ បច្ចុប្បន្ន ឆៃប៉ូវរបស់អ្នកស្រីទទួលបានការកម្មង់ពីម៉ូយតាមបណ្តាខេត្តជាច្រើន ខណៈពលរដ្ឋខ្មែររស់នៅក្រៅប្រទេសក៏បានកម្មង់អ្នកស្រីដែរ។28/03/202408:34 -
10:05
-
កញ្ញាឃឹន ម៉េងលាំចង់ឃើញកសិករខ្មែរប្រើពូជរុក្ខជាតិដែលបណ្តុះចេញពីមន្ទីរពិសោធន៍
ក្រុមអ្នកស្រាវជ្រាវមួយមកពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារកំពុងបន្តការងារបណ្តុះពូជ និងរុក្ខជាតិនៅក្នុងមន្ទីរពិសោធន៍តាមស្តង់ដារបច្ចេកវិទ្យា។ ការបណ្តុះពូជ និងរុក្ខជាតិបែបនេះបានរួមចំណែកច្រើនទាំងបរិមាណ តម្លៃ គុណភាព និងសុខភាពនៃរុក្ខជាតិ ពិសេសកាត់បន្ថយការនាំចូលពូជរុក្ខជាតិពីក្រៅដែលមានតម្លៃថ្លៃ។ កញ្ញាឃឹន ម៉េង លាំ ប្រធានមន្ទីរពិសោធន៍ជាលិកាវប្បកម្មយល់ថា ការបណ្តុះរុក្ខជាតិក្នុងមន្ទីរពិសោធន៍ជារបត់ថ្មីមួយដើម្បីជួយជំរុញវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន។ នៅក្នុងន័យនេះ កញ្ញាបានស្នើឱ្យកសិករខ្មែរងាយទៅប្រើពូជរុក្ខជាតិដែលបណ្តុះចេញពីមន្ទីរពិសោធន៍៕25/03/202411:12 -
កសិករចិញ្ចឹមទាយកស៊ុតទទូចឲ្យរដ្ឋទប់ស្កាត់ការនាំចូលស៊ុតពីក្រៅប្រទេស
តម្លៃស៊ុតទានៅលើទីផ្សារកម្ពុជាមានការធ្លាក់ចុះ នៅក្រោយពេលដែលមានការបើកឲ្យនាំចូលស៊ុតពីក្រៅប្រទេសមកផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា។ នេះបើតាមការអះអាងរបស់កសិករ និងឈ្មួញបោះដុំស៊ុតទានៅតាមផ្សារធំៗក្នុងក្រុងភ្នំពេញ និងបណ្តាខេត្ត។ កសិករចិញ្ចឹមទាយកស៊ុត បានទទូចឲ្យរដ្ឋាភិបាលមានវិធានការជាចាំបាច់ចំពោះការនាំចូលស៊ុតពីក្រៅប្រទេស ជាពិសេសពីប្រទេសវៀតណាម ដ្បិតបញ្ហានេះបានរុញច្រានឲ្យតម្លៃស៊ុតទារបស់កសិករខ្មែរបន្តធ្លាក់ចុះ។24/03/202411:47 -
06:46
-
លោកងួន សុខខឿន៖ជនមានពិការភាពមិនគួរផ្តេកផ្តួលទៅតាមព្រេងវាសនា
ប្រមាណ៣០ឆ្នាំមកហើយ ដែលលោក ងួន សុខខឿន បានចាកចេញពីស្រុកកំណើត ដើម្បីប្រកបរបររកស៊ីចិញ្ចឹមជីវិតនៅរាជធានីភ្នំពេញ។ ធ្លាប់ជាអ្នកខាត់ស្បែកជើង និងជាជាងជួសជុលវិទ្យុទូរទស្សន៍ ជនមានពិការភាពម្នាក់នេះ កំពុងប្រកបរបរជាអ្នកធ្វើសាប៊ូលាងចាន និងឆ្លៀតលក់កាសែត។ ចំពោះលោក ងួន សុខខឿន, ពិការភាពមិនមែនជាឧបសគ្គរារាំងជីវិតរស់នៅប្រចាំថ្ងៃទេ។ លោកថា ជនពិការគ្រប់រូបមិនគួរផ្តេកផ្តួលទៅតាមព្រេងវាសនាឡើយ៕22/03/202406:37 -
កសិករខ្មែរស្នើឲ្យរដ្ឋាភិបាលគិតគូរបន្ថែមលើបន្លែក្នុងស្រុកដោយកាត់បន្ថយការនាំចូល
ប្រជាកសិករដាំដំណាំ និងបន្លែមួយចំនួននៅលើកោះឧកញ៉ាតីបន្តសម្តែងក្តីបារម្ភពីបញ្ហាកង្វះទីផ្សារ និងតម្លៃធ្លាក់ចុះ។ តាមពួកគេ តម្លៃលក់នៅលើទីផ្សារកន្លងមកមិនត្រូវបានឈ្មួញឱ្យថ្លៃប៉ុន្មានទេ។ នេះក៏ដោយសារតែបន្លែនាំចូលពីវៀតណាមមានច្រើនលើសលប់ និងមានតម្លៃថោកជាងបន្លែរបស់កសិករក្នុងស្រុក។ ក្រៅពីបារម្ភរឿងតម្លៃធ្លាក់ចុះ ប្រជាកសិករក៏បារម្ភខ្លាំងចំពោះការថយចុះទិន្នផលក្នុងឆ្នាំនេះដែរ ពិសេសដំណាំត្រាវ និងខ្ញី។ ទោះយ៉ាងណា ប្រជាកសិករស្នើឲ្យរដ្ឋាភិបាលជួយបង្កើតទីផ្សារដល់កសិករខ្មែរឱ្យបានទូលំទូលាយជាមុនតាមរយៈការកាត់បន្ថយ ឬផ្អាកការនាំចូលបន្លែពីក្រៅ។21/03/202409:58 -
កម្មកររោងចក្រ Y&W បានបង្កើនការតវ៉ាដោយចេញធ្វើកូដកម្មបិទផ្លូវទ្រង់ទ្រាយធំ
នៅព្រឹកថ្ងៃពុធ ទី២០មីនា កម្មកររោងចក្រកាត់ដេរ Y&W ជាង ១ពាន់នាក់បានបន្តការទាមទាររកដំណោះស្រាយដោយនាំគ្នាធ្វើកូដកម្មបិទផ្លូវទ្រង់ទ្រាយធំ។ ពួកគេបានបិទផ្លូវនៅត្រង់ចំណុចស្តុបបាគូ និងខាងមុខរោងចក្រក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមកូដករបានបញ្ជាក់ថា មូលហេតុនៃការជ្រើសយកវិធានការបិទផ្លូវពេលនេះមកពីការទាមទាររបស់ពួកគេនៅមិនទាន់មានការដោះស្រាយ។20/03/202408:01 -
09:41
-
ពលរដ្ឋបឹងតាមោកជាង៥០នាក់ទៅដាក់ញត្តិនៅក្រសួងព្រះបរមរាជវាំង តែត្រូវក្រសួងបដិសេធ
នៅរសៀលថ្ងៃទី១៨ ខែមីនា ពលរដ្ឋរស់នៅបឹងតាមោកជាង៥០នាក់បាននាំគ្នាដើរទៅដាក់ញត្តិនៅក្រសួងព្រះបរមរាជវាំងដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីអង្គព្រះមហាក្សត្រ។ ពលរដ្ឋរងគ្រោះអះអាងថា ពួកគេនៅតែរងការគំរាមបណ្តេញចេញដោយបង្ខំពីសំណាក់អាជ្ញាធរ។ តែមន្ត្រីក្រសួងបានបដិសេធមិនទទួលយកញត្តិនេះរបស់ពលរដ្ឋដោយពន្យល់ហេតុផលថា មិនមែនជាតួនាទីរបស់ស្ថាប័នអង្គព្រះមហាក្សត្រ៕18/03/202408:05 -
ហេតុអ្វីយុវជនផ្តើមមានសន្ទុះឲ្យតម្លៃលើសារៈប្រយោជន៍នៃធនធានព្រៃឈើ?
ទិវាព្រៃឈើនៅក្នុងឆ្នាំ ២០២៤ នេះបានរៀបចំឡើងក្រោមប្រធានបទ «និរន្តរភាពព្រៃឈើ ដើម្បីមនុស្សជាតិ»។ នៅថ្ងៃអាទិត្យ ទី១៧ មីនានេះ ក្រុមបណ្តាញយុវជន និងអ្នកការពារព្រៃឈើបានរៀបចំការជួបជុំមួយនៅទីលានប្រជាធិបតេយ្យដើម្បីចែករំលែកបទពិសោធន៍ទៅវិញទៅមក។ ក្រុមអ្នកការពារព្រៃឈើបានកត់សម្គាល់ឃើញថា យុវជនផ្តើមមានសន្ទុះយល់ដឹង និងឲ្យតម្លៃលើសារៈប្រយោជន៍នៃធនធានព្រៃឈើ។17/03/202407:08 -
យុវជនជនជាតិដើមភាគតិចមួយក្រុមសម្ដែងរឿងខ្លីនិយាយពីបញ្ហាសហគមន៍
នៅថ្ងៃទី១២ខែមីនា យុវជនជនជាតិដើមតិចមួយក្រុមបានសម្ដែងរឿងខ្លីនិយាយពីបញ្ហាកើតឡើងក្នុងសហគមន៍ដែលខ្លួនរស់នៅ។ បញ្ហាទាំងនោះរួមមាន:ក្មេងទំនើង សិស្សមិនចូលសាលា ការមិនយកចិត្តទុកដាក់ពីឪពុកម្ដាយលើសុវត្ថិភាពកូន យុវជនរៀនចប់តែមានអត់មានលទ្ធភាពរៀនបន្ត ការបៀតបៀនលើរូបរាងកាយជាដើម។ បើតាមក្រុមយុវជនសកម្មភាពសម្ដែងរបស់ពួកគេចង់បានដំណោះស្រាយពីអាជ្ញាធរមូលដ្ឋាន។16/03/202408:16 -
07:12
-
Villers-Cotterêts៖ពីការបរបាញ់សត្វកម្សាន្តក្លាយមកជាមណ្ឌលអន្តរជាតិភាសាបារាំង
ក្នុងឱកាស សប្តាហ៍នៃភាសាបារាំង និងទិវាហ្វ្រង់កូហ្វូនី (Francophonie) វិទ្យុបារាំងអន្តរជាតិ RFI ខេមរភាសា សូមបង្វែរអារម្មណ៍ប្រិយមិត្ត មកស្តាប់ និងទស្សនា ស្វែងយល់អំពីប្រវត្តិនៃប្រាសាទមួយក្នុងប្រទេសបារាំង ដែលមានឈ្មោះថា Villers-Cotterêts។ កសាងឡើង ក្នុងរជ្ជកាលរបស់ស្តេចបារាំង François ទី១ ក្នុងសតវត្សរ៍ទី ១៦ ពោលគឺក្នុងសម័យ Renaissance ប្រាសាទ Villers-Cotterêts មានវាសនា ខុសប្លែកពីប្រាសាទដទៃ។ ដំបូងជាទីលាន សម្រាប់ការបរបាញ់សត្វកម្សាន្ត ប្រាសាទនេះបានប្រែក្លាយទៅជាព្រះបរមរាជវាំងអចិន្ត្រៃយ៍របស់ស្តេច François ទី១ មុននឹងឆ្លងកាត់ដំណាក់កាលជាច្រើនបន្តបន្ទាប់ រហូតក្លាយមកជាមណ្ឌលអន្តរជាតិភាសាបារាំង ក្នុងពេលបច្ចុបប្បន្ន។ ដូច្នេះ ដើម្បីចង់ដឹងអំពីដំណើរវិវត្តន៍ នៃប្រាសាទ Villers-Cotterêts យ៉ាងណា សូមស្តាប់ខ្លឹមសារលំអិត៕15/03/202405:22
បទយកការណ៍
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។