ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍អន្តរជាតិក្តៅគគុកជាងគេបង្អស់មួយ មកពង្រីក ពន្យល់ និងវិភាគ ដោយមានអន្តរាគមន៍ពីអ្នកកាសែតរបស់យើង នៅប្រទេសបារាំង ឬពីអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
គ្រប់វគ្គទាំងអស់
-
តើអ៊ីស្រាអែលផ្តើមសងសឹកអ៊ីរ៉ង់ដែលបាញ់ដ្រូននិងមីស៊ីលកាលពីសប្តាហ៍មុន ឬយ៉ាងណា?
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា អ៊ីស្រាអែលបានវាយប្រហារទៅអ៊ីរ៉ង់ សំដៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហើយនិងព្រលានយន្តហោះអ៊ីរ៉ង់ នៅថ្ងៃសុក្រទី១៩មេសា និងថា ការវាយប្រហារផ្លូវអាកាសនេះជាការសងសឹកឆ្លើយតបចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល កាលពីថ្ងៃទី១៣-១៤មេសា។ ផ្ទុយទៅវិញ ភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់មួយចំនួន ព្យាយាមអះអាងថា គ្មានការវាយប្រហារអ្វីឡើយលើទឹកដីអ៊ីរ៉ង់ ហើយសារព័ត៌មានខ្លះទៀត បញ្ជាក់ថា មានសំឡេងផ្ទុះ តែគ្មានការខូចខាតអ្វីទេ។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ ចេញមុខអះអាងថា សេចក្តីរាយការណ៍របស់បណ្តាញផ្សព្វផ្សាយអាមេរិក ពុំត្រឹមត្រូវទេ។ ចំណែកឯ រដ្ឋាភិបាលអ៊ីស្រាអែល រក្សាភាពស្ងៀមស្ងាត់ ដោយមិនបញ្ជាក់ថាជាស្នាដៃខ្លួន ហើយក៏មិនបដិសេធចោលដែរ។19/04/202405:36 -
អូឡាំពិកបារីស២០២៤៖ ១០០ថ្ងៃមុនការសម្ពោធ តើបារាំងបានត្រៀមខ្លួនរួចរាល់ហើយឬនៅ?
គិតចាប់ពីថ្ងៃទី១៧មេសានេះទៅ គឺនៅសល់១០០ថ្ងៃគត់ ដែលកម្មវិធីប្រកួតកីឡាអូឡាំពិក២០២៤នៅទីក្រុងប៉ារីស នឹងចាប់ផ្តើមជាផ្លូវការ។ មានមតិខ្លះ បានបង្ហាញការព្រួយបារម្ភជាច្រើនចំណុច ថាហេដ្ឋារចនាសម្ព័ន្ធកីឡា ព្រមទាំងបណ្តាញដឹកជញ្ជូនបារាំង នៅមិនទាន់រៀបចំស្រេចបាច់ ដើម្បីទទួលកីឡាករនិងអ្នកទស្សនារាប់សែននាក់ឡើយ។ ហើយទន្ទឹមនឹងនេះ ក៏មានផងដែរ នូវការព្រួយបារម្ភស្តីពីបញ្ហាសន្តិសុខ ដោយសារតែមានការគំរាមធ្វើភេរវកម្ម នៅថ្ងៃបើកសម្ពោធការប្រកួត។17/04/202409:56 -
ខួបអូតង់៧៥ឆ្នាំ៖ អូតង់ខ្លាំង និងរីកធំជាងមុន ប៉ុន្តែនៅភ័យនឹងស្រមោលរបស់លោកដូណាល់ ត្រាំ
បង្កើតឡើងនៅថ្ងៃទី ៤មេសា ១៩៤៩ ដើម្បីទប់ទល់ឥទ្ធិពលរបស់សហភាពសូវៀត សម្ព័ន្ធអាត្លង់ទិកខាងជើង អង្គការអូតង់ នៅថ្ងៃព្រហស្បតិ៍ទី ៤មេសានេះ ប្រារព្ធខួប៧៥ឆ្នាំរបស់ខ្លួននៅទីស្នាក់កណ្តាលអូតង់ នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្សិក។ នៅចំពោះមុខសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន អង្គការអូតង់កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ ដោយសារតែស្រមោលរបស់លោកដូណាល់ ត្រាំដែលអាចឈ្នះឆ្នោត មកដឹកនាំអាមេរិកសាជាថ្មី។ មានអាយុ៧៥ឆ្នាំ តើអូតង់ពិតជាចាស់គំរិលហួសសម័យ ដូចការលើកឡើងរបស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ឬជាស្ថាប័នដែលស្លាប់មិនដំណើរការ ដូចពាក្យរិះគន់របស់ប្រធានាធិបតីបារាំងដែរឬទេ?04/04/202410:45 -
២ឆ្នាំនៃសង្រ្គាម អ៊ុយក្រែនស្ថិតក្នុងស្ថានភាពទប់ទល់លើសមរភូមិ
ថ្ងៃទី២៤ កុម្ភៈ ២០២៤ ជាគម្រប់២ឆ្នាំនៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ សង្គ្រាមបានឈានចូលដល់ឆ្នាំទីបី តែអ៊ុយក្រែនហាក់ចុះទន់ដៃ។ ក្នុងខណៈដែលជំនួយយោធារបស់ក្រុមសម្ព័ន្ធមិត្តហូរចូលអ៊ុយក្រែនយ៉ាងយឺតយ៉ាវ យោធារុស្ស៊ី កំពុងស្ទុះឡើងកម្លាំង។ ប៉ុន្តែសាមគ្គីភាពមិនចុះថយទេ នៅថ្ងៃទី២៤កុម្ភៈ២០២៤នេះ ប្រមុខដឹកនាំជាច្រើនបានធ្វើដំណើរទៅក្រុងកៀវ ហើយហ្សេ៧បានបើកជំនួបកំពូលស្តីពីអ៊ុយក្រែន ដោយគ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួមរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត។ 24/02/202404:11 -
សន្និសីទសន្តិសុខក្រុងម៉ុយនិចលើកទី៦០បើកនៅអាល្លឺម៉ង់ ខណៈសង្រ្គាមនៅអ៊ុយក្រែន ឈានចូលឆ្នាំទី៣
បាំងតែ១សប្តាហ៍ទៀត សង្គ្រាមឈ្លានពានរុស្ស៊ីលើអ៊ុយក្រែន ឈានចូលឆ្នាំទី៣។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី អញ្ជើញចូលរួមខួប ៦០ឆ្នាំ នៃ សន្និសីទសន្តិសុខក្រុងម៉ុយនិច នៅអាល្លឺម៉ង់។ មេដឹកនាំនយោបាយនិងការទូតពិភពលោក ប្រមាណ ១៨០ ចូលរួមសន្និសីទសន្តិសុខនេះ។ សន្និសីទសន្តិសុខក្រុងម៉ុយនិច ចាប់បើកនៅថ្ងៃសុក្រ ទី១៦កុម្ភៈ គ្របដណ្តប់ដោយសំណុំរឿងជម្លោះសង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន និងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។16/02/202405:27 -
បោះឆ្នោតប្រធានាធិបតី៖ អតីតឧត្តមសេនីយ៍កំពុងក្លាយជាប្រមុខដឹកនាំថ្មីឥណ្ឌូណេស៊ី?
ថ្ងៃនេះ ពលរដ្ឋឥណ្ឌូណេស៊ីជិត២០៥លាននាក់ ត្រូវបោះឆ្នោតជ្រើសរើសប្រធានាធិបតី និង បោះឆ្នោតសភា ជ្រើសរើសតំណាងរាស្ត្រថ្នាក់ជាតិ ៥៨០អាសនៈព្រមទាំងថ្នាក់តំបន់និងមូលដ្ឋានចំនួន២ម៉ឺនរូប។ បេក្ខជនបីរូបបានឈរឈ្មោះប្រកួតប្រជែងយកតំណែងប្រធានាធិបតីបន្តពីលោកចូកូ វីដូដូ ដែលមិនអាចឈរឈ្មោះជាលើកទីបី។ បើតាមលទ្ធផលប៉ាន់ស្មានបឋម បេក្ខជនប្រធានាធិបតីប្រាបូវូ ស៊ូប៊ីយានតូ ដែលមានជំហរបន្តនយោបាយរបស់លោកចូកូវី កំពុងនាំមុខ ជាមួយនឹងសំឡេងគាំទ្រប្រមាណ៥៥% សម្រាប់ការរាប់សន្លឹកឆ្នោត៦០%។14/02/202407:12 -
អាមេរិកវាយប្រហារក្រុមបក្សសម្ព័ន្ធយោធា គ្នីគ្នារបស់អ៊ីរ៉ង់នៅស៊ីរី និងអ៊ីរ៉ាក់
នៅថ្ងៃសុក្រទី ២ មករា ម្សិលមិញ អាមេរិកបើកការវាយប្រហារទីតាំងរបស់ក្រុមប្រដាប់អាវុធ គាំទ្រដោយអ៊ីរ៉ង់ នៅក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ ដើម្បីសងសឹកនឹងក្រុមនេះ ដែលបាញ់ដ្រូន សម្លាប់ទាហានអាមេរិក៣នាក់ នៅមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសហ្សកដានី។ មានការព្រួយបារម្ភថា ការវាយប្រហារសងសឹករបស់អាមេរិកអាចទៅបញ្ឆេះសង្រ្គាម នៅតំបន់ដើមបូព៌ា ដែលកំពុងរួបរឹតរួចទៅហើយ ដោយសង្រ្គាមវាយប្រហាររបស់អ៊ីស្រាអែល នៅទឹកដីហ្កាហ្សា។ យ៉ាងណាក៏ដោយ សេតវិមានបញ្ជាក់ហើយថា អាមេរិកសងសឹកក្រុមជីវពល គ្នីគ្នារបស់អ៊ីរ៉ង់ក្នុងទឹកដីស៊ីរី និងអ៊ីរ៉ាក់ ប៉ុន្តែ ជៀសវាងមិនចង់ប្រឈមមុខធ្វើសង្រ្គាម ដោយផ្ទាល់ជាមួយអ៊ីរ៉ង់។03/02/2024 -
អឺរ៉ុបបើកជំនួបកំពូលស្តីពីជំនួយសម្រាប់អ៊ុយក្រែន ក្រោមសម្ពាធនិងកំហឹងកសិករ
នៅថ្ងៃព្រហស្បតិ៍ទី១កុម្ភៈ២០២៤នេះ សមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេសបានមកជួបជុំគ្នាបើកជំនួបកំពូលវិសាមញ្ញ ដើម្បីជជែកអំពីបញ្ហាថវិកានិងអនុម័តជំនួយ៥០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន។ ជំនួបប្រជុំត្រូវរកវិធីជំនះចិត្តហុងគ្រីឱ្យបាន ហើយត្រូវពន្លត់កំហឹងកសិករអឺរ៉ុបទៀត។ កសិករនិងត្រាក់ទ័ររាប់ពាន់គ្រឿងបាននាំគ្នាទៅដល់មុខសហភាពអឺរ៉ុបនាទីក្រុងព្រុចសែលប្រទេសប៊ែលហ្ស៊ិក។ ហេតុអ្វីហុងគ្រីជំទាស់នឹងការផ្តល់ជំនួយដល់អ៊ុយក្រែន ? ហើយហេតុអ្វីបានជាកសិករអឺរ៉ុបផ្ទុះកំហឹងរាលដាលខ្លាំងដូច្នេះ?01/02/202406:28 -
សង្គ្រាមហ្កាហ្សា៖ ហាម៉ាសទទួលស្គាល់កំហុសដែលធ្វើឱ្យស្លាប់ជនស៊ីវិល
ជាងបីខែកន្លះក្រោយផ្ទុះសង្គ្រាមនៅហ្កាហ្សាមក ចលនាហាម៉ាសបានប្រកាសនៅថ្ងៃទី ២១មករា២០២៤ ទទួលស្គាល់កំហុស ដោយបានបង្កឱ្យស្លាប់ជនស៊ីវិលស្លូតត្រង់ ក្នុងប្រតិបត្តិការវាយឆ្មក់ទ្រង់ទ្រាយធំលើអ៊ីស្រាអែល កាលពីថ្ងៃទី៧តុលា២០២៣។ ការវាយឆ្មក់ ជាដើមហេតុនាំឱ្យអ៊ីស្រាអែលចេញធ្វើសង្គ្រាមលើតំបន់ហ្កាហ្សា។ ហេតុអ្វីបានជាហាម៉ាសទើបចេញមុខទទួលស្គាល់កំហុសនៅពេលនេះ ?22/01/202406:26 -
តៃវ៉ាន់បោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដោយមិនខ្លាចញញើតនឹងការគំរាមរបស់ចិន
ថ្ងៃសៅរ៍ទី១៣មករានេះ នៅតៃវ៉ាន់មានការបោះឆ្នោត២ព្រមគ្នា គឺបោះឆ្នោតជ្រើសសមាជិកសភាផង និងជ្រើសរើសប្រធានាធិបតីថ្មីផង។ ជាការបោះឆ្នោតដែលស្ថិតនៅក្នុងបរិបទដ៏តានតឹងបំផុត ដោយសារតែចិនប៉េកាំង បានប្រើវិធីច្រើនយ៉ាង ដាក់សំពាធផង គំរាមផងមកលើប្រជាជនតៃវ៉ាន់ ដែលមានទំនោរគាំទ្រការប្រកាសឯករាជ្យកាន់តែខ្លាំង។13/01/202407:18 -
តុលាការឡាអេបើកសវនាការស្តាប់អាហ្វ្រិកខាងត្បូងចោទអ៊ីស្រាអែលពីបទប្រល័យពូជសាសន៍នៅហ្កាហ្សា
បីខែក្រោយធ្វើសង្រ្គាមនៅទឹកដីហ្កាហ្សា ដើម្បីសងសឹកនឹងក្រុមហាម៉ាសដែលវាយឆ្មក់ចូលសម្លាប់មនុស្សនៅទឹកដីអ៊ីស្រាអែល តុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ បានសវនានៅថ្ងៃព្រហស្បតិ៍ទី១១មករា ទៅតាមពាក្យបណ្តឹងរបស់អាហ្វ្រិកខាងត្បូង ដែលបានចោទប្រកាន់អ៊ីស្រាអែល ថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅហ្កាហ្សា។ គិតចាប់តាំងពីការវាយប្រហាររបស់ក្រុមប្រដាប់អាវុធហាម៉ាសដែលបានចូលសម្លាប់មនុស្សប្រមាណ ១១៤០នាក់ នៅអ៊ីស្រាអែល ប្រតិបត្តិការសងសឹករបស់កងទ័ពអ៊ីស្រាអែល នៅទឹកដីហ្កាហ្សា គិតចាប់តាំងពីថ្ងៃទី ៧តុលា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងតិច ២៣ ០០០នាក់ ដែលភាគច្រើនជាប្រជាជនស៊ីវិល ស្ត្រី និងកុមារ។11/01/202409:00 -
ការបាញ់បង្ហោះផ្កាយរណបរបស់ចិនបង្កឲ្យមានការជ្រួលច្របល់ នៅតៃវ៉ាន់
៤ថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់ កាន់តែតានតឹងខ្លាំងឡើង។ នៅថ្ងៃអង្គារទី៩មករា ការបាញ់បង្ហោះផ្កាយរណបរបស់ចិន បានបង្កឲ្យមានការភ័យជ្រួលច្របល់នៅកោះតៃវ៉ាន់។ បេក្ខជនប្រធានាធិបតី មកពីគណបក្សកាន់អំណាចបានទម្លាក់កំហុសដាក់ប៉េកាំងថា កំពុងធ្វើនយោបាយដាក់សម្ពាធលើអ្នកបោះឆ្នោតតៃវ៉ាន់ រីឯបក្សប្រឆាំង បក្សគួមីនតាំងដែលជិតស្និទ្ធនឹងរដ្ឋអំណាចចិនចោទប្រកាន់បក្សកាន់អំណាចថា ផ្ញើសារ បំភិតបំភ័យប្រជាជនតៃវ៉ាន់ដើម្បីប្រយោជន៍សំឡេងឆ្នោត។09/01/202407:07 -
ខួប៣ឆ្នាំសម្រុកចូលវិមានកាពីតូល៖ សំណុំរឿងចាស់ រំខាន លោក ត្រាំ ក្នុងការឈរឈ្មោះបោះឆ្នោតអាណត្តិថ្មី?
ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ គឺជាខួប ៣ ឆ្នាំគត់ នៃការសម្រុកចូលវិមានកាពីតូល រដ្ឋសភាសហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមានអំពើហិង្សា និងស្លាប់មនុស្សផង។ ករណីនេះ ក្លាយជាសំណុំរឿងព្រហ្មទណ្ឌ ដែលតម្រូវ តុលាការកំពូលរដ្ឋសហព័ន្ធអាមេរិក សម្រេចថា តើលោក ដូណាល់ ត្រាំ អាចនឹងត្រូវហាម ឬមិនត្រូវហាម នៅក្នុងការឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នាចុងឆ្នាំនេះ។ 06/01/202406:57 -
កូរ៉េខាងជើងបាញ់កាំភ្លើងត្បាល់សំដៅកូរ៉េខាងត្បូង សេអ៊ូលធ្វើសមយុទ្ធគ្រាប់ពិត
ស្ថានភាពនៅឧបទ្វីបកូរ៉េ កំពុងធ្លាក់ក្នុងភាពតានតឹងយោធាយ៉ាងខ្លាំងមិនធ្លាប់មានទេ គិតចាប់ពីឆ្នាំ២០១០មក។ នៅថ្ងៃសុក្រនេះ កូរ៉េខាងជើងបានបាញ់កាំភ្លើងត្បាល់ចំនួន២០០គ្រាប់ទៅក្នុងសមុទ្ទលឿង ម្តុំជិតកោះរបស់កូរ៉េខាងត្បូង។ បន្ទាប់ពីបានជម្លៀសជនស៊ីវិលជាកិច្ចការពារ សេអ៊ូលបានតបតវិញដោយធ្វើសមយុទ្ធនៅតាមព្រំដែនជាប់កូរ៉េខាងជើង។ ជាសមយុទ្ធដោយបាញ់គ្រាប់ពិតតែម្តង។ នៅចំពោះមុខស្ថានការណ៍បែបនេះចិនបានអំពាវនាវឱ្យគ្រប់ភាគីអត់ធ្មត់ កុំចាត់វិធានការណាដែលនាំឱ្យស្ថានភាពកាន់តែដុនដាប។ ចំណែកអាមេរិកបានទម្លាយសេចក្តីចោទប្រកាន់ថាកូរ៉េខាងជើងបានផ្គត់ផ្គង់អាវុធមីស៊ីលឱ្យរុស្ស៊ីបាញ់អ៊ុយក្រែន។05/01/202405:19 -
រវាងអាមេរិក និងចិន តើវៀតណាមជ្រើសរើសយកមួយណា?
ប្រធានាធិបតីចិន លោកស៊ីជីនពីងផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ នៅប្រទេសវៀតណាម ជាលើកទី១ គិតចាប់តាំងពីឆ្នាំ ២០១៧។ បន្ទាប់ធ្វើដំណើរទៅដល់ទីក្រុងហាណូយ នៅថ្ងៃអង្គារទី ១២ធ្នូ ប្រមុខរដ្ឋចិន ត្រូវបានកាសែតក្នុងស្រុកចិន ដកស្រង់សំដីថា លោកនឹងពិភាក្សាជាមួយមេដឹកនាំវៀតណាម លើបញ្ហាយុទ្ធសាស្រ្ត ទំនាក់ទំនងជាទូទៅ និងទិសដៅរួមរបស់បងប្អូនកុម្មុយនិស្តវៀតណាម ចិន។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិន នៅប្រទេសវៀតណាម ធ្វើឡើងនៅតែ ៣ខែក្រោយពី ប្រធានាធិបតីអាមេរិក លោកចូ បៃដិន ធ្វើដំណើរទស្សនកិច្ចទៅវៀតណាម។12/12/2023
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍អន្តរជាតិក្តៅគគុកជាងគេបង្អស់មួយ មកពង្រីក ពន្យល់ និងវិភាគ ដោយមានអន្តរាគមន៍ពីអ្នកកាសែតរបស់យើង នៅប្រទេសបារាំង ឬពីអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង។