អានតួអត្ថបទ
បារាំង-កីឡា

បារាំង​ឈ្នះ​ជាជើងឯក​​ពិភពលោក​ខាង​​កីឡា​បាល់គប់ (Handball) ជាលើកទី៦

ក្រុម​បាល់គប់​ជម្រើសជាតិ​បារាំង ​បាន​ការពារ​តំណែង​ជា​ជើងឯកពិភពលោក​របស់ខ្លួន ​ដោយ​បាន​ទទួល​ជោគជ័យ​លើ​ក្រុម​ជម្រើស​ជាតិ​ន័រវែស ក្នុង​លទ្ធផល ៣៣ ទល់​នឹង ២៦ ​នៅ​ក្នុង​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ ​នៅ​យប់ថ្ងៃអាទិត្យ ទី២៩ មករា ២០១៧ នៅ​ក្នុង​ទីក្រុង​ប៉ារីស។

ក្រុមកីឡា​បាល់គប់​ (Handball) បារាំង ​នៅក្រោយ​ជោគជ័យ ក្នុងការ​ប្រកួត​ជើងឯកពិភពលោក នៅ​ក្នុង​ទីក្រុង​ប៉ារីស ថ្ងៃអាទិត្យ ទី២៩ មករា ២០១៧
ក្រុមកីឡា​បាល់គប់​ (Handball) បារាំង ​នៅក្រោយ​ជោគជ័យ ក្នុងការ​ប្រកួត​ជើងឯកពិភពលោក នៅ​ក្នុង​ទីក្រុង​ប៉ារីស ថ្ងៃអាទិត្យ ទី២៩ មករា ២០១៧ REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

ជោគជ័យ​នៅយប់ថ្ងៃ​អាទិត្យ​នេះ ​គឺ​ជា​លើកទី៦ ​​ដែល​ក្រុម​បាល់គប់​ជម្រើស​ជាតិ​បារាំង​ទទួល​បាន ​នៅ​ក្នុង​ការ​ប្រកួត​ជើង​ឯកពិភពលោក ​ដែល​គេ​តែងតែ​រៀបចំ​ធ្វើ​ឡើង ​នៅរៀងរាល់​​ពីរ​ឆ្នាំម្តង។ ​ក្រុមជម្រើស​ជាតិ​បារាំង​ធ្លាប់​បាន​ឈ្នះ​ជាជើងឯក ​កាល​ពី​​ឆ្នាំ១៩៩៥, ​ឆ្នាំ២០០១, ​ឆ្នាំ២០០៩, ឆ្នាំ​២០១១ ​និង​ឆ្នាំ២០១៥។  បារាំង​គឺ​ជា​ប្រទេស​ដែល​ឈ្នះ​ជើងឯក​ពិភពលោក​បាល់គប់​ច្រើន​ជាងគេ​បង្អស់​នៅលើ​ពិភពលោក។ ស្ថិត​នៅលំដាប់ទី២ គឺ​ស៊ុយអែត ​និង​រូម៉ានី ​(៤លើក)។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ