អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បាតុកម្ម​ ៥​ ថ្ងៃ​ តវ៉ា​ រឿង​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ​ ចប់​ ដោយ​គ្មាន​ការ​ឆ្លើយ​តប

ចុះផ្សាយ​នៅ​ថ្ងៃ៖

បាតុកម្ម​ ៥​ ថ្ងៃ​ នៅ​មុខ​ស្ថានទូត​វៀតណាម ​តវ៉ា​រឿង​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ បាន​បញ្ចប់​ កាល​ពី​ល្ងាច​ ថ្ងៃ​ទី​៨ ​ខែ​តុលា​ម្សិលមិញ។ ​ប៉ុន្តែ​មិន​ខុស​ពី​លើក​មុន​ៗ​នោះ​ទេ​ មន្ត្រី​រដ្ឋាភិបាល ​និង​មន្ត្រី​ស្ថានទូត​វៀតណាម​ ប្រចាំ​កម្ពុជា ​នៅ​តែ​បន្ត​រក្សា​ភាព​ស្ងាត់ស្ងៀម។​ មេដឹកនាំ​បាតុករ​ លោក​ ថាច់​ សេដ្ឋា ​បាន​សម្តែង​ការ​ពេញ​ចិត្ត​នឹង​បាតុកម្ម​ ដែល​លោក​ថា​ បាន​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ រួម​មាន​៖​ ការ​ជួបជុំ​ហែ​ក្បួន​ ដាក់​ញត្តិ​ និង​ប្រមូល​ផ្តុំ​មុខ​ស្ថានទូត​វៀតណាម​ ដោយ​គ្មាន​ការ​រារាំង ​ឬ​អំពើ​ហិង្សា​កើត​ឡើង​ទេ។ ​ចំណែក​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ លោក​ ផៃ ស៊ីផាន​ បាន​វាយ​តម្លៃ​ថា ​បាតុកម្ម​រយៈពេល​ ៥​ ​ថ្ងៃ​នេះ ​បាន​បង្ហាញ​ពី​សកម្មភាព​ផុលផុស​របស់​ប្រជាពលរដ្ឋ​មួយ​ក្រុម។ ​ប៉ុន្តែ​លោក​ថា​ បាតុករ​ គួរ​តែ​បង្កើន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ និង​កិត្តិយស ​សេចក្តី​ថ្លៃថ្នូរ​របស់​កម្ពុជា។

លោក​ ថាច់​ សេដ្ឋា​ ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ បានដឹកនាំ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀត​ណាម​រយៈ​ពេល​ប្រាំ​ថ្ងៃ​កន្លង​មក​។
លោក​ ថាច់​ សេដ្ឋា​ ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ បានដឹកនាំ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​វៀត​ណាម​រយៈ​ពេល​ប្រាំ​ថ្ងៃ​កន្លង​មក​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ