ខាងក្រោមនេះជាលទ្ធផលបោះឆ្នោតប្រធានាធិបតីបារាំង ថ្ងៃទី៧ ឧសភា ឆ្នាំ២០១៧។ ជាលទ្ធផលបណ្តោះអាសន្ន ដែលអាចប្រែប្រួលខ្លះៗ នៅក្នុងពេលដែលការរាប់សន្លឹកឆ្នោតនៅមិនទាន់ចប់សព្វគ្រប់នៅទូទាំងប្រទេស។ លោកអ្នកក៏អាចមើលផងដែរនូវលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំមុនៗ ដោយចុចរើសឆ្នាំ នៅជ្រុងខាងលើប៉ែកខាងស្តាំ។
លោកអេម៉ានុយអែល ម៉ាក្រុង ជាប់ឆ្នោតជាប្រធានាធិបតីបារាំង

លោកអេម៉ានុយអែល ម៉ាក្រុង ជាប់ឆ្នោតជាប្រធានាធិបតីបារាំង ដោយយកជ័យជម្នះលើលោកស្រីម៉ារីន ឡឺប៉ែន បេក្ខនារីមកពីគណបក្សស្តាំនិយមជ្រុល។ ក្នុងវ័យ ៣៩ឆ្នាំ លោកអេម៉ានុយអែល ម៉ាក្រុង ក្លាយជាប្រធានាធិបតីដ៏ក្មេងបំផុតនៅក្នុងប្រវត្តិសាស្រ្តបារាំង។ អត្រាអ្នកចេញទៅបោះឆ្នោត ៧៤,៧% ដែលជាអត្រាទាបកម្រមាន ធៀបនឹងការបោះឆ្នោតនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។